ភាគទី១០ ហើយយ៉ាងមិចទៀត

Comenzar desde el principio
                                        

"មិនអោយគេមានសិទ្ធិធំយ៉ាងមិចបើគេជាគូរដណ្ដឹងជិតនឹងចូលផងការជាមួយបងនោះអី"សុងហ៊ុន លើកដៃមកគ្រៀកចង្កេះរាងតូចថែមទាំងលើកដៃជូតទឹកភ្នែកអោយគេថែមទៀតផង

ប៉ុន្តែចម្លើយរបស់នាយធ្វើអោយគ្រប់គ្នាស្ដាប់ហើយគាំងតែម្ដងនេះស្រីស្រស់ម្នាក់នេះកំពុងឈ្លោះជាមួយគូរដណ្ដឹងរបស់រដ្ឋមន្រ្តីមិនដឹងថាសល់ឆ្អឹងអត់ទេ។

"បងនិយាយស្អីសុងហ៊ុន"អារីយ៉ា ស្រាប់តែសួរឡើងទាំងមិនចង់ជឿព្រោះនាយប្រាប់នាងថានាយមិនយកអ្នកណាក្រៅពីរនាងនោះទេចុះពេលនេះនាយនិយាយវាបានយ៉ាងមិច

"ដូចអ្វីដែលអូននិយាយ...ហើយមួយទៀតអ្នកណាដែលបានថតមុននេះហាមផុសបើយើងឃើញដឹងគ្នាជាមួយយើងហើយ"សុងហ៊ុន ថាហើយក៏គ្រៀកចង្កេះរាងតូចដើរចេញទៅតែក៏ត្រូវអារីយ៉ារត់មកស្កាត់នាយបានមុនមិនអោយនាយដើរទៅណាបានទេ

"បងនិយាយគ្នាអោយដឹងរឿងជាមួយអូនសិនសុងហ៊ុន...ទៅណាមិនបានទេ"អារីយ៉ា ក៏រុញរាងតូចទៅម្ខាងធ្វើអោយគេវិះនឹងនឹងផ្ងារក្រោយតែបានរាងក្រាស់ចាប់កញ្ឆក់ដៃមិជិតវិញអោបគេជាប់។

"មានអ្វីចង់និយាយចាំលើកក្រោយទៅពេលនេះបងមិនទំនេរទេ"សុងហ៊ុន

"មិនទំនេរសម្រាប់អូនតែបងទៅទំនេរសម្រាប់គេ"អារីយ៉ា និយាយទាំងហួសចិត្តប្រកែកជាមួយនាងសុទ្ធតែរវល់តែជាមួយម្មេងម្នក់នោះនាយមិនប្រកែកឥឡូវយ៉ាងមិចនាងនឹងប្រហែលជាលែងស្រឡាញ់នាងហើយបានជាបែបនេះព្រោះពីរមុននាយមិនមែនអញ្ចឹងទេនាយស្របតាមនាងគ្រប់យ៉ាង។

"បានហើយចាំនិយាយលើកក្រោយ"សុងហ៊ុន ថាហើយក៏លើកបីកាយតូចដើរចេញដោយមានអង្គរក្សដើរតាមហែរហម

"អ្ហាយ....យើងមិនសុខចិត្តទេ"អារីយ៉ា ស្រាប់តែឡើងទន្រាំ្ទជើងមិនខ្វល់ពីរមនុស្សជុំវិញដែលខ្សឹបខ្សៀវនិយាយគ្នាពីរនាងបែបពេបជ្រាយ។

"ន៎ែ...និយាយស្អីឆាប់ទៅណាអោយបាត់ទៅ...ប្រយ័ត្នយើងគប់បែកក្បាល"អារីយ៉ា ថាហើយគ្រប់គ្នាក៏នាំគ្នាចាកចេញទៅ

[S k i p]

