"ជេយ៉ុនទៅអង្គុយជិតសុងហ៊ុនចុះ"លោកស្រីមែនរ៉ូ ក៏បន្លឺឡើងធ្វើអោយគេចាប់ផ្ដើមភ័យឡើងមកពេលលឺបែបនេះហើយក៏ងាកសម្លឹងទៅមើលរាងក្រាស់ឃើញនាយមើលមកគេដូចគ្នាអារម្មណ៍ភ័យខ្លាចក៏រិតតែធ្ងន់កើសដើមមើលទៅនាយម្នាក់នោះកាចខ្លាំងណាស់។
"មិន...មិនអីទេខ្ញុំអាចអង្គុយ~~"
"ឯងខ្លាចយើងសុីមែនទេ?"សុងហ៊ុន ថាហើយក៏កន្រ្តាក់ចង្កេះតូចអោយមកអង្គុយក្បែរនាយធ្វើអោយគ្រប់គ្នាចំហរមាត់ឡើងម្ដងទៀត
ចំណែករាងតូចក៏ចាប់ផ្ដើមភ័យឡើងមកពេលដែលខ្លួនរបស់គេផ្ដួលទៅលើទ្រូងមាំរបស់នាយអោយគេកាន់តែភ័យលើសដើមតែក៏តហរូវដៃមាំសុទ្ធតែសរសៃររវាមកំពុងតែអង្អែលខ្នងរបស់គេទៅវិញទើបនាយតូចងើយមើលមុខគេម៉ង់ៗទាំងភ័យលាយខ្លាច។
"លោក...លោកអាចដកដៃចេញបានទេ"ជេយ៉ុន ក៏បន្លឺឡើងពេលឃើញនាយអោនមើលមុខគេដូចគ្នា
"អត់"ម៉ួតម៉ាត់យ៉ាងឆ្កុយចេញពីរបបូរមាត់ក្រាស់របស់នាយមានមាឌមាំទើបរាងតូចបានត្រឹមអង្គុយអោយនាយអោបចង្កេះរបស់ខ្លួនទាំងបែកញើសជោគថ្ងាស់
"មើលទៅសុងហ៊ុននឹងជេយ៉ុនសមគ្នាខ្លាំងណាស់"លោកសុងហាន និយាយឡើងធ្វើអោយគ្រប់គ្នាញញឹមផ្អែមសម្លឹងមើលពួកគេព្រមគ្នាព្រោះម្នាក់សង្ហារចំណែកម្នាក់ទៀតគឺស្រស់ស្អាតសមគ្នាខ្លាំងណាស់បើមានកូនវិញ.....>,<
"ហាសហា...អ្នកបងនិយាយត្រូវណាស់"លោកស្រីហៃរី សើចឡើងព្រោះគាត់មើលទៅក៏ឃើញបែបនេះ
"អ្នកម៉ាក់ឈប់និយាយទៅមើលជាយ៉ុនអៀនហើយ"លឺអៃនីនិយាយបែបនេះគ្រប់គ្នាក៏ងាកទៅមើលក៏ដូចជាអ្វីដែលនាងនិយាយគឺរាងតូចអៀនឡើងក្រហមមុខពិតមែន។
"អា៎..ឆាប់នាំគ្នាញុាំបង្អែមទៅទាន់នៅក្ដៅ"លោកសាន់ត្រា ក៏បន្លឺឡើងទើបគ្រប់គ្នាផ្ដោតទៅលើបង្អែមវិញហើយពេលនេះរាងក្រាស់កំពុងតែញុាំសុខៗក៏ទម្លាក់ស្លាបព្រាចោលមុននឹងងាកមករករាងតូច
"បង្អែមរបស់ឯងធ្វើផ្អែមឆ្ងាញ់ប៉ុណ្ណឹងហើយ!ចុះទម្រាំបបូរមាត់របស់ឯងតើផ្អែមប៉ុណ្ណាទៅ"សុងហ៊ុន សម្លឹងមើលមុខតូចច្រមិចដែលអោនមុខចុះនោះបន្លឺសូរសព្ទញ៉ែញ៉ង់អត់នឹងអោយរាងតូចអៀនមិនបានទេ។
