"ម៉ែដោះមានធ្វើអ្វីអោយញុាំទេ"សុងហ៊ុន លើកដៃទៅបង្វែរមុខកាយតូចអោយប្រឈមជាមួយខ្លួនវិញ
"គាត់...គាត់ថាទៅរៀបចំអោយ"ជេយ៉ុន
"រៀននិយាយអោយស្រួលបួលទៅមើល...ភ័យធ្វើអីយើងជាប្ដីរបស់ឯងទេតើមិនមែនអ្នកផ្សេងឯណា"សុងហ៊ុន ថាហើយក៏ប្រញាប់លើកបីគេដើរទៅតុអាហារដែលមានអ្នកបម្រើរៀបចំរួចជាស្រេច
"ម៉ែដោះ...ទៅយកទឹកដោះគោនឹងផ្លែឈើអោយជេយ៉ុនខ្លះមក"សុងហ៊ុន ម៉ែដោះលឺបែបនេះញញឹមខ្ចឹបមុននឹងដើរទៅយក ព្រោះកាលពីរថ្ងៃមុខលោកស្រីមែនរ៉ូបានខលមកប្រាប់គាត់អោយជួយមើលកាយតូចផងខ្លាចកូនប្រុសគាត់ធ្ចើបាបតែមានឯណាបែជាយកចិត្តទុកដាក់ខុសគិតគាត់ទៅវិញ។
"អ៊ុំមិនបាច់ទេកុំអោយពិ~~~"
"ញុាំបាយអោយស្ងៀមហាមប្រកែក"សុងហ៊ុន ដាក់កំហិតក្មេងពេលគេរកតវ៉ាក្រោយពីរលឺសម្ដីនាយហើយរាងតូចក៏ព្រមអង្គុយញុាំបាយយ៉ាងស្ងៀមមិនហ៊ានមាត់ទេហើយក៏មានទឹលដោះគោនឹងផ្លែឈើដែលរាងក្រាស់អោយម៉ែដោះយកមកដូចគ្នា។
[S k i p]
"គេងទៅនៅមើលមុខយើងដល់អង្កាលទៀត"សុងហ៊ុន ងាកមុខមុខពីរតុធ្វើការមកនិយាយជាមួយនឹងរាងតូចដែលគេងលើពូកមើលមកនាយម៉ង់មិនព្រមបិទភ្នែកគេងទាល់តែសោះ
"ខ្ញុំគេងមិនលក់ទេ"ជេយ៉ុន គ្រវីក្បាលព្រោះគេគេងមិនលក់នោះទេណាមួយគេទើបនឹងងើបបានអីងងុយទៀតរាងក្រាស់ឃើញបែបនេះក៏រហ័សងើបពីរកៅអីដើរមករកអ្នកដែលគេងនៅលើពូក
"អឹប....បើមិនងងុយកំដរយើងធ្វើការ"សុងហ៊ុន ចាប់ពរក្មេងនៅលើដៃដើរទៅអង្គុយនៅលើកៅអីមុននឹងដាក់ក្មេងនៅលើភ្លៅមាំធ្វើអោយកាយតូចរាងភ័យ
"លោក...លោកពិបាកធ្វើការទេដឹង"ជេយ៉ុនងើយមើលមុខរបស់រាងក្រាស់តែក៏ត្រូវគេអោនមកថើបមាត់ខ្លួនទៅវិញធ្វើអោយគាភ្ញាក់មិនតិចទេ
"អត់ទេ...មានឯងកំដរយើងមិនអផ្សុក"សុងហ៊ុន ថាហើយក៏សញ្ញេឯកសាររបស់នាយវិញដោយមានអនាគតភរិយាតូចនៅអង្គុយនៅលើភ្លៅរបស់នាយ
មុនដំបូងប្រកែកថាមិនចង់រៀបការនោះទេតែក្រឡេកឃើញក្មេងម្នាក់នោះនោះហើយបើជាស្រឡាញ់គេតែម្ដងឬមួយក្មេងនោះមានអ្វីពិសេសទៅ។
