ភាគទី២ ពូកែអៀនផងមែនទេ

Start from the beginning
                                        

មិនត្រឹមតែប៉ុណ្ណឹងទេគេចេះប៉ាក់រូបបានយ៉ាងល្អថែមទាំងចូលចិត្តដាំបន្លែផ្លែឈើនឹងផ្កាជាដើមដែលជាចំណង់ចំណុលចិត្តរបស់គេថែមទាំងជាមនុស្សដែលចូលចិត្តធ្វើខ្លួនអោយរវល់ច្រើនជាជាងទំនេរ។

"ប៉ាក់រ៉ូបវិញល្អជាង"ជេយ៉ុន ថាហើយក៏ដើរទៅកញ្ចុះដែលនៅក្បែរអាងទឹកដែលជាប់សួនផ្កាដាក់ខ្លួនអង្គុយហើយក៏ចាប់ផ្ដើមប៉ាក់រូបដោយស្ដាប់សម្លេងសត្វបក្សីស្រែកទ្រហឹងពេញនោះ

[S k i p]

ក្រោយពីរប្រជុំរួចរាល់ហើយរាងក្រាស់ក៏បានឈាងចូលទៅមើលក្លឹបរបស់នាយដោយហេតុមេការនៅទីនោះខលប្រាប់ថាអស់ស្រាទើបនាយចូលទៅមើលនឹងបានអោយគេដាក់ស្រាចូលដូចគ្នា។

"លោកម្ចាស់គឺថាស្រាអស់ហើយ...លឺមកថាក្រុមហ៊ុនស្រាដែលប្រចាំការនៅទីនេះបានបញ្ចេញស្រារូបរាងថ្មីទៀតផង"មេការហ្វីល ក៏បន្លឺឡើងដើរតាមក្រោយលោកម្ចាស់របស់គាត់ដែលកំពុងពិនិត្យមើលក្នុងឃ្លាំងស្រាដែលជិតអស់នោះព្រោះហាងរបស់នាយយកស្រាប្រភេពខ្លាំងៗនឹងរសជាតិឆ្ងាញ់យកមកដាក់ទើបមានភ្ញៀវចូលមកកុះករបែបនឹងមិនខុសនោះទេ

"ចាំអោយគេដាក់ស្រីរសជាតិថ្មីនឹងដប់បេរសិនចុះ"សុងហ៊ុន ក៏ងាកមកនិយាយជាមួយមេការទើបគាត់ងក់ក្បាលទទួលបញ្ជាមួយនឹង

"បាទ...ចុះរឿងផ្សេងទៀតលោកម្ចាស់មានបញ្ហាអ្វីទេ?"មេការហ្វីល ចំណែករាងក្រាស់លឺបែបនឹងក៏គ្រវីក្បាលព្រោះនាយដើរមើលគ្រប់ជ្រុងជ្រោយអស់ហើយមិនឃើញមានអ្វីពិបាកទេ

"អត់ទេ!លោកធ្វើការបានល្អខែនេះយើងតម្លើងប្រាក់ខែអោយ"សុងហ៊ុន ក៏លើកដៃគោះស្មាររបស់គាត់ទើបលោកមេការហ្វីលញញឹមសប្បាយចិត្ត

"អរគុណលោកម្ចាស់ខ្លាំងណាស់"មេការហ្វីល ញញឹមឡើងនាយងក់ក្បាលមុននឹងបង្អុសដំណើរដ៏សែនខ្ពស់របស់នាយចាកចេញទៅ

"យើងទៅវិញសិនហើយព្រោះមានណាត់"សុងហ៊ុន ថាហើយក៏ដើរចេញទៅវិញដោយមានស្ទេវិនជាជំនិតដៃឆ្វេងបន្ទាប់ពីរហានមីនដោយនាយដើរតាមពីរក្រោយបើកទ្វារឡានចាកចេញទៅដោយមានឡានអង្គរក្សឈុតខ្មៅដប់ឡានជិះលំហែចាំការពារនាយ។

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now