"កើតអីហ្វាមមិចក៏ទ្រង់រាងភ័យសម្បើមមេស"ម៉ែដោះ សួរទាំងមិនបានងាកមើលទេព្រោះរវល់ធ្វើម្ហូបមួយមុខទៀតអោយលោកម្ចាស់
"អម្បាញ់មិញនេះខ្ញុំគ្រាន់តែលើកដៃច្បិចថ្ពាល់ម្ចាស់តូចបន្តិចសោះ...លោកម្ចាស់តាមសម្លក់ខ្ញុំដូចចង់សម្លាប់មនុស្សទាំងមូលអញ្ចឹង"ហ្វាម
"ខំទៅ!ហាស..ឯងនិយាយស្អីអម្បាញ់មិញនឹង"ម៉ែដោះ បម្រុងនឹងថាអោយនាងតែក៏ត្រូវភ្ញាក់វិញពេលចាប់នឹកប្រយោគដែលហ្វាមនិយាយសួរនាងម្ដងទៀត
"ពេលម៉ែដោះប្រើអោយខ្ញុំលើកស៊ុបយកទៅអោយម្ចាស់តូចនឹងហាស!ខ្ញុំឃើញម្ចាស់តូចប៉ោងពេកក៏លើកដៃទៅច្បិចលេងបន្តិចតែក៏ត្រូវលោកម្ចាស់តាមសម្លក់មុខខ្ញុំដូចចងគំនុំចឹង"ហ្វាម ឲ្យតែនឹកឃើញរូបភាពនឹងនាងក៏ក្រញែងខ្លួនសូមស្បថថាលើកក្រោយឈប់ហ៊ានប៉ះម្ចាស់តូចផ្ដេសផ្ដាសហើយ
"ហើយឯងទៅរកនឹកស្អីបនាជាទៅប៉ះម្ចាស់តូវបែបនឹងនាងហ្វាម"ម៉ែដោះ ងាកមកសួរនាងក្រមុំ
"ហួយ...ម៉ែដោះម្ចាស់តូចថ្ពាល់ប៉ោងៗអញ្ចឹងខ្ញុំទ្រាំមិនបាននឹងណាទើបចូលទៅច្បិចលេងតែអ្នកណាទៅដឹងថាវាបែបនឹងទៅ"ហ្វាម
"អើ...លោកក្រោយបើមិនចង់ងាប់ក្រោមស្នាដៃលោកម្ចាស់ទេកុំទៅប៉ះម្ចាស់តូចផ្ដេសផ្ដាសទៀតឯងនឹង"ម៉ែដោះ និយាយទាំងសើចព្រោះគាត់មើលដឹងថាលោកម្ចាស់ហួងហែងភរិយាសូម្បីតែញុាំក៏នាយពិនិត្យមុនដែលបើវាល្អទើបយកអោយម្ចាស់តូចរបស់គាត់ញុាំតែបើមិនល្អយកទៅដុតចោលខ្ទិចដូចខ្ទឹមចិញ្រ្ចាំ
"ច៎ាស..រៀងមួយជីវិតម៉ែដោះ"ហ្វាម ថាហើយក៏ងាកមកធ្វើការរបស់នាងវិញព្រមអម្បាញ់មិញកំពុងតែធ្វើត្រូវម៉ែដោះប្រើទើបទុកចោល
"អូនឆ្អែតឬនៅ"សុងហ៊ុន សួរទៅកាយតូចទើបគេងក់ក្បាលមុននឹងនាយលើកក្រដាសយកមកជូតមាត់អោយអូនអោយស្អាតមុននឹងចាប់ផ្ដើមហុចទឹកដោះគោអោយអូនផឹកតាមក្រោយ
"លោកម្ចាស់អាហារមកដល់ហើយ"ម៉ែដោះ ក៏ដើរចូលមកដោយមានហ្វាមកាន់ថាសអាហារមកមួយមុខទៀតដែលគាត់ទើបនឹងធ្វើហើយក្ដៅៗយកមកដាក់លើតុក្បែរដៃរបស់រាងក្រាស់
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី១៨ មុខគួរអោយស្អប់ដល់ហើយ
Start from the beginning
