ផ្ដើមសាច់រឿង

Start from the beginning
                                        

"លោកម្ចាស់....កាហ្វេមកដល់ហើយច៎ាស"ហ្វាង អ្នកបម្រើនៅក្នុងវិមាននេះក៏លើកកាហ្វេយកមកអោយលោកម្ចាស់របស់នាងដែលមានសង្សារអង្គុយនៅលើភ្លៅរបស់នាយដូចគ្នា។

"ទុកត្រង់នឹងហើយទៅធ្វើការវិញចុះ"សុងហ៊ុន ងាកមកនិយាយជាមួយនឹងអ្នកបម្រើរបស់ខ្លួនទើបហ្វាងរហ័សដកខ្លួនទៅធ្វើការរបស់នាងវិញ

"បងញុាំអាហាររួចឬនៅ?"អារីយ៉ា សួរទៅរាងក្រាស់ព្រោះនេះម៉ោងថ្ងៃត្រង់ដូចគ្នាផងដែរខ្លាចរាងក្រាស់មិនទាន់បានញុាំអាងនាងអោយអ្នកបម្រើធ្វើអោយ

កើតមកក្នុងត្រកូលអ្នកមាននាងមិនដែលប៉ះពាល់អ្វីនោះទេព្រោះឪពុកម្ដាយថ្នមមិនសូម្បីតែវាយឬក៏សម្លុតដាក់ទើបពីរតូចរហូតមកដល់ប៉ុណ្ណេះនាងមិនចេះសូម្បិតែលាងអង្ករដាំបាយផងផងព្រោះចំតែមានអ្នកបម្រើធ្វើហើយក៏ញុាំស្រាប់មិនពិបាកហត់ធ្វើទៀត

"បងញុាំពីរខាងក្រៅរួចហើយ...ចុះអូនមកនេះញុាំអីហើយឬនៅ!បើថានៅទេចាំបងអោយម៉ែដោះរៀបចំអោយអូនញុាំ"សុងហ៊ុន សួរទៅនាងតូចធ្វើអោយនាងញញឹមអឹមអៀនព្រោះតែនាយនេះហើយដែលបារម្ភនាងរហូតទាំងដែលមានឈ្មោះជាសង្សារចុះទម្រាំតែមានឈ្មោះជាប្ដីប្រពន្ធវិញនោះនាយមិនអោយនាងដើរសូម្បីតែលើដីទេចុះ។

"មិនអីទេ!អូនញុាំរួចហើយ...តែបងអូនចង់ដើរលេង"អារីយ៉ា ក៏ធ្វើពេបមាត់ដាក់រាងក្រាស់ទើបនាយសើចមុននឹងលើកដៃមកច្បូតច្រមុះរបស់នាងលេងទាំងខ្នាញ់

"ចាំល្ងាចទៅអូន...ស្មាលនេះមេឃក្ដៅខ្លាំងណាស់ប្រយ័ត្នខូចស្បែកអស់"សុងហ៊ុន ក៏លើកដៃនាងតូចយកមកមើលព្រោះនាងពាក់អាវវាលដៃជាមួយនឹងសំពត់ត្រឹមក.ជើងភ្ជាប់ជាមួយនឹងស្បែកជើងក្រវាត់កែងដូចគ្នាមើលទៅថ្លៃថ្នូរខ្លាំងណាស់។

"អូខេ...អូនយល់ព្រម"អារីយ៉ា កីលើកដៃធ្វើសញ្ញាអូខេដាក់រាងក្រាស់ថែមទាំងមិចភ្នែកម្ខាងដូចគ្នា។

[ S k i p ]

