"លោកម្ចាស់....លោកស្រីថាយប់នេះអោយទៅវិមានធំមានរឿងចង់និយាយជាមួយទាន"ស្ទេវិន ដែលអង្គុយក្បែរតៃកុងឡានក៏ងាកមកក្រោយនិយាយជាមួយនឹងរាងក្រាស់ដែលកំពុងតែពិនិត្យឯកសារ
"ហុឹស...គាត់ហៅយើងទៅនឹងគ្មាននិយាយរឿងអីក្រៅពីរអោយយើងរៀបការនោះទេ'សុងហ៊ុន សើចដើមក.ព្រោះនាយអាចទាយដឹងពីរគោលបំណងរបស់ម៉ាក់នឹងប៉ារបស់នាយច្បាស់ណាស់គ្មានអ្វីក្រៅពីរបង្ខំអោយនាយរៀបការជាមួយមនុស្សដែលនាយមិនស្គាល់នោះទេ
"ចុះលោកម្ចាស់មិនបកស្រាយប្រាប់ពួកគាត់ថាមានអ្នកនាងអារីយ៉ាទៅ...ពួកគាត់លែងបង្ខំហើយ"នាយស្ទេវិន និយាយឡើងតែសម្ដីរបស់នាយធ្វើអោយរាងក្រាស់ប្រែជាសើចទៅវិញ វាគួរអោយអស់សំណើចខ្លាំងណាស់មែនទេបានជានាយសើចបែបនេះ
"យើងប្រាប់ពួកគាត់កាលពីរយប់មិញរួចហើយ...ប៉ុន្តែពួកគាត់នៅតែមិនជ្រៀបទៀត"សុងហ៊ុន នាយនិយាយទាំងក្រវីក្បាលហួសចិត្តនឹងប៉ាម៉ាក់របស់នាយព្រោះខំបកស្រាយដល់បែកពពុះមាត់ក៏ពួកគាត់មិនស្ដាប់ដែល
"ប្រហែលជាពួកគាត់មិនទាន់ឃើញអ្នកនាងអារីយ៉ាទេដឹង!បានជាខំបង្ខំលោកម្ចាស់បែបនេះ"ស្ទេវិន ចំណែករាងក្រាស់លឺហើយក៏ហួសចិត្តគ្រវីក្បាលនឹងសម្ដីលោកជំនិតនិយាយចេញមកចេះដឹងណាស់ទាំងដែលការពិតសុីងហ្គលចង់ស្លាប់ហើយ
"យើងទំនេរកាលណានឹងណែនាំនាងអោយពួកគាត់ស្គាល់ហើយក៏ចូលស្ដីនាងតែម្ដង"សុងហ៊ុន ចំណែកជំនិតលឺហើយក៏ញញឹមងក់ក្បាលបន្តិចរួចងាកទៅមុខវិញព្រោះនាយក៏ចូលចិត្តសង្សារសំណព្វចិត្តរបស់លោកម្ចាស់ខ្លាំងណាស់
ចំណាយពេល១៥នាទីពីរក្លឹបមកភោជនីយដ្ឋានរបស់នាយផ្ទាល់រាងក្រាស់ក៏ចុះចូលមកខាងក្នុងទើបបុគ្គលិកនាំផ្លូវនាយទៅបន្ទប់វីអាយភីដែលមានអារីយ៉ាអង្គុយចាំនៅក្នុងនោះរួចជាស្រេច។
*ក្រាក...ក្រឹប*
"អូនមកដល់យូរឬនៅ?"នាយដើរចូលមកដោយហុចបាច់ផ្កាកុលាបក្រហមអិយទៅនាងសួរក្រែងល៎នាងមកចាំនាយយូរ ប៉ុន្តែនាងតូចបែរជាទទួលបាច់ផ្កាពីរនឹងទាំងញញឹមនឹងគ្រវីក្បាល
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី២ ពូកែអៀនផងមែនទេ
Start from the beginning
