"ទុកត្រង់នឹងចុះ...មែនហើយហ្វាមទៅយកសូកូឡានឹងផ្លែឈើអោយអូនបន្តិច"សុងហ៊ុន ក៏ងាកទៅប្រាប់ហ្វាមទើបនាងងក់ក្បាលមុននឹងដើរទៅយកតមបញ្ជារយកសូកូឡានឹងផ្លែឈើរបស់កាយតូចចូលចិត្ត។
សូកូឡានឹងផ្លែឈើត្រូវបានរាងក្រាស់អោយនាយហ្គាន់វ៉ុកទិញយកពីរម៉ាតមកដាល់ញាត់ណែនក្នុងទូរទឹកកកពេញៗព្រោះទុកអោយអូនញុាំក្រោយបាយនឹងមានជាប្រភេទទឹកដោះគោនឹងទឹកផ្លែឈើដូចគ្នា។លើកមុនប្រកែកជាមួយជំទាវម៉ាក់នឹងប៉ាថាមិនយកប្រពន្ធផ្សេងក្រៅពីរអារីយ៉ានោះទេប៉ុន្តែឥឡូវងប់ងល់នឹងរាងតូចហើយបាត់មុខមិនបានទេហើយក៏មិនដឹងថាខ្លួនឯងទៅលង់ស្រឡាញ់ក្មេងមុខស្មឿកនឹងតាំងពីរពេលណាផងមិនដឹង។
"ញុាំបាយទៀតទេ"សុងហ៊ុន អោនមកសួរអូនតែត្រូវគេគ្រវីក្បាលមុននឹងនាយចាប់ដុំសូកូឡាដែលអូនចូលចិត្តហុចយកទៅអោយគេញុាំដោយមាននាយញុាំបាយដូចគ្នាព្រោះអម្បាញ់មិញបញ្ចុកតែអូនប៉ុណ្ណោះ
កាយតូចនៅអង្គុយលើភ្លៅរបស់ស្វាមីញុាំសូកូឡាយ៉ាងស្ងៀមស្ងាត់ព្រោះមិនចង់រំខាននាយដោយគិតថាគេសំណាងណាស់មែនទេដែលបានរៀបការជាមួយនឹងរាងក្រាស់បានញុាំរបស់ឆ្ងាញ់ៗដែលគេមិនធ្លាប់បានញុាំថ្វីត្បិតតែជាអ្នកបម្រើនៅក្នុងវិមានសាន់ត្រាក៏ដោយក៏គេមិនដែលចេញក្រៅបានញុាំរបស់អញ្ចឹងទេក្រៅពីរធ្វើការហើយក៏គេង។តែពេលមកជួបនឹងរៀបការជាមួយរាងក្រាស់គេគិតថាគេដូចអ្នកអង្គម្ចាស់មួយរូបអញ្ចឹងព្រោះមាននាយជាអ្នកមើលថែគេយ៉ាងល្អមិនដែលប្រើសម្ដីតូចធំដាក់ថ្នមគេដូចជាកែវចរណៃដ៏មានតម្លៃមួយយ៉ាងចឹងនាយបម្រើគេសព្វគ្រប់មិនថាងូតទឹកឬញុាំបាយទេគឺធ្វើអោយគេមួយសព្វគ្រប់សូម្បីតែការងារដែលគេធ្លាប់ធ្វើក៏នាយមិនអោយធ្វើដែលដោយនិយាយថាអោយគេអង្គុយអោយស្រួលទៅមានអ្នកបម្រើធ្វើហើយគេមិនប្រកែកក៏សុខចិត្តតាមបងមិនត្រឹមតែប៉ុណ្ណឹងទេបងទិញគ្រឿងអល្លង្ការអោយពាក់លម្អពេញខ្លួនខោអាវស្បែកជើងរបស់មានតម្លៃជាច្រើនបងចាត់ចែងមិនអោយខ្វះខាត។មុនដំបូងអាចខ្លាចនឹងភ័យពេលឃើញមុខរបស់បងកាចៗតែពេលនេះអត់ទេបងជាមនុស្សប្រុសដែលកក់ក្ដៅបំផុតហើយគេមានសំណាងណាស់មែនទេទើបបានជាមកជួបបុរសម្នាក់នេះបានដោយមិនត្រូវការចំណាយកម្លាំងឬរបស់មានតម្លៃផ្សេងៗដើម្បីមកជួបនាយបានតែព្រេងវាសនាទេដែលចារគេឪ្យមកជួបបងបែបនេះ។
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី១៨ មុខគួរអោយស្អប់ដល់ហើយ
Start from the beginning
