ភាគទី១២ បើនៅតែក្បាលរឹងដឹងគ្នាហើយ

Comenzar desde el principio
                                        

"សឺត...អរគុណ"សុងហ៊ុន អោនទៅថើបថ្ពាល់អ្នកដែលកំពុងតែសារេក្រវាត់ក.អោយនាយមុននេះធ្វើអោយគេលើកដៃក្រសោបថ្ពាល់ឡើងមកដោយមានចំហាយក្ដៅៗធ្វើអោយថ្ពាល់ទាំងគូរក្រហមឡើងមកដោយហាមពុំបាន

"ឆាប់ចុះ...ចុះទៅក្រោមញុាំអាហារទៅលោកនឹងបានប្រញាប់ទៅធ្វើការ"ជេយ៉ុន អោនទៅសម្លឹងមើលម្រាមជើងរបស់ខ្លួនវិញដោយមិនហ៊ានប្រឈមមុខជាមួយនឹងរាងក្រាស់ទេព្រោះថ្ពាល់គេក្រហមខ្លាំងណាស់ខ្លាចរាងក្រាស់ញ៉ោះគេអៀនជាងនឹង។

"មិនថើបយើងវិញទេឬ!?"សុងហ៊ុន ចំណែកកាយតូចលឺហើយក៏ងើយសម្លឹងមុខនាយដែលកំពុងតែច្រត់ហ៊ោប៉ៅអោនមុខមករកគេទាំងលើកចិញ្ចើមញញឹមចុងមាត់ដាក់គេធ្វើកាយតូចចាប់ផ្ដើមអៀនទៀតហើយយ៉ាងមិចមិនដឹងទេអោយតែនៅក្បែរនាយគឺគេអៀនរហូត

"អឺគឺ~~ខ្ញុំថាមិនចាំបាច់ទេ"ជេយ៉ុន ប្រកែកធ្វើអោយរាងក្រាស់ចាប់ផ្ដើមចងចិញ្ចើមមិនពេញចិត្តឡើងមកយ៉ាងមិចមិនចង់ថើបនាយទេ!នេះនាយខំហុចថ្ពាល់អោយហើយបើអ្នកផ្សេងវិញប្រាកដជាថើបនាយដល់ស្លាប់ខ្លួនឯងផងក៏មិនដឹងដែលចុះនាយតូចវិញមិចក៏មិនដូចជាពួកស្រីៗអស់នោះទៅ

"ហេតុអ្វីថាមិនចាំបាច់....អោយឆាប់ឡើង"សុងហ៊ុន ថាហើយក៏ហុចថ្ពាល់អោយរាងតូចថើបធ្វើអោយគេរាងអេះអុញមិនហ៊ានថើបព្រោះតែអៀនណាមួយគេខ្លាចទៀតសោតទើបនៅឈរមីងមាំងមិនព្រមថើបបែបនេះខ្មាស់គេខ្លាំងណាស់លោកអើយ

"អឺគឺ..សឺត"ទម្រាំតែគេដាច់ចិត្តថើបរាងក្រាស់មិនដឹងថាអៀនប៉ុណ្ណាទេមើលតែថ្ពាល់គេពេលនេះដឹងហើយរាងក្រាស់ឃើញបែបនេះក៏សើចហួសចិត្តនេះត្រឹមតែថើបគេអៀនដល់ថ្នាក់នឹងចុះទម្រាំធ្វើរឿងនោះ....

"អៀនធ្វើអីថ្ពាល់ប្ដីខ្លួនឯងសោះ"សុងហ៊ុន លើកដៃច្បិចថ្ពាល់គេលេងទាំងខ្នាញ់ពេលអៀនបែបនេះគួរអោយស្រឡាញ់ខ្លាំងណាស់ដឹងទេយើងនឹង

"លោក..លោកឆាប់ទៅញុាំអាហារចុះ"ជេយ៉ុន ក៏យកលេសដេញនាយចេញព្រោះថាបើនៅបន្តិចទៀតគេអាចនឹងអៀនដល់ថ្នាក់ពុះការ៉ូចូលជ្រែកផងក៏មិនដឹងពូកែណាស់អាខាងធ្វើអោយគេអៀននឹង

ភរិយាបណ្តូលចិត្ត(Jakehoon)Donde viven las historias. Descúbrelo ahora