ភាគទី២២ អូនស្រឡាញ់ទេ?

Start from the beginning
                                        

"ចុះមួយនេះយ៉ាងមិចដែល!"សុងហ៊ុន ក៏សួរឡើងទើបរាងតូចញញឹមងក់ក្បាល បន្ទាប់មកសុងហ៊ុនក៏លើកជើងអូនលាត់ជើងខោគេបន្តិចដោះស្បែកជើងទៅទុកនៅម្ខាងហើយក៏ចាប់ខ្សែជើងដែលនាយរើសយកមកនឹងមុននឹងលត់ជង្គង់ពាក់ខ្សែជើងលើក.ជើងស្រឡូនរបស់អូនដូចគ្នាហើយវាស្រស់ស្អាតខ្លាំងណាស់សក្តិសមនឹងភរិយារបស់បំផុត

ក្រោយរួចរាល់នាយក៏ងើបមកវិញដោយមិនពាក់ស្បែកជើងឲ្យអូនវិញនោះទេព្រោះឃើញជើងរបស់អូនកកិតដាច់ស្បែកចង់ចេញឈាមមើលទៅប្រហែលជាកកិតនឹងស្បែកជើងតែមិនហ៊ានមាត់ប្រាប់នាយមួយអឹសនោះទេសុខចិត្តទ្រាំ។ចំណែកអ្នកនៅទីនោះនាំគ្នាច្រណែននឹងរំភើបជំនួសរាងតូចកាលដែលលោករដ្ឋមន្រ្តីប្រចាំប្រទេសមកធ្វើទង្វើបែបនឹងដាក់ដើរសួរទៅមើលនរណាដែលថាមិនច្រណែនបាននោះបើនាយល្អម្លុឹងៗអី។

"បង...បងមិនទិញអ្វីទេឬ!"ជេយ៉ុន ងាកមកសួរបងតិចៗពេលបងដាក់ខ្លួនអង្គុយក្បែរទើបរាងក្រាស់គ្រវីក្បលបែបប្រាប់ថានាយមិនត្រូវការអ្វីទេ

"បងអត់ត្រូវការអ្វីទេ...មកនេះគឺអ្នកម៉ាក់ប្រាប់ឲ្យនាំអូនមកយកខ្សែដៃតែប៉ុណ្ណោះ"សុងហ៊ុន លើកអូនអោយមកអង្គុយភ្លៅអោនទៅថើបថ្ពាល់ប៉ោងមួយខ្សឺតមិនខ្ចីខ្មាស់អ្នកនៅទីនេះតែគិតថានាយខ្វល់មែនទេអ្នកដែលនាយខ្វល់គឺភរិយារបស់នាយតែម្នាក់គត់។

"ចុះខ្សែជើងនេះវិញ?"ជេយ៉ុន មិនត្រឹមតែសួរទេនៅលើដៃចង្អុរទៅខ្សែជើងនោះទាំងឆ្ងល់ក្រែងអ្នកម៉ាក់ឲ្យមកយកខ្សែដៃទេតើចុះខ្សែជើងនេះវិញមិចក៏បងយកមកពាក់ឲ្យគេដែរ

"បងទិញឲ្យអូន...មានបញ្ហាអ្វីមែនទេ"សុងហ៊ុន សួរទាំងលើកចិញ្ចើមទើបរាងតូចគ្រវីក្បាល

"អត់មានទេ!ចុះពេលណាយើងទៅវិញ"ជេយ៉ុន ងើយមកសួរបងព្រោះចង់ដឹងថានាយទៅវិញពេលណា

"ប្រហែលមួយសន្ទុះទៀត...អូនកើតអីឬអត់?"សុងហ៊ុន លើកដៃទៅចូកសក់អូនចេញកុំអោយចាក់ភ្នែករបស់គេតែនាយចាំបានថានាយបនដាក់កូនដង្កៀបរូបមេអំបៅតូចមកមួយទើបយកវាមកគៀបឪ្យអូន

"អូនអត់កើតអីទេ!តែថាលោកប្ដីបានដង្កៀបមួយនេះមកពីរណានឹង?"ជេយ៉ុន លើកដៃទៅប៉ះដង្កៀបទាំងញញឹមសួរទៅបងធ្វើឲ្យរាងក្រាស់សើចបន្តិចមុននឹងឆ្លើយសំណួររបស់អូន...

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now