ភាគ២២

124 4 0
                                    

“ សុបិន្តអាក្រក់ ”

  ឡូវែល អង្គុយនៅក្នុងបន្ទប់ការិយាល័យអ្នកគ្រប់គ្រងរងចាំរហូតដល់បន្ទប់ការិយាល័យរបស់គេត្រូវបានសម្អាតរួចរាល់។ កែវភ្នែកពេញដោយទុកកង្វល់អង្គុយសម្លឹងទេសភាពទីក្រុងតាមផ្ទាំងកញ្ចក់ដូចមនុស្សគ្មានវិញ្ញាណ ព្រោះតែការធ្វេសប្រហែសរបស់គេលើកមុនធ្វើឲ្យក្រុមហ៊ុនមានការខាតបង់ធ្ងន់ធ្ងរ ទើបពេលនេះមនុស្សនៅក្នុងក្រុមហ៊ុនលែងទុកចិត្តលើសមត្ថភាពដឹកនាំរបស់គេតទៅទៀត ហេតុនេះហើយទើបគេត្រូវការមនុស្សចាស់ទុំដូចជាលោក យ៉ុនស៊ុក មកជួយគាំទ្រគេឲ្យនៅកាន់កាប់តំណែងជាអគ្គនាយកបន្ត តែព្រោះរឿងដែលគេរៀបការជាមួយ ដេរ៍ស៊ី ត្រូវបាន យូរ៉ាន់ យកទៅប្រាប់លោក យ៉ុនស៊ុក ធ្វើឲ្យលោកខឹងនឹងគេជាខ្លាំង។ គេបាននិយាយជាមួយលោក យ៉ុនស៊ុក កាលពីព្រឹកមិញរួចហើយ ប៉ុន្តែដូចជាគ្មានសង្ឃឹមថាលោក យ៉ុនស៊ុក និងធ្វើជួយគាំទ្រគេទៀតឡើយ បើគេមិនព្រមធ្វើតាមលក្ខខណ្ឌដែលលោកស្នើរមកឲ្យគេ ហើយលក្ខខណ្ឌនោះគឺ÷
   “ ខ្ញុំមិនខ្វល់ថាឯងរៀបការព្រោះតែជួយក្រុមហ៊ុនឬក៏អ្វីទេ តែបើឯងចង់ឲ្យខ្ញុំជួយគាំទ្រឯងឲ្យនៅកាន់តំណែងជាអគ្គនាយកនៃ រ៉ូប៊ីនសុន បន្តតាមបំណងលោកប៉ារបស់ឯងមុនពេលស្លាប់ ឯងត្រូវតែលែងលះជាមួយស្រីម្នាក់នោះស្ងាត់ៗហើយមករៀបការជាមួយកូនស្រីរបស់យើងវិញ ”
  « អ្ហើយ...! » ឡូវែល ដកដង្ហើមធំហើយក៏បង្វែលកៅអីងាកមកខាងក្នុងបន្ទប់វិញ ព្រោះទេសភាពខាងក្រៅមិនអាចជួយឲ្យគេឈប់គិតពីរឿងធុញថប់ទាំងអស់នេះបានឡើយ។
  ក្រាក!
  « ចៅហ្វាយ! បន្ទប់ការិយាល័យរបស់ចៅហ្វាយរៀបចំរួចរាល់ហើយ » លៀម បើកទ្វាចូលមកឈររាយការណ៍នៅពីមុខតុធ្វើការធំទូលាយដែលមានចៅហ្វាយនាយអង្គុយទាំងមុខកង្វល់ខ្លាំង។
  « ខ្ញុំដឹងហើយ » ឡូវែល ឆ្លើយតែប៉ុណ្ណឹងហើយក៏ប្រុងអង្គុយនៅបន្ទប់នេះបន្តទៀត។
  លៀម ឃើញចៅហ្វាយបែបនេះ ទើបគេគិតថាចៅហ្វាយភ្លេចរឿងដែលឲ្យ ដេរ៍ស៊ីនិងយូរ៉ាន់ ទៅចាំនៅក្នុងបន្ទប់ទទួលភ្លៀវរងចាំចៅហ្វាយទៅដោះស្រាយរឿងពួកនាងបង្កឡើងមុននេះហើយ ទើប លៀម ប្រញាប់រំលឹក។
  « ចៅហ្វាយ អ្នកនាង ដេរ៍ស៊ីនិងអ្នកនាងយូរ៉ាន់ នៅអង្គុយចាំចៅហ្វាយនៅក្នុងបន្ទប់ទទួលភ្ញៀវនៅឡើយ ចៅហ្វាយមិនគិតទៅដោះស្រាយរឿងដែលកើតឡើងទេ »
  « ប្រាប់ឲ្យ យូរ៉ាន់ ទៅផ្ទះទៅ ចំណែក ដេរ៍ស៊ី ឲ្យនាងនៅចាំទីនោះបន្តទៀត យើងគេងមួយភ្លាមសិន » ឡូវែល បញ្ជាទៅកូនចៅទាំងបិទភ្នែកសម្ងំគេងនៅលើកៅអីធ្វើការ។
  « បាទ » លៀម មិនយល់ពីចិត្តគំនិតរបស់ចៅហ្វាយនាយនៅពីនេះទេ តាមកំហឹងដែលចៅហ្វាយរបស់គេមានមុននេះសមតែទៅចាត់ការពួកនាងយ៉ាងចាស់ដៃ ប៉ុន្តែហេតុអ្វីចៅហ្វាយរបស់គេបែរជាដោះលែងពួកនាងយ៉ាងងាយ? តើចៅហ្វាយរបស់គេមានចិត្តធម៌បែបនេះតាំងពីពេលណាមកទៅ?។ លៀម ដើរចេញទៅទាំងលើកដៃអេះក្បាលមិនឈប់ព្រោះគិតមិនយល់ពីគំនិតរបស់ចៅហ្វាយនាយ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now