ភាគទី១៨ មុខគួរអោយស្អប់ដល់ហើយ

Start from the beginning
                                        

[Skip]

ពេលនេះរាងតូចកំពុងតែគេងនៅលើបងយ៉ាងស្ងៀមស្ងាត់មើលទៅល្វើយដល់ហើយគ្រាន់តែនាយញុាំបាយហើយដាក់ខ្លួនអង្គុយលើសាឡុងទម្រេតខ្លួនដោយដាក់អូនលើភ្លៅមួយភ្លែតសោះក៏គេងលក់ភ្លឹង។

"សឺត....មុខគួរអោយស្អប់ដល់ហើយ"សុងហ៊ុន លើកដៃទៅប៉ះថ្ពាល់អូនតិចៗទាំងខ្នាញ់ពេលអូនគេងយកថ្ពាល់ទៅអឹបនឹងទ្រូងមាំរបស់នាយបែបនេះឃើញប៉ោងដូចនំប៉ាវគេវិចចឹង

"លោកម្ចាស់...បាទ"ហានមីន ដើរចូលមកស្រែកហៅរាងក្រាស់ផ្អើលអស់ក្នុងវិមានធ្វើអោយនាយចងចិញ្ចើមមិនពេញចិត្តឡើង។ស្អីរបស់វានឹងទ្រង់រាងជំទាលៗម្ល៉េះឡើងចង់ភ្ញាក់អូនដែលទើបនឹងគេហើយ

"វាស្អីឯងអាមីនស្រែកនឹងអាណាងាប់"សុងហ៊ុន សួរទៅអ្នកដែលដើរចូលមកកុំតែមានអូនគេនៅលើទេបើមិនចឹងហក់ធាក់អោយផ្កាប់មុខម្ដង

"សុំទោសចាហ្វាយ...តែថាទឹកអប់ដែលចាហ្វាយធ្វើពេលនេះចេញរូបរាងមកហើយ"ហានមីន លើកប្រអប់ទឹកអប់យកទៅអោយរាងក្រាស់មើលព្រោះវាមានតែមួយប៉ុណ្ណោះដែលរាងក្រាស់ចម្រាញ់វាចេញពីរផ្កាលីលីទុកអោយអូនបាញ់ដោយពុំមានលក់នៅក្នុងទីផ្សារនោះទេព្រោះនាយជាអ្នកចម្រាញ់នឹងផលិតវាដោយខ្លួនឯងសម្រាប់អូនតែម្នាក់ប៉ុណ្ណោះ។

"អឹម...ចុះនៅកាសីុណូយ៉ាងមិចហើយមានអ្នកណាបង្កររឿងទៀតទេ"សុងហ៊ុន យកទឹកអប់ទៅទុកនៅផ្នែកម្ខាងរួចក៏ងាកមកសួរជំនិតវិញម្ដងព្រោះនាយខានទៅមើលការងារនៅទីនោះយូរហើយ

"មិនមានបញ្ហាទេចាហ្វាយគឺមានតែមនុស្សចូលមកលេងច្រើនថែមទៀតផង"ហានមីន

"ចុះរឿងដែលនៅរីស៊ត"សុងហ៊ុន លើកដៃអង្អែលខ្នងអូនលួងលោមអោយគេគេងពេលឃើញគេបម្រាស់ខ្លួនទើបប្រញាប់អោបក្រសោបគេលើសនឹង

"ទីនឹងគឺភ្ញៀវគ្រប់គ្នាលាន់មាត់សរសើរមិនដាច់ទេ...ចំណែកហាងរបស់លោកអេឡិចក៏លក់ដាច់ដូចគ្នាចាហ្វាយ"ហានមីន រាងក្រាស់លឺហើយក៏ងក់ក្បាលព្រោះយល់ហើយ

"អាទិត្យក្រោយនេះយើងរកចុះទៅបូយ្យូមើលការងារ"សុងហ៊ុន បន្លឺឡើងព្រោះនាយត្រូវចុះទៅមើលប្រជាពលរដ្ឋដែលខ្វះខាតនៅទីនោះ

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now