ក្រឡេកមកមើលខេត្តបូស៊ានឯណេះវិញមិនអោយចាញ់នឹងទីក្រុងសេអ៊ូលប៉ុន្មាននោះទេព្រោះនៅទីនេះក៏មានភាពរីកចម្រើនដូចគ្នាគ្រាន់តែថានៅទីនេះសម្បូរធម្មជាតិជាជាងមានអគារខ្ពស់ៗច្រើនដូចនៅួីក្រុងសេអ៊ូលតែប៉ុណ្ណោះ។ដងភ្នំតូចធំខៀវស្រងាត់អមដោយដើមឈើជាច្រើនមើលទៅកាន់តែត្រជាក់ស្រស់ស្រាយគួរអោយចង់រស់នៅមួយបែបសម្រាប់ធ្នកចូលចិត្តភាពស្ងប់ស្ងាត់អីបែបនេះ។ងាកមកចាប់អារម្មណ៍ភូមគ្រិះដែលធំមួយស្ថិតនៅកណ្ដាលខេត្តបូស៊ានយើងបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៅក្នុងភូមិគ្រិះដ៏វិសេសវិសាលមួយនឹងយើងមើលឃើញក្មេងប្រុសតូចច្រលឹងម្នាក់កំពុងតែអង្គុយដេប៉ាក់យ៉ាងផ្ចិតផ្ចង់ព្រោះនេះជាអ្វីដែលគេស្រឡាញ់

"ជេយ៉ុនហ្ហា៎...លោកស្រីហៅអោយទៅជួប"ម៉ែដោះ ចំណាស់ដែលប្រចាំការនៅទីនេះក៏ដើរមកហៅនាយល្អិតដែលកំពុងតែអង្គុយប៉ាក់រូបយ៉ាងស្ងៀមស្ងាត់នោះរហ័សអោយគេងើបមុខឡើង

"លោកស្រីអញ្ជើញមកវិញហើយឬម៉ែដោះ"នាយតូចដែលមានឈ្មោះថាជេយ៉ុនក៏បន្លឺសួរទៅកាន់ម៉ែចាស់

"អឹម...ឆាប់ទៅៗកុំអោយលោកស្រីចាំយូរ"ម៉ែដោះ ថាហើយក៏ដើរនាំមុខរាងតូចទើបគេរហ័សទុកប៉ាក់ដែលប៉ាក់ជិតរួចទៅម្ខាងហើយដើរទៅតាមម៉ែចាស់

"លោកស្រី...ហៅខ្ញុំមកមានការអ្វីមែនទេ?"ជេយ៉ុន ដាក់ខ្លួនអង្គុយក្បែរជើងលោកស្រីហៃរីដែលជាលោកស្រីនៅវិមាននេះ

"យើងមានរឿងចង់និយាយជាមួយឯងនឹងហើយជេយ៉ុន...ទើបហៅមកដូច្នេះ"លោកស្រីហៃរី និយាយស្រដីមួយៗទៅកាន់ក្មេងល្អិតដែលអង្គុយក្បែរជើងបស់គាត់សម្លឹងមើលគាត់ម៉ក់ៗរង់ចាំស្ដាប់គាត់និយាយ។

"លោកស្រីមានប្រសាសន៍មកចុះ"ជេយ៉ុន បន្លឺឡើងទាំងញញឹមព្រោះរាល់ថ្ងៃនេះមានគាត់មានគុណចំពោះគេខ្លាំងណាស់បើសិនជាគាត់ពឹងគេរឿងអ្វីគេអាចនឹងជួយបើសិនជាជួយបានដូចគ្នា

"បើយើងនិយាយហើយឯងនឹងធ្វើវាទេ?"លោកស្រីហៃរី សម្លឹងមើលមុខក្មេងល្អិតដែលមើលមកគាត់ទាំងញញឹមនោះហាក់ធ្វើអោយគាត់អាណិតលាយអស់សំណើចឡើងមក

"បើរឿងខ្ញុំអាចធ្វើបានខ្ញុំនឹងធ្វើតែបើធ្វើមិនបានគឺខ្ញុំមានតែពាក្យសុំទោសលោកស្រីតែប៉ុណ្ណោះ"ជេយ៉ុន

"រឿងនេះចាំមើលលោកបងនឹងអ្នកនាងរបស់ឯងមកសិនចុះចាំយើងនិយាយ"លោកស្រីហៃរី

















Write by BUTTERFLY 🍓🌸

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now