"មែនរ៉ូធ្វើអោយក្មេងរបស់ខ្ញុំអៀនហើយ"លោកសាន់ត្រា បន្លឺទាំងសើចទើបគ្រប់គ្នាសើចឡើងដូចគ្នាសម្លឹងមើលរាងតូចដែលអៀនអោនមុខចុះដៃខ្ញាំជាអាវរបស់គេនោះមើលទៅគួរអោយស្រឡាញ់ខ្លាំងណាស់។
"អាយុប៉ុន្មានហើយក្មេងតូច"លោកសុងហាន ដែលអង្គុយស្ងាត់មាត់ជាយូរក៏បន្លឺសួរឡើងអម្បាញ់មិញគាត់មិនបានចេញទៅទទួលព្រោះជាប់រវល់នៅខាងលើបន្តិចទើបចុះមកអម្បាញ់មិញដូចគ្នា។
"ខ្ញុំ...ខ្ញុំអាយុ២២ឆ្នាំហើយលោកប្រុស"ជេយ៉ុន ឆ្លើយទាំងរដាក់រដុបព្រោះតែភ័យនូវពេលឃើញគាត់មើលគេមិនដាក់ភ្នែកបែបនេះណាមួយគេជាមនុស្សឆាប់ភ័យនឹងខ្លាចដូចគ្នា
"ហុឹស...ខ្លាចមែនទេបានជាញ័របែបនេះ"លោកសុងហាន សួរទាំងអស់សំណើចពេលឃើញនាយតូចញ័រខ្លួនដូចកូនសត្វត្រូវទឹកបែបនេះមើលទៅគេខ្លាចហើយបានជាញ័រអញ្ចឹងនោះ
"បាទ...ខ្ញុំភ័យ"ជេយ៉ុន សើចញឹមៗពេលក្រឡេកភ្នែកឃើញលោកស្រីមែនរ៉ូមើលមកគេទាំងញញឹមស្រស់នោះមិនដឹងថាក្នុងចិត្តរបស់គាត់គិតបែបណាទេបានជាមើលគេហើយញញឹមមិនឈប់បែបនេះ
"កុំខ្លាចអីធ្វើដូចគេ~~~"
"អ្នកម៉ាក់ខ្ញុំមកហើយ"សុងហ៊ុន ដើរមកដោយបោះជំហ៊ានមាំរបស់នាយចូលមកបង្វែរក្រសែរភ្នែកគ្រប់គ្នាដែលនៅទីនោះអោយងាកទៅមើលនាយគ្រប់គ្នាអត់តែនាយតូចដែលភ័យព្រោះតែគេមិនធ្លាប់ទៅណាមកណាមានមនុស្សច្រើន។
"ទើបមកពីរណាម្ដេចបានជាម៉ាក់ខលទៅមិនលើក"លោកស្រីមែនរ៉ូ គ្រាន់តែក្រឡេកឃើញកូនប្រុសដើរចូលគាត់ក៏ហារស្ដីសួរទៅកាន់នាយ
"ម៉ាក់ក៏ដឹងថាខ្ញុំរវល់មិនចឹង"សុងហ៊ុន ដើរមកដាក់ខ្លួនអង្គុយក្បែរសាឡុងប៉ាម៉ាក់របស់នាយដែលជាកន្លែងនាយតូចជេយ៉ុនអង្គុយទើបនាយអោនទៅមើលមុខរបស់គេចំជារាងតូចងើយមុខឡើងធ្វើអោយភ្នែកទាំងពីរប៉ះគ្នាដោយចៃដន្យ។
រាងក្រាស់សម្លឹងមើលមុខតូចច្រមិចដែលងើយមកប្រទាក់ភ្នែកជាមួយនាយទាំងភ្លឹកព្រោះមិនដែលឃើញក្មេងប្រុសណាមុខស្អាតជាងស្រីបែបនឹងទេបើយកទៅប្រៀបជាមួយនឹងសង្សាររបស់នាយគឺគេស្អាតជាខ្លាំងណាស់ភ្នែកមូលក្រឡង់ៗមាត់ក្លែបក្រូចសក់សរសៃរតូចឆ្មារបើនិយាយពីរក្លិនវិញក្រអូបតែម្ដង។
"សុងហ៊ុន....សុងហ៊ុន"លោកស្រីមែនរ៉ូ ឃើញកូនភ្លឹកមើលមុខនាយតូចបែបនេះក៏រហ័សហៅនាយតែមើលទៅហៅលេងឮហើយមើលទៅលង់សម្រស់នាយតូចពិតមែនហើយបានជាភ្លឹកៗបែបនេះ
