រាងក្រាស់ដែលយើងស្គាល់ថាជាសំណព្វចិត្តរបស់ជនជាតិកូរ៉េកំពុងតែដើរបោះជំហ៊ានមាំចូលទៅខាងក្នុងសេតវិមានរបស់ខ្លួនដោយភ្ជាប់ទឹកមុខមាំកាលដែលឃើញពេលណាត្រជាក់ឆ្អឹងខ្នងពេលនឹងទោះឃើញវារាល់ថ្ងៃយ៉ាងណាក្ដី។ចូលមកដល់ខាងក្នុងនាយក៏ដើរទៅបន្ទប់ទទួលភ្ញៀវដែលមានប៉ាហើយនឹងម៉ាក់របស់នាយនៅទីនោះដែលកំពុងអង្គុយរង់ចាំវត្តមានរបស់នាយមកដូចគ្នាទើបនាយដាក់ខ្លួនអង្គុយលើសាឡុងទល់មុខពួកគាត់ទាំងមុខមាំមិនប្ដូរ
"មកដល់ហើយមែនទេ!"លោកសុងហាន ដែលត្រូវជាប៉ារបស់នាយមុខកំណាចម្នក់នេះក៏បន្លឺសួរក្រោយឃើញនាយដាក់ខ្លួនអង្គុយទល់មុខគាត់នឹងភរិយា
"ដូចអ្វីដែលប៉ាឃើញ"សុងហ៊ុន តបទៅវិញទាំងមុខមាំធម្មតាចំណែកលោកសុងហានបានត្រឹមតែងក់ក្បាលព្រោះគាត់ស្គាល់ចរឹកនាយម្នាក់នេះច្បាស់បំផុតហើយ
"កាលណាឯងគិតគូររកប្រពន្ធបង្កើតចៅមកអោយយើងសុងហ៊ុន"លោកសុងហាន ចាប់និយាយឡើងធ្វើអោយនាយកម្លោះសើចកាលដែលលឺប្រយោគគាត់បែបនេះមើលទៅវាពិតជាគួរអោយអស់សំណើចសម្រប់នាយខ្លាំងណាស់ដឹងទេ!?
"បើលោកប៉ានឹងអ្នកម៉ាក់ចូលមកសួរតែរឿងនេះអាចអញ្ជើញទៅវិញបាន"សុងហ៊ុន បោះសម្ដីមួយឃ្លាទៅកាន់ពួកគាត់ទាំងពីរដោយមិនបនលេងសើច
"បើឯងនៅតែធ្វើបែបនឹង!អញ្ចឹងត្រៀមខ្លួនសម្រាប់ចូលរោងការជាមួយកូនសាន់ត្រាអោយហើយទៅ"លោកស្រីមែនរ៉ូ ក៏និយាយឡើងហាក់ច្បាស់លាស់មិនបានបន្លំពាក្យព្រោះគាត់មកនេះគឺមានបំណងអោយនាយដឹងថាគាត់បានរើសគូរស្រករអោគេរួចហើយទោះប្រកែកក៏គ្មានន័យសម្រាប់គាត់
"គិតថាធ្វើបែបនឹងខ្ញុំព្រឺរអានឹងវាមែនទេ?"សុងហ៊ុន សួរទៅម៉ាក់របស់ខ្លួនទាំងចងចិញ្ចើមអស់សំណើចនេះគិតថាកាលដែលយកពាក្យនឹហមកគម្រាមនាយតើនាយខ្លាចដូចជាអ្វីដែលគាត់គិតមែនទេសុំទោសលេងខុសមនុស្សហើយ។
"ម៉ាក់មិនបានលេងសើចទេ...បើឯងនៅតែបដិសេធកុំថាម៉ាក់មិនបានប្រាប់ឯងទៅចុះសុងហ៊ុន"លោកស្រីមែនរ៉ូ មិនចាញ់ចិត្តក៏និយាយឡើងម្ដងទៀតកាលបើរឹងជាមួយគាត់កុំថាគាត់ដែលជាម្ដាយចរឹកអាក្រក់អោយសោះព្រោះមកពីរនាយដូចគ្នា
"ម៉ាក់ចង់ធ្វើអី?ខ្ញុំមិនយកប្រពន្ធតាមម៉ាក់នោះទេព្រោះខ្ញុំមានមនុស្សស្រីដែលខ្ញុំស្រឡាញ់ហើយ"សុងហ៊ុន ងើបឈរជ្រែងហោប៉ៅនិយាយទាំងលើកចិញ្ចើមផ្គើនទៅកាន់ម្ដាយខ្លួនវិញមួយបេនធ្វើអោយគាត់មើលមុខនាយទាំងហួសចិត្ត
"នាងជាអ្នកណា?"លោកស្រីមែនរ៉ូ សួរទៅកាន់រាងក្រាស់តែត្រូវនាយដើរបែរខ្នងឡើងជណ្ដើរមិនខ្វល់ពីរគា់តមុននឹងបែរមកឆ្លើយមួយប្រយោគធ្វើអោយគាត់ហាក់ស្ពឹកមុខដូចគ្នា
"អនាគតភរិយារបសខ្ញុំនឹងម្ចាស់ស្រីត្រកូលផាក"
Enjoy your in reading my luv☺️❤️
Write by BUTTERFLY 🍓🌸
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី១ នាងជាអ្នកណា?
Start from the beginning
