ផ្ដើមសាច់រឿង

Start from the beginning
                                        

សម្រឹបជើងវែងបោះជំហ៊ានយ៉ាងអង់អាចដើរចូលទៅខាងក្នុងសេតវិមានឆ្ពោះទៅរកបន្ទប់ទទួលភ្ញៀវដាក់ខ្លួនអង្គុយនៅលើសាឡុងដែលប្រណិតរចនាបទយ៉ាងល្អទើបចាប់បន្លឺឡើងដោយសម្លេងគ្រល័រធំ....

"យកកាហ្វេអោយយើងមួយកែវ"សុងហ៊ុន បន្លឺឡើងទៅកាន់អ្នកបម្រើស្រីដែលឈរក្បែរនោះទើបនាងរហ័សដើរចាកចេញទៅតាមបញ្ជា។

"ហានមីន...រៀបចំឯកសារថ្ងៃស្អែកមានកិច្ចប្រជុំ"សុងហ៊ុន ក៏ងាកទៅនិយាយជាមួយជំនិតម្ដងទើបនាយងក់ក្បាល

"លោកម្ចាស់...អ្នកនាងអារីយ៉ាចង់ជួប"ហានមីន នាយនិយាយហើយក៏បែរខ្នងបង្ហាញអោយឃើញស្រីស្រស់បបូរមាត់ផ្កាឈូកស្រាលរត់ចូលមករករាងក្រាស់ទាំងស្នាមញញឹមជាប់ផ្ទៃមុខមិនរលុប

"សុងហ៊ុន....បងមកដល់ហើយមែនទេ"នាងតូចអារីយ៉ា វ័យ២៥ឆ្នាំក៏រត់មករកនាយទាំងញញឹមទើបរាងក្រាស់ញញឹមឡើងចាប់នាងមកអោយអង្គុយលើភ្លៅមាំរបស់នាយទើបអោនទៅថើបថ្ពាល់នាងមួយខ្សឺត

"ទើបមកដល់អម្បាញ់មិញ...ហើយមកពីរណានឹងមិចក៏ដឹងថាបងមកដល់វិមានស្មាលនេះ"សុងហ៊ុន ចាប់មុខនាងយកមកមើលហើយចាប់ច្របាច់អោយឃើញថ្ពាល់ប៉ោងៗយ៉ាងគួរអោយស្រឡាញ់>,<

"ម៉ាក់នឹងប៉ារបស់អូនបានទិញភូមិគ្រិះនៅក្បែរនេះ"អារីយ៉ា ក៏អោនទៅខ្សឹបជាមួយនាយតិចហាក់ធ្វើអោយនាយអស់សំណើចនឹងភាពគួរអោយស្រឡាញ់របស់នាងនូវពេលនេះ

"ចឹងមានន័យថាអូននៅក្បែរនេះដូចគ្នា"សុងហ៊ុន ចំណែកនាងតូចលឺហើយក៏ងក់ក្បាលដូចទៅនឹងអ្វីដែលនាយបាននិយាយ

"ច៎ាស...គ្រាន់តែរំលងពីរភូមិគ្រិះគឺដល់ហើយ"អារីយ៉ា ញញឹមងក់ក្បាលទើបរាងក្រាស់អោនទៅថើបថ្ពាល់នាងមួយខ្សឺតដូចគ្នា

កាង អារីយ៉ាជាកូនស្រីតែម្នាក់គត់របស់របស់លោកកាង ហូលុងនឹងលោកស្រីកាង មែកសុីដែលជាអ្នកជំនួញល្បីម្នាក់នៅក្នុងប្រទេសកូរ៉េនេះដូចគ្នា។ពួកគេបានទាក់ទងគ្នារយះពេលកន្លះឆ្នាំហើយបានគិតជាខែគឺ៦ខែដូចគ្នាដោយជួបគ្នានៅហាងកាហ្វេដោយចៃដន្យតែប៉ុណ្ណោះតែរាងក្រាស់បានលង់ស្រឡាញ់នាងតូចទើបសុំនាងទាក់ទងគ្នាមកដល់ពេលនេះ។អារីយ៉ា ជាមនុស្សស្រីស្លូតបូតតែក៏ឆ្នាស់តាមកាលៈទេសៈដូចគ្នា នាងជាស្រស់ស្អាតដែលបុរសគ្រប់គ្នាចាប់ចិត្តស្រឡាញ់លោមព័ន្ធស្នេហាមកលើនាងតែគួរអោយស្ដាយនាងបានធ្លាក់មកក្នុងប្រអប់ដៃដ៏កក់ក្ដៅរបស់លោករដ្ឋមន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូងនេះទៅវិញនាយមិនដែលធ្វើរឿងហួសប្រមាណអស់ទាំងនោះទេអស់ត្រឹមថើបនឹងអោបប៉ុណ្ណោះព្រោះនាយផ្ដល់តម្លៃអោយនាងដោយលើកមកនិយាយថាចាំរៀបការពេលណាក៏ហួសមិនទាន់ហួសពេលដែល។

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now