"ចុះឯងមិនចុះទៅញុាំទេ"សុងហ៊ុន ដើរទៅយកកាបូបមកកាន់នឹងដៃសួរទៅរាងតូចព្រោះដេញនាយអោយទៅចុះគេនៅធ្វើអីទៀត
"ខ្ញុំនៅងូតទឹកសិន...លោកប្រញាប់ទៅចុះ"ជេយ៉ុន ថាហើយក៏ទាញកន្សែងដើរចូលបន្ទប់ទឹកគេចមុខពីររាងក្រាស់ធ្វើអោយនាយគ្រវីក្បាលមុននឹងចុះទៅក្រោមតាមសម្ដីរបស់នាយតូច។
ប្រហែលមួយសន្ទុះក្រោយមករាងតូចក៏ងូតទឹកស្លៀកពាក់ហើយរួចរាល់មុននឹងចុះមកញុាំអាហារតែគេបែរជាឃើញរាងក្រាស់កំពុងតែអង្គុយចាំខ្លួនមើលទៅទំនងប្រហែលជាមិនទាន់ញុាំហើយ។
"លោកហេតុអ្វីមិនញុាំអាហារមុនខ្ញុំ"ជេយ៉ុន ដើរមកឈរជិតរាងក្រាស់ទើបនាយងើយមុខមើលគេទាំងគ្រវីក្បាលព្រោះទម្លាប់របស់នាយផឹកតែកាហ្វេគឺឆ្អែតជាងញូាំអាហារពេលព្រឹកទៅទៀត
"ឯងញុាំទៅយើងផឹកកាហ្វេឆ្អែតហើយ"សុងហ៊ុន គ្រវីក្បាលទើបរាងតូចដាក់ខ្លួនអង្គុយក្បែររាងក្រាស់មុននឹងចាប់ញុាំបាយរបស់គេ
អាចថាវាពីរថ្ងៃហើយដែលគេរស់នៅជាមួយនាយពេលនេះគេក៏រាងសមមិនខ្លាចដូចលើកដំបូងទើបអាចសមស្របជាមួយនាយបានមើលទៅនាយក៏មិនមែនជាមនុស្សអាក្រក់អីណាស់ណាដែល។
"មើលចុះញុាំប្រឡាក់មាត់ដូចកូនក្មេង"សុងហ៊ុន ទាញក្រដាសជូតមាត់យកមកផ្ដិតជិតមាត់រាងតូចកន្លែងប្រឡាក់នោះធ្វើអោយគេអៀនទៀតហើយ
ព្រោះនៅទីនេះមិនមែនមានតែពួកគេតែពីរនាក់ឯណាគឺនៅមានអង្គរក្សនឹងអ្នកបម្រើដែលឈរក្បែរនេះដូចគ្នាបើមិនអៀនមានតែចម្លែក។
"អឺគឺ...ចាំខ្ញុំធ្វើខ្លួនឯង"ជេយ៉ុន បម្រុងនឹងទាញក្រដាសយកមកជូតខ្លួនឯងតែត្រូវទទួលបានខ្សែភ្នែកគម្រាមទើបគេសុខចិត្តនៅស្ងៀមៗអោយនាយជូតអោយខ្លួនវិញបើមិនដូច្នោះទេប្រាកដជាមានរឿងមិនល្អជាក់ជាមិនខានទេ
"នៅអោយស្ងៀម...នេះញុាំទឹកដោះគោ"សុងហ៊ុន លើកកែវទឹកគោដែលខ្លួនអោយហ្វាមចាក់មុននេះយកមកអោយរាងតូចទើបគេញញឹមមុននឹងទទួលយកមកផឹករហូតដល់អស់
ថ្ងៃនេះរាងតូចគ្រោងឈុតពណ៌ស្វាយស្រាលអាវដៃវែងក.ស្រួចបញ្ចេញសាច់ទ្រូងរបស់គេបន្តិចជាមួយនឹងខោពណ៌សជើងវែងធំមើលទៅគួរអោយស្រឡសញ់ខ្លាំងណាស់ថែមទាំងសក់របស់គេទម្លាក់គ្រោបថ្ងាសនឹងមានផាត់មុខតិចៗស្រាលៗឃើញហើយលង់បាក់ស្រឹបតែម្ដងហើយ។ការតែងខ្លួននេះគឺលោកស្រីមែនរ៉ូបានអោយគេតែងបែបនេះព្រោះគាត់មិនចង់អោយអនាគតកូនប្រសាររបស់គាត់ត្រូវនាយមើលងាយហើយថែមទាំងសម្លៀកបំពាក់នេះរាងក្រាស់ជាអ្នកទិញអោយទៀតទើបគេសម្រេចចិត្តស្លៀកពាក់អោយសមនឹងឋាន:របស់រាងក្រាស់កុំអោយនាយខ្មាស់គេថ្ងៃនេះផងដែលគេក៏ត្រូវបានរាងក្រាស់នាំទៅក្រុមហ៊ុនរបស់នាយដូចគ្នា។