"បាទ!អ្នកម៉ាក់និយាយអ្វីមែនទេ"សុងហ៊ុន ក៏ងាកមកសួរម៉ាក់របស់នាយតែត្រូវគាត់គ្រវីក្បាល
"ម៉ាក់ឃើញកូនភ្លឹកបែបនេះក៏ហៅ"លោកស្រីមែនរ៉ូ ក៏ញាក់ចិញ្ចើមដាក់លោកសុងហានស្វាមីគាត់មើលទៅដូចជាពេញចិត្តរាងតូចដល់ហើយ
"ម៉ាក់ហៅខ្ញុំមកមានការអ្វី?"សុងហ៊ុន មិនសុាំញុាំច្រើនក៏ឆាប់និយាយឡើងព្រោះមកនេះឈ្លាតបន្តិចប៉ុណ្ណោះដោយសារតែអារីយ៉ាបង្ខំនាយអោយមកទោះនាយមិនចង់ក៏ដោយព្រោះហៅមកនេះគ្មានអ្វីនិយាយរឿងរៀបការនោះទេនាយដឹងច្បាស់។
"មកនេះគឺចង់ប្រាប់ថាបើកូនមិនរៀបការទេ...ប្រាប់ខាងគ្រួសារនេះបាន"លោកស្រីមែនរ៉ូ ចង្អុរទៅខាងគ្រួសារសាន់ត្រាដែលអង្គុយនៅទល់មុខនោះអោយនាយងាកទៅមើលឃើញប្ដីប្រពន្ធមួយគូរនឹងកូនស្រីពីរនាក់ដូចគ្នាចុះក្មេងប្រុសមុនស្រីម្នាក់នេះវិញ.....។
"ម្នាក់ណាត្រូវរៀបការជាមួយនឹងខ្ញុំ"សុងហ៊ុន មើលទៅគ្រួសារនោះមួយភ្លែតមុននឹងអោនមកខ្សឹបម៉ាក់របស់នាយធ្វើអោយស្នាមញញឹមផុសលើផ្ទៃមុខរបស់គាត់មិនចាំយូរ។
"កូនអាចជ្រើសបានក្នុងចំណោមពីរនាក់នោះ"លោកស្រីមែនរ៉ូ គាត់អោនទៅខ្សឹបកូនប្រុសវិញទើបនាយមើលមុខស្រីក្រមុំពីរនាក់នោះទាំងសញ្ជឹងគិតប៉ុន្តែនាយក៏គ្រវាសភ្នែកទៅប៉ះរាងតូចដែលរំកិលខ្លួនទៅអង្គុយក្បែរអ៊ុំស្រីមួយនោះទៅវិញ
"ចុះក្មេងប្រុសម្នាក់នោះវិញ?"សុងហ៊ុន មិនត្រឹមតែនិយាយនោះទេថែមទាំងលើកដៃទៅនាយតូចធ្វើអោយគេមើលមុខនាយភ្លិះៗហាក់ឆ្ងល់ឡើង។
"កូនចង់សម្ដៅលើក្មេងប្រុសតូចម្នាក់នោះមែនទេ?"លោកស្រីមែនរ៉ូ ក៏សួរនាយទាំងញញឹមខ្ចឹបព្រោះគាត់នឹងស្វាមីក៏ពេញចិត្តក្មេងប្រុសម្នាក់នឹងដែលបែរជាមិនចាប់អារម្មណ៍វិញ។
"ខ្ញុំចង់បានក្មេងម្នាក់នោះ"សុងហ៊ុន លើកដៃចង្អុរទៅរាងតូចធ្វើអោយគ្រប់គ្នាបើកភ្នែកធំៗចំហរមាត់ព្រោះមិនចង់ជឿនឹងសម្ដីរបស់នាយ
"ហាស?"
_________________
To be Continued ✨
Enjoy your reading my luv
Write by: Butterfly
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី៥ ខ្ញុំចង់បានក្មេងម្នាក់នោះ
Start from the beginning
