ភាគ១៨

151 4 0
                                    

" បាត់ខ្លួនក្នុងព្រៃ "

ឌឹប! ប្រាវ!
យូរ៉ាន់ មានចេតនាដើរបុក ដេរ៍ស៊ី ទាំងកំរោលធ្វើឲ្យកែវទឹករបូតពីក្នុងដៃដែលមានរបួសស្រាប់ទៅលើឥដ្ឋបែកអស់គ្មានសល់។
« ហេតុអ្វីក៏ប្រហែសយ៉ាងនេះ? បែកអស់ហើយនៅមិនឆាប់សម្អាតទៀតមែនទេ? » យូរ៉ាន់ ងាកមកស្តីឲ្យ ដេរ៍ស៊ី មិនសំច្នៃមាត់ដោយកែវភ្នែកសម្លក់សម្លឹងហើយទើបងាកទៅញញឹមដាក់ ឡូវែល វិញ តែ ឡូវែល បែរជាមិនចាំអារម្មណ៍មើលមុខនាង គេបែរជាចោលភ្នែកទៅមើល ដេរ៍ស៊ី ដែលកំពុងរើសអំបែងកែវដែលបែកទៅវិញ។
« មិនបាច់សម្អាតទេ ទុកទីនឹងហើយ » ឡូវែល ប្រាប់ ដេរ៍ស៊ី ហើយក៏យកទូរស័ព្ទមកខលហៅអ្នកអនាម័យក្នុងមន្ទីរពេទ្យ។
« ជួយមកសម្អាតអំបែងកែវក្នុងបន្ទប់ខ្ញុំបន្តិច »
« ឡូវែល ហេតុអ្វីមិនឲ្យនាងសម្អាតអំបែងកែវដោយខ្លួនឯងទៅ? នាងជាអ្នកធ្វើបែកនាងគួរតែសម្អាតវា ទៅហើយអ្នកអនាម័យនាំតែអស់លុយធ្វើអ្វីទៀត? » យូរ៉ាន់ និយាយដាក់ ឡូវែល ដោយមិនពេញចិត្តដែលគេធ្វើបែបនេះ។
« អ្នកអនាម័យសម្អាតបានស្អាតជាង ឲ្យនាងសម្អាតខ្ញុំមិនទុកចិត្តទេ ស្រួលមិនស្រួលនៅសល់កម្ទេចអំបែងមុតជើងបាន » ឡូវែល និយាយធ្វើឲ្យ យូរ៉ាន់ ដឹងថាគេមិនបានចិត្តល្អចំពោះ ដេរ៍ស៊ី ទេ គេគ្រាន់តែប្រយ័ត្នប្រយែងគិតពីសុវត្ថិភាពប៉ុណ្ណោះ។
« ស្តាប់លឺហើយនៅ? » យូរ៉ាន់ ងាកទៅគំហកសួរ ដេរ៍ស៊ី ទាំងញញឹមញញែមពេញចិត្តនឹងសម្តីរបស់ ឡូវែល មុននេះ។
« បានលឺហើយត្រចៀករបស់ខ្ញុំមិនបានថ្លង់ទេ » ដេរ៍ស៊ី ឆ្លើយតបដោយពាក្យសម្តីឌឺដងមកវិញហើយក៏ថយទៅអង្គុយលើសាឡុនក្បែរជញ្ជាំងវិញ។
« នាង! » យូរ៉ាន់ ចង់រករឿង ដេរ៍ស៊ី ទៀត តែក៏នឹកឃើញវិធីល្អជាងទៅរករឿង ដេរ៍ស៊ី ទើបនាងរំងាប់អារម្មណ៍ហើយងាកមករក ឡូវែល វិញ ។
« បបរនៅច្រើនណាស់ បងញុំបន្តិចទៀតទៅ ចាំខ្ញុំបញ្ចុកណា » យូរ៉ាន់ ដួសបបរមកផ្លុំឲ្យត្រជាក់បន្តិច ដើម្បីបញ្ចុក ឡូវែល តែគេបែរជាងាកមុខចេញ។
« បងឆ្អែតហើយ »
« ឆ្អែតយ៉ាងម៉េចបាន បើទើបតែញុំអស់បន្តិចនេះ ឆាប់ញុំមួយម៉ាត់ទៀតទៅ » យូរ៉ាន់ ដាក់ស្លាបព្រាជិតមាត់ ឡូវែល ធ្វើឲ្យគេបដិសេធមិនបាន ទើបព្រមហាមាត់ញុំ។
« មួយម៉ាត់ទៀតណា » យូរ៉ាន់ ដួសបបរបញ្ចុក ឡូវែល បន្តទៀតដោយកាយវិការទន់ភ្លន់ថែមទាំងនិយាយដោយសម្តីផ្អែមថែមទៀត ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now