"រៀបការហើយនៅជាមួយគ្នាយូរៗគង់តែចុះសម្រុងគ្នាទេ...កូនជឿម៉ាក់ទៅមិនខុសទេ"លោកស្រីមែនរ៉ូ
"ហុឺយ...ខ្ញុំថាមិនរៀបការគឺមិនរៀបការទេ"សុងហ៊ុន ស្រែកឡើងមួយវ៉ាស់ធ្វើអោយមនុស្សចាស់ទាំងពីរភ្ញាក់សឹងតែលួសព្រលឹងដោយសារសម្លេងនាយ
"បើជ្រុលជាបែបនឹងហើយ...ម៉ាក់ក៏ដកឈ្មោះកូនចេញពីរសៀវភៅគ្រួសារផាកដូចគ្នា"សារនេះលែងខ្វល់ហើយចង់យ៉ាងមិចក៏យ៉ាងនឹងទៅបើនៅតែរឹងទទឹងបែបនឹងគាត់លេងអោយនាយមើលតែម្ដង
"នេះម៉ាក់គម្រាមខ្ញុំមែនទេ?"សុងហ៊ុន សួរទាំងមិនចង់ជឿនេះដល់ថ្នាក់ដកចេញពីរសៀវភៅគ្រួសារថែមទៀតផងមិនគិតថាវាហួសហេតុទេឬ?ម៉ាក់នាយយកអីមកគិតទៅបាជានិយាយពាក្យនេះចេញមក
"មិនបានគម្រាម!តែធ្វើពិតមែនកូនចាំតែមើលចុះ"លោកស្រីមែនរ៉ូ និយាយដោយភ្នែកក្រលាសមើលទៅកូនប្រុសដែលអង្គុយអណ្តះសារនោះចាំមើលតើខ្លាំងបានប៉ុន្មានក្ដារទៀតកូនប្រុស ហឹុសៗ។
"ចង់ដឹងច្បាស់ពីរគ្រួសារគេឬអត់បានជាយកមកអោយរៀបការជាមួយខ្ញុំនឹង"សុងហ៊ុន នៅតែមិនអស់ចិត្តជម្រិតសួរម្ដាយដដែលៗធ្វើដូចជាអ្នកជាម្រើនអត់មិនបានលោកសុងហានដែលជាប៉ាក៏បន្លឺ
"សុងហ៊ុនឯងក្លាយទៅជាមនុស្សតាប៉ែតាំងពីរពេលណាមក"លោកសុងហាន ចំណែករាងក្រាស់លឺបែបនេះក៏ងាកទៅមើលមុខរបស់គាត់ទាំងដកដង្ហើមធំចេះមកសួរអញ្ចឹងកើតនាយចេះនិយាយច្រើនមិនដោយសារអ្នកណាមិនដោយសារពួកគាត់មិនចឹងហើយមកបោះសម្ដីសួរមកកាន់នាយវិញ
"ខ្ញុំនិយាយច្រើនដោយសារអ្នកណា?"សុងហ៊ុន លឺបែបនេះក៏ត្បកសួរវិញមែនអាចថាថ្ងៃនេះនាយនិយាយច្រើនព្រោះតែពួកគាត់
"ឯងហ៊ានស៊កសៀតមកកាន់យើងជាឪរបស់ឯងមែនទេសុងហ៊ុន"លោកសុងហាន សួរទាំងមិនចង់ជឿកូនរបស់គាត់កាន់តែចាស់និយាយកាន់តែយ៉ាប់យូរៗទៅនិយាយលេងបានហើយ
"មិនបានស៊កសៀតតែជាការពិត"សុងហ៊ុន
"អញ្ចឹងកូនរៀបការឬក៏អត់ម៉ាក់សួរជាលើកចុងក្រោយ...ប្រសិនបើចម្លើយនៅតែដដែលក៏តាមនឹងទៅ"លោកស្រីមែនរ៉ូ សួរទៅកាន់កូនប្រុសជាចុងក្រោយព្រោះប្រសិនបើនាយមិនព្រមទេគាត់ក៏ប្រាប់គេតាមនឹងទៅ
ČTEŠ
ភរិយាបណ្តូលចិត្ត(Jakehoon)
Povídky«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី៣ ខ្ញុំមិនរៀបការជាមួយនរណាទាំងអស់
Začít od začátku
