ភាគ០៥

253 7 0
                                    

“ សុំរៀបការតាមផែនការ ”

   ង៉ក់!
   ឡូវែល ឈប់ឡានទំនើបពណ៌ខ្មៅរលោងស្រិលរបស់គេពីមុនមណ្ឌលកុមារកំព្រាទាំងព្រឹកប្រលឹមធ្វើឲ្យក្មេងៗក្នុងមណ្ឌលមកចោមរោមមើលឡានរបស់គេជិត។ ឡូវែល ទម្លាក់ជើងចុះពីលើឡានបង្ហាញរូបរាងខ្ពស់ស្រឡះស្រស់សង្ហាគ្មានកន្លែងទាល់របស់គេពីមុខគ្រប់គ្នា ដៃមាំដោះវ៉ែនតាខ្មៅចេញបង្ហាញកែវភ្នែកពណ៌ត្នោតដ៏មុតស្រួចរបស់គេចោលសម្លឹងទៅមណ្ឌលកុមារកំព្រាចាស់ទ្រុឌទ្រោមគ្មានកន្លែងណាគួរឲ្យទាក់ភ្នែកសោះ។
    « តើ ដេរ៍ស៊ី នៅទេ? » ឡូវែល ងាកទៅសួរក្មេងក្នុងមណ្ឌលដោយរិកពារសោះកក្រោះមិនចាប់អារម្មណ៍នឹងបរិយាកាសគួរឲ្យអាណិតនៅក្នុងមណ្ឌលកុមារកំព្រាសូម្បីបន្តិច។
   « បងប្រុសជាមិត្តនឹងបងស្រី ដេរ៍ស៊ី មែនទេ? » ក្មេងស្រីម្នាក់ក្លាហានជាងគេហ៊ានសួរបកទៅបងប្រុសមុខកាចវិញ។
   « ពិតមែនហើយ ឯងជួយទៅហៅនាងមកជួបបងបន្តិចបានទេ? ណេះ! ចាំបងឲ្យលុយចាយ » ឡូវែល ដកលុយពីកាបូបហុចឲ្យក្មេងស្រីតាមទម្លាក់ប្រើលុយប្រើមនុស្សរបស់គេ។
   « ខ្ញុំមិនយកលុយបងប្រុសទេ តែខ្ញុំទៅហៅបងស្រី ដេរ៍ស៊ី ឲ្យបងប្រុស »
   « ហេតុអ្វីឯងមិនយកលុយ? »
   « អ្នកម៉ែក្នុងមណ្ឌលបង្រៀនថាឲ្យចេះជួយយកអាសាអ្នកដទៃដោយចិត្តស្មោះ កុំសម្លឹងឃើញតែលុយរបស់គេ » ក្មេងស្រីសម្តីបាននិយាយហើយក៏រត់ចេញទៅហៅ ដេរ៍ស៊ី មកឲ្យ ឡូវែល។ ចំណែក ឡូវែល ក៏យកលុយដាក់កាបូបវិញដោយមានអារម្មណ៍ខ្មាស់ក្មេងស្រីមុននេះជាងខ្លាំងព្រោះតាំងពីតូចមកគេមិនដែលគេគិតដូចក្មេងស្រីម្នាក់នោះទេ អ្វីក៏ដោយដែលគេធ្វើគឺគេសម្លឹងឃើញលុយទើបគេធ្វើ ដូចពេលនេះអ៊ីចឹងគេជួយ ដេរ៍ស៊ី គ្រប់រឿងព្រោះតែសម្លឹងឃើញលុយលោកប៉ារបស់នាង។

   មួយសន្ទុះក្រោយមក

    ក្មេងស្រីតូចមុននេះអូសដៃ ដេរ៍ស៊ី ចូលមករក ឡូវែល ដែលឈរផ្អែកឡានរងចាំនាងយ៉ាងយូ។
    « គឺលោកទេ » ដេរ៍ស៊ី ខំតែគិតថាអ្នកណាមករកនាងតាមពិតជាគេសោះ តែហេតុអ្វីគេមករកនាងទាំងព្រឹកបែបនេះ?។
    « ឡើងឡានទៅ! » គេបើកទ្វាឡានឲ្យនាងដោយមិននិយាយហេតុផលបន្តិច ធ្វើឲ្យនាងលើកចិញ្ចើមឡើងសម្លឹងមុខគេដោយក្រសែភ្នែកងឿងឆ្ងល់ តែ ឡូវែល មិនខ្វល់ជាមួយក្រសែភ្នែករបស់នាងហើយក៏ចូលទៅចាប់ដៃនាងនាំមកជិតទ្វាឡាន ដើម្បីឲ្យនាងព្រមចូលឡានទៅជាមួយគេ។
    « លោកចង់នាំខ្ញុំទៅណា? » ដេរ៍ស៊ី ងាកមកសួរអ្នកដែលមានកម្ពស់ខ្ពស់ជាមុនសិន ព្រោះនាងមិនអាចចូលឡានតាមតែគេប្រាប់បានទេ។
    « ទៅៗដឹងហើយ! » គេញញឹមញាក់ចិញ្ចើមដាក់នាងបង្ហាញប្រាប់ពីរឿងសប្បាយៗដែលនឹងកើតឡើងហើយក៏រុញស្មាតូចឲ្យនាងព្រមទម្លាក់ខ្លួនចូលទៅអង្គុយក្នុងឡានរបស់គេ ទើបគេញញឹមចេញមកយ៉ាងពេញចិត្តចេញមកលើផ្ទៃមុខ។ ឡូវែល ចូលទៅអង្គុយកៅអីអ្នកបើកឡានហើយក៏បញ្ឆេះឡានបើកចេញទៅតាមគោលដៅដែលគេបានកំណត់ទុកដោយមិនសួរអារម្មណ៍របស់ស្រីក្រមុំដែលអង្គុយឡេឡឺមិនដឹងអ្វីនៅជិតគេសូម្បីបន្តិច។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now