ភាគទី១៩ បងសុំទោស

Start from the beginning
                                        

"បងញុាំបែបនឹងរាល់តែថ្ងៃហើយអូនកុំបារម្ភ"សុងហ៊ុន ក៏លើកដៃទៅអង្អែលក្បាលអូនដែលមើលមកនាយដូចគ្នានោះទើបអោនទៅថើបថ្ពាល់គេខ្សឺតៗ។

"បើបងញុាំកាហ្វេម្ដេចនឹងគេងលក់ទៅ"ជេយ៉ុន នៅតែសួរព្រោះកាហ្វេមិនអាចធ្វើអោយងងុយគេងទេចុះបើបងផឹកមានន័យថាបងអត់គេងទេឬ?

"បងមានវិធីសាស្ត្រក្នុងការអោយគេងលក់ហើយ"សុងហ៊ុន ចំណែកកាយតូចលឺបងនិយាយបែបនឹងមិនមាត់សុខចិត្តងក់ក្បាលជំនួសវិញ

ហ្វាមដើរចូលមកដោយក្នុងដៃកាន់ចានផ្លែស្រ្តបឺរីចូលមកទាំងញញឹមពេលឃើញរាងតូចតាមមើលព្រោះល្ងាមិញនាងបានទៅបេះបន្លែនៅសួនក្បែរវិមានទើបហួសទៅមើលចម្ការផ្លែឈើបន្តិចតែក្រលាសភ្នែកឃើញដុះផ្លែស្រ្តបឺរីស្កេះស្កាស់ពេញដីនាងឃើញហើយក៏បេះវាយកមកចិតលាងសម្អាតដាក់ក្នុងទូរទឹកកកអោយម្ចាស់តូចទុកញុាំព្រោះនាងដឹងគេចូលចិត្តពពួកផ្លែឈើនឹងរបស់ផ្អែមអីបែបនឹង។

"ម្ចាស់តូចនេះបងយកមកអោយ"ហ្វាម ដាក់ចាននៅខាងមុខកាយតូចទើបគេញញឹមសម្លឹងមើលទៅរបស់ក្នុងចាននោះទាំងរំភើបព្រោះវាជាលើកទីមួយហើយដែលបានញុាំផ្លែឈើសំណព្វបែបនេះ

"អរគុណបងហ្វាម...តែយប់ហើយហេតុអ្វីបងមិនទាន់ចូលគេងទៀត"ជេយ៉ុន ញញឹមសួរទៅនាងទើបហ្វាមញញឹមមុនឆ្លើយសំណួររបស់គេ

"បងយកផ្លែឈើមកអោយម្ចាស់តូចហើយក៏ទៅគេង...អញ្ចឹងបងទៅហើយរាត្រីសួស្ដីលោកម្ចាស់នឹងម្ចាស់តូច"ហ្វាម ក្រោយឃើញរាងក្រាស់ងក់ក្បាលហើយនាងក៏ដើរចេញទៅវិញព្រោះយប់ហើយគឺត្រូវទៅគេងយកកម្លាំងធ្វើការស្អែក(ហ្វាមអាយុ៣៥ឆ្នាំ)

"បងហុចឲ្យអូនបន្តិច"ជេយ៉ុន ចាប់អង្រួនជាយអាវស្វាមីអោយនាយហុចចានស្រ្តបឺរីដែលហ្វាមយកមកអោយមុននេះ ចំណែករាងក្រាស់ក៏លើកចានយកមកអោយអូនទាំងភ្នែកមិនបានមើលនោះទេទើបធ្វើអោយប៉ះក្បាលអូនធ្វើអោយអូនស្រែកឡើង

*ផូស/អ្អូយ*

"កើតអីអូន...អូរសុំទោសបងភ្លេចមើល"សុងហ៊ុន រហ័សទម្លាក់ចានចុះយ៉ាងលឿនបម្រុងនឹងសួរថាគេកើតអីព្រោះឃើញស្រែកតែក៏ត្រូវសុំទោសយ៉ាងលឿនពេលឃើញគេពេបមាត់រកយំអង្អែលក្បាលដែលត្រូវមួយចាននោះ។

"មិន..មិនអីទេបងមើលការងារបន្តចុះ"ជេយ៉ុន ញញឹមឡើងព្រោះមិនចង់រំខានបងធ្វើការទើបរហ័សលើកចានផ្លែឈើដែលរាងក្រាស់កាន់មុននេះយកមកកាន់ញុាំដោយខ្លួនឯង

"បងសុំទោស....សឺត"សុងហ៊ុន ថាហើយក៏អោនថើបទៅលួងអូនព្រោះអម្បាញ់មិញក៏ឈឺណាស់ដែលបានជារកយំបែបនេះតែស៊ូទ្រាំមើលចុះគួរអោយស្រឡាញ់ណាស់ទោះឈឺក៏មិនប្រាប់បងដែល

មួយសន្ទុះក្រោយមករាងតូចក៏ញុាំរួចរាល់ដាក់ក្បាលកើយលើទ្រូងមាំរបស់ស្វាមីមើលនាយធ្វើការរហូតដល់បិទភ្នែកលលាវៗគេងលង់លក់ស្ងាត់ជ្រៀប។ចំណែករាងក្រាស់លឺអូនស្ងាត់មាត់នាយក៏អោនទៅមើលឃើញថាគេងលក់បាត់ហើយទាំងដៃក្ដាប់ជាយអាវរបស់នាយជាប់ដូចខ្លាចនាយរត់ចោលទើបងើបបិទកុំព្យូទ័រអោយហានមីនមកយកទុករួចលើកបីអូនឡើងទៅខាងលើព្រោះនេះក៏យប់ជ្រៅណាស់ហើយចំជាគេមិនស្រួលខ្លួនទៀតបានជាជាគេងលឿនៗមិនចាំបាច់មាននាយបំពេរអោយគេង។

អ្នកណាខ្លះចោទកូនប្រសារអេតមីនថាធ្វើបាបក'យ៉ុន

_____________________
To be Continued
Enjoy your reading my luv
Write by Butterfly

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now