ភាគទី៣ ខ្ញុំមិនរៀបការជាមួយនរណាទាំងអស់

Start from the beginning
                                        

"ខ្ញុំមិនរៀបការជាមួយអ្នកណាទាំងអស់"សុងហ៊ុន ថាហើយក៏ងើបដើរចេញទៅរកតែប៉ាម៉ាក់នាយឃាត់មិនទាន់និយាយពីរថាលឿននោះលឿនរកយកជាសាច់ការណ៍បន្តិចមិនបានទេកូនម្នាក់នឹង

"អូនមិនដឹងនិយាយយ៉ាងមិចអោយគេព្រមទេ"លោកស្រីមែនរ៉ូ ក្រោយឃើញកូនចេញទៅផុតក៏ងាកមកនិយាយជាមួយស្វាមីវិញមើលទៅគាត់តានតឹងខ្លាំងណាស់កាលដែលកូនមិនព្រមបែបនេះ

"តាមនឹងទៅអូន...ស្អែកហៅគេមកកាន់ទីនេះតែម្ដងទៅដើម្បីនិយាយរឿងមួយនោះ"លោកសុងហាន និយាយហើយក៏ឡើងទៅខាងលើចំណែកលិកសហរីមែនរ៉ូនៅតាមមើលដំណើររបស់ស្វាមីដល់គាត់ចេញផុតមុននឹងដកដង្ហើមធំចោលមួយឃូស។

"មានរឿងអ្វីមែនទេលោកស្រីបានជាមើលទៅដូចជាតានតឹងម្ល៉េះ"ម៉ែដោះ ចូលមកអង្គុយសាឡុងក្បែរលោកស្រីសួរនាំអំពីរបញ្ហាព្រោះមើលទៅគាត់តានតឹងប្រៀបដូចជាខ្សែចងរិតដែលមិនអាចកាត់ផ្ដាច់ចេញបានយ៉ាងចឹងអត់នឹងសួរមិនបានទេ

"រឿងរបស់កូនហ៊ុននេងណាម៉ែដោះ"លោកស្រីមែនរ៉ូ ងាកទៅនិយាយជាមួយគាត់ទាំងដកដង្ហើមហត់ចិត្តនឹងកូនប្រុសរបស់គាត់ពន់ពេក

"តើលោកប្រុសមានរឿងអ្វី?"ម៉ែដោះ ឃើញបែបនេះក៏សួរនាំភ្លាមខ្លាចនាយខាងនោះមានរឿងអ្វីកើតឡើងមិនល្អចំពោះនាយ

"ខ្ញុំចង់អោយគេរៀបការជាមួយនឹងកូនមិត្តរបស់ខ្ញុំនៅឯប៊ូសានប៉ុន្តែគេមិនព្រមនោះទេ"លោកស្រីមែនរ៉ូ ពោលទាំងអស់សង្ឃឹមព្រោះអ្វីដែលគាត់ចង់បាននោះគឺកូនរបស់លោកសហរីហៃរីដែលជាមិត្តកាលនៅវិទ្យាល័យប៉ុន្តែពេលនេះប្រហែលអំបិលលាយដុំគ្រួសហើយបើកូនរបស់គាត់លេងចរឹកបែបនឹង

"លោកស្រីកុំទាន់គិតបែបនឹងអី...ខ្លាចក្រែងល៎គាត់មិនទាន់សម្រេចចិត្តត្រូវក៏ថាបាន"ម៉ែដោះ ក៏ជួយពន្យល់តែមើលទៅគាត់នៅតែមិនសប្បាយចិត្ត

"គេប្រាប់ខ្ញុំថាគេមានមនុស្សស្រីដែលគេស្រឡាញ់ហើយ...មើលទៅគម្រោងពួកខ្ញុំមិនបានសម្រេចដូចបំណងនោះទេ...ណាមួយស្អែកនេះក្រុមគ្រួសាររបស់គេក៏ធ្វើដំណើរមកតើអោយខ្ញុំយកមុខទៅទុកនៅឯណាបានទៅម៉ែដោះ"លោកស្រីមែនរ៉ូ

"បើគាត់មានមនុស្សស្រីដែលគាត់ស្រឡាញ់លោកស្រីកុំបំបែកគាត់អី...ប្រយ័ត្នតែគាត់ខឹងស្អប់លោកស្រីក៏ថាបានដែលបើសិនជាអាចអោយវាតាមនឹងចុះ"ម៉ែដោះ មិននិយាយអ្វីច្រើនបានតែប៉ុណ្ណឹងទេព្រោះគាត់ដឹងចរឹករបស់នាយក្រាស់ថានាយស្អប់នរណារឹងរូសដាក់នាយខ្លាំងណាស់មិនថាម្នាក់នោះអស្ចារ្យប៉ុណ្ណាក៏ដោយអោយតែផ្គើននឹងដឹងលទ្ធិផលបែបណា

"ខ្ញុំមិនចង់នោះទេ!ប៉ុន្តែវាជាបំណងចុងក្រោយរបស់លោកតារបស់គេដែលចង់អោយគេជ្រើសយកកូនប្រសាររបស់ត្រកូលសាន់ត្រា"លោកស្រីមែនរ៉ូ

"លោកស្រីជឿខ្ញុំណា...បន្តិចទៀតគាត់អាចនឹងចិត្តទន់ក៏ថាបានដែល"ម៉ែដោះ

តាមការពិតរឿងរ៉ាវទាំងអស់វាជាបំណងរបស់ចាស់ៗកាលដែលពួកគាត់នៅរស់បានសន្យាថានឹងអោយត្រកូលទាំងពីររៀបការតភ្ជាប់សាច់ឈាមជាមួយគ្នារហូតដល់តកូនតចៅបែបនេះ។លោកស្រីមែនរ៉នឹងលោកសុងហានក៏មិនចង់ធ្វើបែបនឹងដែលតែក៏ត្រូវតែធ្វើតាមសន្យារបស់ចាស់ៗមុនពួកគាត់ចែកឋានទើបបានជាគាត់បង្ខំកូនប្រុសបែបនេះទាំងមុនដឹងថានាយមានមនុស្សជាទីស្រឡាញ់ផងប្រសិនជាដឹងគាត់មិនបំបែកទេប៉ុន្តែគ្រប់យ៉ាងវាហួសពេលព្រោះតែគាត់បានបង្ខំកូនប្រុសរបស់ពួកគាត់ហើយដោយពួកគាត់ក៏ទើបតែដឹងថារាងសង្ហារជាកូនមានសង្សារដូចគ្នាបើដឹងតាំងពីរយូរគាត់មិនថាអ្វីទេ។

"ខ្ញុំគិតថាដូចជាសម្ដីរបស់ម៉ែដោះចុះ"ពួកគាត់នៅបន្តជជែកគ្នាដល់យប់រាងជ្រេបន្តិចក៏នាំគ្នាឡើងទៅសម្រាកណាមួយក៏ងងុយដូចគ្នាផងដែរទើបបប្រញាប់បំបែកគ្នាចូលគេងរៀងខ្លួន។

__________________
To be Continued
Enjoy your reading my luv
Write by: Butterfly

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now