"ស្រឡាញ់ទេ!?"សុងហ៊ុន ក៏សួររាងតូចពេលឃើញគេសម្លឹងមើលចិញ្ចៀននោះមិនដកភ្នែកមើលទៅទំនងជាស្រឡាញ់ហើយបានជាមើលផងញញឹមផងបែបនេះបើប្រាប់ថាមិនស្រឡាញ់នាយមិនជឿរឡើយ
"លោកទិញវាមែនទេ...មើលទៅថ្លៃខ្លាំងណាស់"ជេយ៉ុន ងើយមើលមុខរាងក្រាស់ទើបនាយញញឹម
"វាមិនថ្លៃទេ...ពាក់ទៅដើម្បីអោយគេដឹងថាឯងមានគូរដណ្ដឹងមិនមែនទំនេរ"សុងហ៊ុន លើកដៃគ្រញីសក់រាងតូចលេងទាំងគ្រឺតខ្នាញ់
"ចុះលោកមិនខ្លាចខ្មាស់គេទេពេលដែលមានប្រពន្ធជាមនុស្សប្រុសបែបនេះសំខាន់លោកជានាយករដ្ឋមន្រ្តីទៀតផង"ជេយ៉ុន សួរទៅនាយទាំងក្រែងចិត្តតែមើលទៅនាយហាក់មិនឈឺក្បាលហាលថ្ងៃជាមួយសំណួររបស់គេនោះទេ
"ខ្លាចអ្វីទៅ...ពួកគេមិនហ៊ានជាមួយយើងស្រាប់ហើយឯងកុំបារម្ភអី"សុងហ៊ុន ងើបឈរអស់កម្ពស់មុននឹងដើរចាកចេញទៅក្រោមក្រសែភ្នែកមនុស្សក្នុងហាងសម្លឹងមើលនាយព្រោងព្រាតតែនាយមិនខ្វល់ទេថែមព្រោះវាសមហើយ។
ចំណែកកាយតូចឃើញរាងក្រាស់ដើរចេញទៅបែបនេះគេក៏រហ័សងើបហើយដើរទៅតាមនាយតែមើលនាយទៅដើរលឿនខ្លាំងណាស់គេបីជំហ៊ានបានស្មើនាយមួយជំហ៊ានមើលទៅខំប្រឹងដើរអោយញាប់បន្តិចហើយទើបទាន់នាយ។
*បឹប*ដើរមិនប្រយ័ត្នរាងតូចក៏ដើរទៅប៉នារីហៃសូម្នាក់ទើបគេរហ័សអោនសុំទោសអ្នកយ៉ាងលឿន។
"សុំទោសអ្នកនាងខ្ញុំមិនប្រ~~~ផាច់"ហើបមាត់មិនទាន់នឹងបាននិយាយស្រួលបួលផងស្រាប់តែផ្ទៃមុខសស្អាតត្រូវបែកទៅម្ខាងតាមកម្លាំងដៃរបស់អ្នកម្ខាងទៀតវាត់មើលលើថ្ពាល់របស់គេមួយទំហឹង
"ដើរសស្លាក់សស្លើតមិនចេះមើលទេ!អរឬមួយក៏ជាអ្នកស្រែឡើងមកក្រុងទៅបានជាដើរមិនចេះមើលមុខក្រោយព្រោះរវល់ងាកមើលហាងទំនើបដែលមិនធ្លាប់ចូលនោះអី ហុឹស"ស្រីស្អាតបបូរមាត់ក្រហមឆេះដូចជាលោហិតហារឡើងស្ដីអោយរាងតូចផាំងៗធ្វើអោយគ្រប់គ្នាដែលដើរក្បែរនោះងាកមកមើលព្រោងព្រាតថែមទាំងសើចចម្អកដាក់រាងតូចទៀតផងធ្វើអោយគេរលីងរលោងរកយំ។
"មិនដូចជាអ្វីដែលអ្នកនាងគិត!ប៉ុន្តែខ្ញុំក៏សុំទោសអ្នកនាងហើយមិនចឹង"ជេយ៉ុន លើកដៃក្រសោបថ្ពាល់របស់ខ្លួនសួរទៅកាន់នាងទាំងស្រក់ទឹកភ្នែកនេះហើយមូលហេតុដែលគេមិនចង់ទៅណាមកណាព្រោះវាតែងតែជួបរឿងបែបនេះ
"នៅមកប្រកែកជាមួយយើងទៀត...យើងនិយាយក៏ត្រូវដែលមើលតែសម្លៀកបំពាក់របស់ឯងទៅដូចក្មេងសុំទានមិនខុសនោះទេ"នាងមិនអន់ថយនៅតែនិយាយតិះដៀលរាងតូចខ្លាំងៗធ្វើអោយអ្នកនៅទីនោះលើកទូរស័ព្ទមកថតពួកគេគ្រប់គ្នា
"អ្នកនាងគ្មានសិទ្ធមកថា~~~"
"មានរឿងអ្វី"ពេលនោះរាងក្រាស់ក៏ដើរចូលមកដោយសារតែនាយចេញទៅមួយសន្តុះហើយក៏មិនឃើញរាងតូចទើបដើរមករកវិញស្រាប់តែឃើញមនុស្សអ៊ូអរទើបនាយហ្គាន់វ៉ុកវែកផ្លូវអោយនាយចូលទៅក៏ឃើញរាងតូចជាគូរដណ្ដឹងកំពុងតែក្រសោបថ្ពាល់យំដោយមានស្រីស្រស់ម្នាក់ឈរទល់មុខគេ
"សុងហ៊ុន....."
____________________
To be Continued
Enjoy your reading my luv
Write by: Butterfly
KAMU SEDANG MEMBACA
ភរិយាបណ្តូលចិត្ត(Jakehoon)
Cerita Pendek«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី៩ ស្រឡាញ់ទេ!?
Mulai dari awal