ពេលមកដល់វិមានរាងក្រាស់ក៏នាំរាងតូចចូលក្នុងដោយក្នុងដៃមានក្មេងតូចកំពុងតែគេងលក់ដូចគ្នា។វត្តមានរបស់រាងតូចធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែមិនដែលឃើញគេមកចុះលោកម្ចាស់របស់គេយកក្មេងនឹងមកពីរណាមលលទៅមុខស្រទន់ស្អាតខ្លាំងណាស់ប្រហែលជាចិត្តមានដំណឹងល្អហើយព្រោះលោកម្ចាស់របស់ពួកគេមិនដែលនាំអ្នកណាមកផ្ដេសផ្ដាសទេមើលទៅក្មេងនេះប្រហែលសំខាន់ហើយបានជាបីជាប់ដៃបែបនេះ។

"លោកម្ចាស់នេះនាំអ្នកណាមកនឹង"ម៉ែដោះ ក៏រត់មកសួររាងក្រាស់ពេលនាយបីកាយតូចចូលមកតែមើលនៅគែមមាត់នាយតូចនោះមានឈាមទៀតផងតើទៅត្រូវនឹងអ្វីមកមែនទេ

"អនាគតម្ចាស់តូចនៅក្នុងវិមាននេះ"សុងហ៊ុន ថាហើយក៏ដើរឡើងទៅលើធ្វើអោយម៉ែដោះញញឹមព្រោះមើលទៅហាក់ចូលចិត្តនាយតូចនោះខ្លាំងណាស់

"អេហ៍...ឥវ៉ាន់អ្វីនឹងច្រើនមេស"ម៉ែដោះ ក៏ងាកទៅសួរនាយហ្គាន់វ៉ុកពេលឃើញនាយប្រម៉ូលឥវ៉ាន់មកជាច្រើនមិនដឹងថាមានអ្វីខ្លះនោះទេ

"ឥវ៉ាន់ទាំងអស់នេះគឺជារបស់ប្រើប្រាប់ម្ចាស់តូចនឹងណាម៉ែដោះ"ហ្គាន់វ៉ុក ដាក់ឥវ៉ាន់នៅបន្ទប់ទទួលភ្ញៀវព្រោះវាច្រើនពេកដល់ថ្នាក់ដឹកឡានកុងតឺណឺមកឯណោះមិនដឹងថាទៅទិញឬទៅម៉ៅមួយហាងមកទេនេះត្រឹមតែជាគូរដណ្ដឹងឥវ៉ាន់ច្រើនប៉ុណ្ណឹងហើយចុះទម្រាំជាភរិយាទៀតមិនយកខោអាវធ្វើផ្ទះបានទេចុះ

"នេះឡើងមួយឡានផងមែទេ!"ម៉ែដោះ អើតមុខទៅមើលពេលឃើញឡានចូលមកហើយអង្គរក្សនាំគ្នាលលកចូលយកមកថាស្អីក៏មានដែលសូមសរសើរលោកម្ចាស់របស់គាត់ណាស់។

"ទោះម្ចាស់តូចហាមក៏គាត់មិនស្ដាប់ដែលអូសដៃគាត់ចូលទៅម៉ៅគេមួយហាងតែម្ដងចាយលុយដូចជះទឹកចឹងម៉ែដោះថាទៅមើល...គ្រាន់តែគិតព្រឺសម្បុរ"ហ្គាន់វ៉ុក និយាយដើមចាហ្វាយជាមួយម៉ែដោះដោយមិនដឹងថាម្ចាស់សមីខ្លួននៅខាងក្រោយខ្នងនោះទេចំណែកម៉ែដោះឃើញហើយបានត្រឹមតែទប់សើចចាំមើលតែងាកទៅឃើញដឹងតែត្រូវហើយ។

"ហើយយ៉ាងមិចទៀត"

បើមិនល្អអានទេអាចខមិនប្រាប់បានចាំអេតមីនកែសម្រួលសារដើម។😍❤️

___________________
To be Continued
Enjoy your reading my luv
Write by: Butterfly

ភរិយាបណ្តូលចិត្ត(Jakehoon)Donde viven las historias. Descúbrelo ahora