"គេងណាអូនកុំមើលមុខបង...សឺត"សុងហ៊ុន អោនទៅនិយាយជាមួយភរិយាតូចកាលដែលដាក់ឲ្យគេគេងតែអត់គេងទេនៅសម្លឹងមុខរបស់នាយភ្លិះៗ។
"បើអូនគេងបង..បងទៅណាទៀតមែនទេ"ជេយ៉ុន សួរឡើងទាំងពេបមាត់កល់រកយំធ្វើអោយរាងក្រាស់ឃើញហើយហួសចិត្តតាមការពិតមិនហ៊ានបិទភ្នែកគេងក៏ព្រោះតែខ្លាចនាយទៅណាចោលសោះ
"អត់ទេ...បងនៅគេងជាមួយអូន"សុងហ៊ុន លើកដៃទៅច្បូតសក់របស់គេឡើងលើអោយអស់ពីរមុខមុននឹងអោនទៅថើបផ្ដិតនៅលើថ្ងាស់នឹងថ្ពាល់ក្រពុំរបស់អូនលួងលោមអោយអូនគេង តាមការពិតនាយត្រូវទៅកាសុីណូនៅយប់នេះដោយសារតែមានអ្នកចង់ជួបនាយនិយាយពីរការទិញកាំភ្លើងដែលទើបនឹងផលិតហើយថ្មីនេះព្រោះមិនចង់អោយអូននៅចាំកណ្ដាលអាធ្រាតតែឯងទើបកុហក់អោយអូនគេងបែបនេះនាយថាមិនចង់ទៅទេតែជំនិតថាមានការណ៍សំខាន់ជាងនេះទើបត្រូវទៅទាំងមិនចង់ព្រោះខ្លាចអូនភ្ញាក់មកទាំងកណ្ដាលយប់បើមិនឃើញអាចនឹងភ័យ
"បងអត់កុហក់អូនទេណ~~ហ្អឹម"រាងតូចបម្រុងនឹងហារមាត់និយាយបែរជាត្រូវរាងក្រាស់អោនមកថើបបំបិទមាត់របស់គេបឺតច្បូតទាញខាំលេងទើបរាងតូចបិទភ្នែកចាប់ជាយអាស្វាមីបណ្ដាលអោយនាយថើបពង្វក់ខ្លួនរហូតដល់គេងលក់មិនដឹងខ្លួនទាល់តែសោះ
"ក្បាលខូចបំផុតហើយ"សុងហ៊ុន គ្រាន់ឃើញអូនគេងលក់បាត់ហើយនាយក៏ដកមាត់ចេញមកវិញសើចហួសចិត្តនឹងគេក្បាលខូច។នាយក៏ក្រោកឡើងរៀបចំខ្លួនជាមួយសម្លៀកបំពាក់ចេញទៅក្រៅមកមួយឈុតមុននឹងដើរទៅរកអូនដែលគេងលង់លក់មុននឹងអោនទៅថើបគេជាច្រើនខ្សឺតៗទើបចុះទៅរកឡានដែលមានហានមីនចាំទទួលបើកទៅកាសុីណូ។
"យប់បន្តិចមកបងវិញហើយ"សុងហ៊ុន អោនទៅថើបអូនជុំវិញផ្ទៃមុខទើបដាច់ចិត្តចុះចាកចេញទៅនាយសន្យាថាមកវិញម៉ោងដប់យប់ព្រោះពេលនេះម៉ោងទើបតែប្រាំពីរទេទើបអូនគេងលឿនដោយសារគេមិនទាន់បាត់ស្រួលខ្លួនដូចគ្នា។
[Skip]
ម៉ោងប្រហែលប្រាំបួនកន្លះមុនកាលកំណត់រាងក្រាស់ក៏បានត្រឡប់មកវិញដោយក្នុងដៃមានកាន់បាច់ផ្កាលីលីពណ៌សសំណព្វចិត្តរបស់អូនមួយបាច់ថែមទាំងមាននំនែក៎ជាច្រើនដូចគ្នា។ចំណែកហ្វាមនឹងម៉ែដោះដែលមិនទាន់ចូលសម្រាកឃើញហើយក៏រហ័សប្រញប់ទៅទទួលយករបស់ពីរដៃលិកម្ចាស់យកទៅរៀបចំទុកដាក់ក្នុងទូរទឹកកកតាមបញ្ជារ។រួចមកនាយក៏ហួសទៅអង្គុយនៅលើសាឡុងមើលឯកសារបន្តិចសិនចាំឡើងទៅខាងលើងូតទឹកសម្រាកយកកម្លាំងទៅធ្វើការស្អែកព្រោះមានប្រជុំបន្តិចបន្តួច។
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី១៩ បងសុំទោស
Start from the beginning