ក្រោយរាងតូចញុាំអាហររួចហើយរាងក្រាស់រហ័សដើរមកដឹកដៃរបស់គេឆ្ពោះទៅរកឡានដែលមាននាយហ្គាន់វ៉ុកនឹងហានមីនបើកជូនទៅរកក្រុមហ៊ុនទឹកអប់ដែលជារបស់នាយផ្ទាល់។
"ចង់ញុាំអ្វីបន្ថែមទៀតទេ?"សុងហ៊ុន ងាកមកសួរក្មេងដែលអង្គុយមើលទេសភាពតាមផ្លូវអោយគេងាកមកមើលមុខនាយទាំងគ្រវីក្បាល
"ខ្ញុំអត់ឃ្លានទេ"ជេយ៉ុន ថាហើយក៏ងាកទៅទេសភាពរបស់គេវិញចំណែករាងក្រាស់ឃើញបែបនេះក៏ចងចិញ្ចើមឡើងមើលទៅក្មេងនឹងនៅតែក្រែងចិត្តរបស់នាយមិនឈប់ទាំងដែលជិតចូលរោងការជាមួយនឹងនាយហើយ
"ហ្គាន់វ៉ុកឈប់ក្បែរហាងលក់នំទិញយកមកអោយម្ចាស់តូចរបស់ឯងទាំងប៉ុន្មានរសជាតិនឹងមក"សុងហ៊ុន ចំណែកនាយកូនចៅជំនិតលឺហើយក៏ងក់ក្បាលមុននឹងចុះទៅតាមបញ្ជាររបស់លោកម្ចាស់មិនចាំយូរ
"បងប្រុសកុំទៅទិញអី"ជេយ៉ុន ស្រែកឃាត់នាយហ្គាន់វ៉ុកអោយឈប់តែមើលទៅនាយម្នាក់នោះរហ័សខ្លាំងណាស់មួយភ្លែតសោះឆ្លងដល់ហាងនំបាត់ហើយ
"កុំមកប្រកែកហើយឡើងមកលើនេះ"សុងហ៊ុន ថាហើយក៏លើកដៃគោះភ្លៅរបស់នាយទំនងចង់អោយរាងតូចអង្គុយលើនឹងទើបគេងាកទៅមើលមុខរបស់នាយម៉ង់ៗហាក់មិនហ៊ាន
"លោកអាចនឹងចុកជើង"ជេយ៉ុន បន្លឺឡើងទាំងក្រែងរអែងចិត្តរបស់រាងក្រាស់ធ្វើអោយនាយឃ្នើសចិត្តមុននឹងចាប់ទាញកាយគេយកមកអុកលើភ្លៅរបស់នាយទាំងខ្នាញ់នាយស្អប់ណាស់នរណាផ្គើន
*បឹប*
"អ្ហា៎..."ជេយ៉ុន រហ័សលើកដៃតោងក.នាយយ៉ាងជាប់ព្រោះខ្លាចធ្លាក់បាក់ចង្កេះនេះចេះមកលើកគេទៅស្រួលៗចឹងគេឡើងលួសព្រលឹងអស់ហើយ
"បើនៅតែក្បាលរឹងដឹងគ្នាហើយ"សុងហ៊ុន លើកដៃទះគូទរបស់រាងតូចមួយទំហឹងទើបគេប្រឹងប្រិចភ្នែកញាប់ៗកុំអោយយំព្រោះមួយដៃរបស់នាយអម្បាញ់មិញឈឺខ្លាំងណាស់ស្រួលមិនស្រួលជាំកំប៉េះគូទផងមិនដឹងទេបើវាយបែបនឹងតើមានគូទឯណាទុកអោយប្ដីក្ដិចលេងទៅ។
ពូហ៊ុនធ្វើបាបក្មេងតូច
_________________
To be Continued
Enjoy your reading my luv
Write by: Butterfly
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី១២ បើនៅតែក្បាលរឹងដឹងគ្នាហើយ
Start from the beginning
