ភាគទី១៨ មុខគួរអោយស្អប់ដល់ហើយ

Start from the beginning
                                        

"ពិតមែនហើយ...លោកយ៉ុងស៊ូបានប្រាប់ថានៅហ្គាាងណាមបានដាក់លូគ្រប់សង្កាត់រួចរាល់អស់ហើយទាន"ហានមីន ចំណែករាងក្រាស់លឺងើយក៏ងក់ក្បាលព្រោះនាយបញ្ជាអោយធ្វើបែបនឹងមែនបើរួចរាល់គឺល្អហើយកុំអោយដកចេញដូចស្ពៃទាន់

"លោកម្ចាស់នេះជានំមូឈីដែលហាងខ្ញុំជិះកាត់នោះគេទើបនឹងបើកថ្ងៃដំបូងហើយក៏ចែកជូនអតិថិជនហ្វ្រីខ្ញុំនឹកឃើញថាម្ចាស់តូចចូលចិត្តបែបនេះក៏យកមកអោយគាត់"ហ្គាន់វ៉ុក ដែលទើបនឹងមកដល់ក៏ដើរចូលមកកាន់ប្រកាន់នំមូឈីដែលគេលើកឡើងយកមកបង្ហាញចំពើមុខរបស់រាងក្រាស់ទើបនាយរហ័សទទួលយកមកទុកអោយអូនញាំ។

"យល់ល្អឯងយកទៅអោយហ្វាមឬម៉ែដោះដាក់ក្នុងទូរទឹកកកទៅ"សុងហ៊ុន រៀបនឹងយកមកទុកហើយក៏ហុចអោយនាហ្គនា់វ៉ុកកាន់យកទៅអោយម៉ែដោះឬហ្វាមទុកក្នុងទូរទឹកកកវិញទើបនាយជំនិតងក់ក្បាលមុននឹងដើរទៅតាមបញ្ជាររួចក៏ដើរបកមកវិញ។

"លោកជំទាវបានខលមកប្រាប់ខ្ញុំថាថ្ងៃស្អែកនេះនៅហាងរបស់គាត់នាំចូលខ្សែដៃថ្មីៗដែលជាត្បូងកម្រចូលមកជាច្រើន...គាត់ថាឲ្យលោកម្ចាស់ទៅរើសមើលយកមកអោយម្ចាស់តូចបាទ"ហ្គាន់វ៉ុក

"ពិតមែនហើយ...អូនប្រាប់យើងថ្ងៃមុនថាចង់បានខ្សែជើងចាំមើលស្អែកយើងទៅរកមើលសិន"សុងហ៊ុន
នាយចេះតែភ្លេចព្រោះមុនរៀបការមួយអាទិត្យអូនប្រាប់នាយថាគេចង់ពាក់ខ្សែជើងទើបនាយថានឹងទិញអោយតែចៃដន្យអីវាចេះទើបតែហ្គាន់វ៉ុកនិយាយពីររឿងនេះកុំអីភ្លេចទៀតមិនខានទេ។

"លោកម្ចាស់ខ្ញុំបានឃើញអ្នកនាងអារីយ៉ានៅក្លឹបរបស់លោកម្ចាស់កាលពីយប់មិញទាន"ហានមីន

"ហុឹស...នាងគ្មានអ្វីក្រៅពីរទៅរកប្រុសៗដើម្បីបំពេញតណ្ហារបស់នាងនឹងពួកប្រុសៗអស់នោះទេ"សុងហ៊ុន សើចចុងមាត់កុំគិតថានាយមិនដឹងរឿងគ្រប់យ៉ាងពីរនាងភ្លេចហើយមែនទេថានាយជានរណាគេ។

"ខ្ញុំឆ្ងល់គាត់មុខមាត់ប៉ុណ្ណឹងដែលមិនសមធ្វើខ្លួនបែបនឹងទេទាំងដែលគាត់ជាមនុស្សស្រី"ហានមីន និយាយទាំងគ្រវីក្បាលបញ្ជាក់ថាគេមិនយល់

"ឯងយល់ពាក្យដើម្បីសុខស្រួលស្អីក៏ហ៊ានធ្វើដែល...ឱពុកម្ដាយរបស់នាងរាល់ថ្ងៃវក់នឹងល្បែងជិតឆ្កួតដូចឆ្កែហើយចំណែកនាងក៏ដើរលក់ខ្លួនយកលុយមកអោយពួកគេលេងល្បែងទៅ"សុងហ៊ុន

"ចុះកាលនៅទាក់ទងជាមួយចាហ្វាយវិញនោះ!"ហ្គាន់វ៉ុក ស្ដាប់សឹងមិនជឿថាអ្នកនាងដែលនាយធ្លាប់ចូលចិត្តមានចរឹកលក្ខណ:បែបនឹងទេ

"កាលនោះមិនទាន់បែបនឹងទេ..តែតាំងពីរយើងរៀបការជាមួយអូនមកមិនដឹងថាមានរឿងអ្វីបានជាដល់ថ្នាក់នឹង"សុងហ៊ុន លើកដៃទៅវាសសក់ដែលធ្លាប់បុាំងភ្នែកចេញពីរមុខអូនអោនទៅមើលអូនដែលកំពុងតែគេងនោះទាំងញញឹមធ្វើអោយជំនិតទាំងពីរកេះគ្នាសើចព្រោះមិនដែលឃើញចាហ្វាយញញឹមស្រស់បែបនឹងទេប្រហែលថ្ងៃនេះធ្វើបុណ្យហើយ។

"លោកម្ចាស់ញញឹមអញ្ចឹងទៅសង្ហារខ្លាំងណាស់...ខ្ញុំឡើងចង់លង់ស្នែហ៍ហើយបាទ"ហានមីន ធ្វើជានិយាយញ៉ោះអោយរាងក្រាស់លឺហើយក៏ងាកមកមើលគេទាំងមុខងាប់ឈឹងក្រម៉ូវឡើងមកខុសពីរពេលអម្បាញ់មិញដាច់ផឹង

"អាចង្រៃយ៎"សុងហ៊ុន សង្រ្គឺតជើងធ្មេញឡើងមកនេះកុំតែមានអូនគេងទេបើមិនចឹងដេញធាក់អានឹងផ្អើលវិមានតែម្ដងកុំអោយពូកែអាខាងឡប់មិនដឹងទិសតំបន់អញ្ចឹងទៀតនាយមិនចូលចិត្ត។

_____________________
To be Continued
Enjoy your reading my luv
Write by Butterfly

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now