"លោក...លោកនិយាយអ្វីនឹង"ជេយ៉ុន បន្លឺឡើងទាំងរដាប់រដុបព្រោះតែអៀនមិនហ៊ានងាកមើលមុខរាងក្រាស់ចំនោះទេតែគេអាចសម្គាល់បានថានាយម្នក់នេះសង្ហារខ្លាំងណាស់ចំណែករង្វង់ដៃរបស់នាយគឺកក់ក្ដៅដូចជាឡោដុតនំយ៉ាងអញ្ចឹង។
"អ្វីដែលឯងលឺគឺបែបនឹងហើយ"សុងហ៊ុន ថាហើយក៏បន្តឹងដៃអោបចង្កេះរាងតូចកាន់តែណែនជាងមុនស្ទើតែអោយគេដកដង្ហើមិនបាន
"លោកដកដៃចេញទៅ...ខ្ញុំ...ខ្ញុំថប់ដង្ហើម"ជេយ៉ុន ងើយមើលមុខនាយទាំងដៃរបស់ខ្លួនកំពុងតែប្រឹងបបេះដៃរបស់រាងក្រាស់ចេញពីរចង្កេះថែមទៀតផង
"ឯងចង់អោយយើងនិយាយប៉ុន្មានដង"សុងហ៊ុន លឺបែបនេះក៏ម៉ូវយកគ្នាតែម្ដងបើនិយាយពីរចាស់ៗវិញនាំគ្នាញញឹមខ្ចឹបមាត់និយាយប្រកែកមិនរៀបការទេតែទង្វើមើលមិនដឹងថានាយគិតអីអោយពិតប្រាកដ
"សុងហ៊ុនដកដៃចេញពីរចង្កេះប្អូនទៅមើលចុះគ្នាហប់ដង្ហើមហើយ"លោកស្រីមែនរ៉ូ លឺហើយក៏ងាកទៅប្រាប់កូនប្រុសមើលទៅគាត់ទើសភ្នែកណាស់លេងរិតចង្កេះគ្នាឡើងដកដង្ហើមញ័រក្បាលហើយ
"ហុឹស..."នាយបញ្ចេញសម្លេងក្នុងដើមក.បន្តិចហើយក៏ដកដៃចេញទៅមើលទៅដូចជាខឹងទៀតផង
"មើលចុះខឹងហើយអ្នកបង..ហុឹសៗ"លោកស្រីហៃរី និយាយទាំងសើចពេលឃើញនាយកម្លោះហាក់បីដូចជាខឹងកាលដែលហាមគេបែបនេះ
"គេតែអញ្ចឹងធ្វើអ្វីមិនបានដូចបំណងក៏ខឹង"លោកស្រីមែនរ៉ូ ប្រាប់ទាំងគ្រវីក្បលហួសចិត្តនឹងរាងក្រាស់ដែលជាប្រុសរបស់គាត់ខ្លាំងណាស់
<ចាំមើលតែរៀបការហើយដឹងគ្នាមិនខាន>សុងហ៊ុន គិតក្នុងចិត្តទាំងសម្លឹងនើលមុខរាងតូចដែលកំពុងតែអង្គុយស្ដាប់ចាស់ៗទាំងម៉ង់ៗដូចកូនឆ្កែចឹងមើលចុះគេសុភាពខ្លាំងណាស់ចាំមើលតែរៀបការពេលណាសុតចេញម្ដងអោយក្មេងរៀងចាលម្ដងហើយ
"កូនចង់រៀបការពេលណាសុងហ៊ុន"លោកសុងហាន ក៏ងាកមកសួររាងក្រាស់ដែលកំពុងសម្លឹងមើលមុខអនាគតកូនប្រសាររបស់គាត់ដូចជាគិតអ្វីនោះ
"តាមគ្រប់គ្នាចុះ"សុងហ៊ុន
___________________
To be Continued
Enjoy your reading my luv
Write by: Butterfly
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី៦ លោកនិយាយអ្វីនឹង?
Start from the beginning