"លោកមិនឈឺក្បាលទេហេស!"ជេយ៉ុន ដាក់ក្បាលផ្អែកទ្រូងមាំសួរទៅនាយទាំងចម្ងល់ព្រោះគ្រាន់តែគេមើលក៏ឈឺក្បាលដែលមិនដឹងជាស្អីខ្លះ
"មិនឈឺទេ...បើមានភរិយានៅជួយមើល"សុងហ៊ុន សម្ដីរបស់នាយធ្វើអោយកាយតូចអៀនងាកមុខចេញថ្ពាល់ទាំងគូរក៏ស្រាប់តែក្រហមឡើងដល់ថ្នាក់ត្រចៀកក្រហមដូចគ្នា។
"បើ..បើឈឺក៏លេបថ្នាំទៅ"ជេយ៉ុន និយាយទាំងអៀនរដុករដុបស្ដាប់សឹងមិនបានធ្វើអោយរាងក្រាស់អស់សំណើចមើលអនាគតភរិយារបស់នាយចុះគួរអោយស្រឡាញ់ខ្លាំងណាស់
"អៀនមែនទេ...សឺត"សុងហ៊ុន ទម្លាក់ខ្ទង់ច្រមុះទៅស្រង់ក្លិនលើថ្ពាល់ក្រពុំមិនដឹងយ៉ាងមិចទេចេះតែចង់ថើបនឹងចង់អោបក្រសោបក្មេងនេះដាក់ស្នែហ៍នាយច្បាស់ណាស់
"មិន...មិនបានអៀនទេ"ជេយ៉ុន ឆ្លើយទាំងមុខអោនទៅអឹបនឹងទ្រូងមាំរបស់នាយលាក់ថ្ពាល់ក្រហមចេញកុំអោយនាយញ៉ោះគេទៀតព្រោះគដពិតជាអៀនដូចនិយាយពិតមែន
"មិនអៀនចាំបាច់លាក់មុខធ្វើអី?"សុងហ៊ុន កាន់តែញ៉ោះលើសដើមមើលមុខគេចុះពេលអៀនឡើងក្រហមមុខដូចប៉េងប៉ោះចឹងចង់តែថើបគ្រញិចទេប៉ុន្តែចាំរៀបការចាំនាយធ្វើអោយមើល
"ខ្ញុំគ្រាន់តែងងុយគេងប៉ុណ្ណោះ"ជេយ៉ុន ងើបមុខមមតបជាមួយនាយវិញយកលេសគេចខ្លួនព្រោះមិនអាចនៅប្រឈមជាមួយនាយទេ។
"ចុះអម្បាញ់មិញអ្នកណាថាមិនងងុយគេង"សុងហ៊ុន យកដៃទៅចាប់ផ្ងើយមុខគេច្របសច់ថ្ពាល់គេតិចៗរបៀបខ្នាញ់សង្សារទុកចោលមួយដុំសិនពេលនេះអនាគតភរិយារបស់នាយគួរអោយស្រឡាញ់
"អម្បាញ់មិញមិនងងុយទេ...ប៉ុន្តែពេលនេះងងុយគេងហើយ"ជេយ៉ុន បូញមាត់ស្រួចៗដាក់នាយធ្វើអោយរាងក្រាស់រាងអស់សំណើចខំគិតថាស្លូបបូតតែមើលចរឹកចុះច្រលើមដែលនឹងណាស់
"គួរអោយស្រឡាញ់ណាស់យើងនឹង"សុងហ៊ុន
សុំទោសដែលចេញខកណាអ្នកទាំងអស់គ្នា😍❤️
___________________
To be Continued
Enjoy your reading my luv
Write by Butterfly
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី១១ គួរអោយស្រឡាញ់ណាស់យើងនឹង
Start from the beginning
