ភាគទី៩ ស្រឡាញ់ទេ!?

Começar do início
                                        

បន្ទាប់មកពួកគេក៏នាំគ្នាដើរចូលហាងតាមអ្វីដែលរាងក្រាស់ចូលទិញគ្រប់បែបយ៉ាងអោយរាងតូចមិនថាសូម្បីតែរបស់តុបតែងកាយនឹងមុខគឺថានាយទិញឡើងដូចមៅដាច់មួយផ្សារចឹងបើនិយាយពីរឥវ៉ាន់វិញគឺដឹកមួយឡានកុងតឺណឺបានគ្រប់។

"អាយរីស...យកចិញ្ចៀនអោយយើងមើលម៉ូតបន្តិច"សុងហ៊ុន ពេលនេះពួកគេស្ថិតនៅក្នុងហាងពេជ្ររបស់ម៉ាក់នាយដែលបើកធំជាងគេក្នុងផ្សារនេះនិយាយប្រាប់ទៅមេការដែលនៅចាំទីនោះអោយនាងយកម៉ូតចិញ្ចៀនមកអោយនាយមើល

"ច៎ាស....នេះចិញ្ចៀនទើបតែនាំចូលម៉ូតថ្មីៗកលពីរព្រឹកនេះទេលោកម្ចាស់"អាយរីស លើកចិញ្ចៀនជាច្រើនម៉ូតយកមកអោយរាងក្រាស់មើលទៅនាយសម្លឹងរកមើលម៉ូតមួយសន្ទុះក៏ប្រទាក់ភ្នែកនឹងចិញ្ចៀនដែលមានដាំត្បូងពណ៌ទឹកសមុទ្រមួយគ្រាប់តូចល្អិតបើបានពាក់ទៅលើដៃរាងតូចប្រាកដជាស្អាតចំណែកមួយគូរទៀតដែលវាជាប្រភេទដាំត្បូងជុំវិញចិញ្ជៀនតូចៗមើលទៅសាមញ្ញតែវាស្អាតខ្លាំងណាស់

"យកមួយនេះមកអោយយើងមើលបន្តិចមក"សុងហ៊ុន លើកដៃចង្អុរទៅចិញ្ចៀននោះទើបអាយរីសប្រញាប់ពាក់ស្រោមដៃបង្ករកុំអោយវាកកិតមុននឹងលើកយកមកអោយរាងក្រាស់មើល

"យើងយកមួយគូរនេះគិតតម្លៃតាមនឹងមក"សុងហ៊ុន ថាហើយក៏កាន់វាដើរទៅរករាងតូចដែលកំពុងតែអង្គុយនៅលើសាឡុងមើលគេឯងដែលចូលមកទិញគ្រឿងពេជ្រក្នុងហាងនេះ។

"ហុចដៃមកយើងបំពាក់ចិញ្ចៀនអោយ"សុងហ៊ុន ចំណែករាងតូចលឺហើយក៏ងាកមុខមកមើលមុខរាងក្រាស់និយាយអោយគេហុចដៃគេក៏អេះអុញទាំងមិនចង់ចាំបាច់អីគេត្រូលាដៃ?

"ពាក់ចិញ្ចៀនអ្វីទៅ!?"ជេយ៉ុន សួរទាំងងីងឺរាងក្រាស់អត់មិនបានក៏លើកដៃផ្ទាត់ថ្ងាសរបស់គេបន្តិចកុំអោយគេល្ងង់ដល់ថ្នាក់នឹងពេក

"លាដៃរបស់ឯងមក"សុងហ៊ុន រាងតូចខ្ចិលគិតច្រើនក៏លាដៃអោយរាងក្រាស់តាមសម្ដីរបស់នាយទើបរាងក្រាស់យកចិញ្ចៀនដែលទើបនឹងទិញមុននេះយកមកពាក់នៅដៃនាងខាងឆ្វេងអោយរាងតូច(អេតមីនអត់ដឹងថាគេភ្ជាប់ពាក្យពាក់ចិញ្ចៀនដៃណាទេ😭)ក្រោយពាក់ហើយនាយក៏លើកចិញ្ចៀនរបស់ខ្លួនអោយរាងតូចពាក់អោយនាយវិញម្ដងទើបរាងតូចធ្វើអ្វីតាមដែលនាយប្រាប់។

ភរិយាបណ្តូលចិត្ត(Jakehoon)Onde histórias criam vida. Descubra agora