ភាគទី១៩ បងសុំទោស

Start from the beginning
                                        

អង្គុយបានមួយសន្ទុះរាងក្រាស់ក៏ចាប់ពរអូនចូលទៅខាងក្នុងវិញព្រោះខ្លាចមូសនឹងសត្វល្អិតតូចៗខាំអូនថ្វីត្បិតតែនាយងូតទឹកស្លៀកពាក់អាវដៃវែងខោជែងវែងថែមទាំងស្រោមជើងអោយអូនយ៉ាងណាក៏មិនទុកចិត្តមូសដែលបើអូនឈឺនាយបន្ទោសខ្លួនឯងហើយដែលមើលថែភរិយាមិនបានល្អបែបនេះមិនសក្តិសមមានឈ្មោះជាស្វាមីរបស់គេដូចគ្នា។

"លោកម្ចាស់ត្រូវការរកអ្វីអោយម្ចាស់តូចញុាំទេ!"ម៉ែដោះ ដើរចូលមកសួរក្រោយនាយដាក់ខ្លួនអង្គុយលើសាឡុងដោយមានម្ចាស់តូចរបស់គាត់អង្គុយនៅលើភ្លៅលេងលេវអាវរបស់រាងក្រាស់មិនមាត់មិនក.នោះ

"អ៊ុំទៅយកនំមូឈីដែលហ្គាន់វ៉ុកយកមកអោយថ្ងៃមិញមក"សុងហ៊ុន ថាហើយអ៊ុំក៏រហ័សដើរចូលទៅយកមកអោយប្រហែលមួយសន្ទុះក្រោយមកក៏ដើរចេញមកវិញដោយក្នុងដៃមានថាសដោយក្នុងនឹងមាននំមូឈី សូកូឡា ទឹកដោះគោនឹងផ្លែឈើ។

"ស្អែកចាំអ៊ុំធ្វើបង្អែមអោយម្ចាស់តូចញុាំណា"ម៉ែដោះ ដាក់ថាសចមុននឹងស្រដីឡើងទៅកាន់រាងតូចទើបងក់ក្បាលញញឹម

"អរគុណម៉ែដោះច្រើនហើយ"ជេយ៉ុន ចំណែករាងក្រាស់បានត្រឹមតែញញឹមសម្លឹងមុខក្រពុំរបស់អូនពេលគេសើចបែបនឹងគួរអោយស្រឡាញ់ខ្លាំងណាស់

"ញុាំហើយបងយកអូនទៅគេង"សុងហ៊ុន ចាប់ទាញសូកូឡាយកមកអោយអូនញុាំទើបគេរហ័សទទួលយកមកកាន់ញុាំដោយមានរាងក្រាស់អង្គុយចុចទូរស័ព្ទដោយដៃម្ខាងអោបចង្កេះរបស់អូនជាប់

រាងក្រាស់អត់ទាន់ចង់អោយអូនប្រើទូរស័ព្ទសិនទេនាយគិតថាចាំកន្លះខែក្រោយទៀតចាំអោយអូនប្រើក៏មិនទាន់ហួសពេលដែលណាមួយស្រួលទុកទាក់ទងព្រោះនាយបន្តិចទៀតក៏មិនប្រាកដថាបាននៅមើលថែអូនជិតដិតដូចពេលនេះឬអត់ផងព្រោះមានការរវល់ចុះតាមខេត្តច្រើនដូចគ្នា។

ពេលរាងតូចញុាំសូកូឡាអស់នាយក៏ចាប់នំមូឈីយកមកអោយអូនញុាំម្ដងដោយអូនសម្លឹងតុក្កតានៅក្នុងទូរទស្សន៍បណ្ដើរញុាំបណ្ដើរដោយមិនរំខាននាយធ្វើការផ្ដេសផ្ដាសនោះទេ។ប្រលែងមួយសន្ទុះកាយតូចក៏ញុាំរបស់ដែលម៉ែដោះយកមកអោយមុននេះរួចរាល់ទើបបងនាំយកទៅគេងដោយមិនភ្លេចដុសធ្មេញលាងដៃអោយអូនអោយស្អាតដូចគ្នាទើបចាប់គេអោយគេងដោយមាននាយនៅអោបនឹងធ្វើជាខ្នើយអោយអូនកើយពេលគេងដូចគ្នា។

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now