ភាគ៥១

224 7 0
                                    

“ ធ្វើពុតជាមិនចាំរឿងគ្រប់យ៉ាង ”

  ផ្ទះលំហែនៅប៊ូសាន
  លៀម ដើរយ៉ាងប្រញាប់ប្រញាល់ចូលមកក្នុងផ្ទះលំហែដែលមានអ្នកស្រី ស៊ូរីននិងរ៉ូណាន់ នៅអង្គុយចាំស្តាប់ដំណឹងពីគេ គ្រាន់តែបានឃើញគេចូលមកក្នុងផ្ទះ អ្នកទាំងពីរក៏រហ័សរត់ចូលទៅសួរគេភ្លាម។
  « យ៉ាងម៉េចហើយ សាកសពដែលរកឃើញតើជា...? » អ្នកស្រី ស៊ូរីន សួរ លៀម ទាំងទឹកមុខតក់ស្លុតបេះដូងចង់លោតចេញមកខាងក្រៅ ។
  « មិនមែនជាអ្នកនាង ដេរ៍ស៊ី ទេ »
  « អ្ហើយ! ធូរទ្រូងបន្តិច  » រ៉ូណាន់ ដកដង្ហើមធំចេញមកធូរទ្រូងបន្តិចដែលសាកសពនោះមិនមែនជា ដេរ៍ស៊ី ដរាបណាមិនទាន់ឃើញសាកសពរបស់នាង គេនៅតែមានសង្ឃឹមថានាងនិងបងប្រុសរបស់គេនៅមានជីវិត។
   « ពេលនេះក្រុមសង្គ្រោះកំពុងតែប្តូរវេនគ្នាតាមរកហើយ សង្ឃឹមថាព្រឹកស្អែកនឹងបានដំណឹងរបស់ចៅហ្វាយនិងអ្នកនាងដេរ៍ស៊ីទៅចុះ »
   « សូមឲ្យក្មួយស្រីរបស់ខ្ញុំមានសុវត្ថិភាពផងចុះ ហ៊ឹក! » អ្នកស្រី ស៊ូរីន លើកដៃបន់ស្រន់ទាំងទឹកភ្នែកជោកថ្ពាល់ព្រោះបារម្ភពីក្មួយស្រីខ្លាំង។
   « ចុះប៉ូលីសមានសង្ស័យអ្នកណានៅលើទូកទេ មិនអាចនៅសុខៗ ដេរ៍ស៊ីនិងឡូវែល ស្រាប់តែធ្លាក់ទឹកបែបនេះទេ » រ៉ូណាន់ សួរទៅ លៀម ដោយសង្ស័យថាមានអ្នកចង់ធ្វើបាប ឡូវែលនិងដេរ៍ស៊ី។
    « ពេលនេះប៉ូលីសកំពុងតែសួរចម្លើយអ្នកគ្រប់គ្រងនិងបុគ្គលិកនៅលើកាប៉ាល់ទាំងអស់ ហើយក៏កំពុងតែព្យាយាមឆែកមើលវីដេអូពីកាំមេរ៉ាសុវត្ថិភាពនៅលើកាប៉ាល់ផងដែរ »
    « តើអ្នកណាដែលមានបំណងមិនល្អលើ ឡូវែលនិងដេរ៍ស៊ី ទៀតនោះ? » រ៉ូណាន់ សួរសំណួរដែលគ្មានចម្លើយឡើងហើយក៏ព្យាយាមនឹកគិតរកមើលអ្នកដែលគួរឲ្យសង្ស័យ ទើបគេនឹកឃើញដល់ យូរ៉ាន់។
    « យូរ៉ាន់! » លៀមនិងរ៉ូណាន់ លាន់មាត់ឡើងដំណាលគ្នាហើយក៏សម្លឹងមុខគ្នាដោយការសង្ស័យ។
    « អ្នកទាំងពីរគិតថារឿងនេះជាថ្វីដៃរបស់ យូរ៉ាន់ ចឹងមែនទេ? » អ្នកស្រី ស៊ូរីន សួរទៅ រ៉ូណាន់និងលៀម ដែលដូចជាកំពុងសង្ស័យលើ យូរ៉ាន់ តែ យូរ៉ាន់ បានបាត់ដំណឹងប្រាំឆ្នាំមកហើយ តើអាចទេថារឿងដែលកើតឡើងលើ ឡូវែលនិងដេរ៍ស៊ី លើកនេះជាថ្វីដៃរបស់ យូរ៉ាន់ នោះ?។
    « ខ្ញុំនឹងទៅឆែកមើលភ្លាមថា យូរ៉ាន់ នៅលើកាប៉ាល់ឬអត់? » លៀម មិនទុកឲ្យមានការសង្ស័យយូ ទើបរត់ចេញទៅធ្វើការស៊ើបមើលភ្លាម។
    « តើយើងគួរអ្វីទៀតពេលនេះ? » អ្នកស្រី ស៊ូរីន ឈរមើល លៀម រត់ចេញទៅ ហើយក៏ងាកមកសួរ រ៉ូណាន់ វិញ ព្រោះនាងព្រួយបារម្ភពីក្មួយស្រីរហូតលែងដឹងអស់ហើយថាខ្លួនឯងគួរធ្វើអ្វីបន្តទៀត។
     « យើងមិនអាចធ្វើអ្វីបានទេ ក្រៅពីរងចាំស្តាប់ដំណឹងនៅទីនេះបន្ត » រ៉ូណាន់ និយាយហើយក៏ត្រឡប់ក្រោយទៅទម្លាក់ខ្លួនអង្គុយលើសាឡុនជាមួយទឹកមុខព្រួយបារម្ភនិងតានតឹងវិញ។ មិនដឹងថាពេលនេះបងប្រុសរបស់គេនិងដេរ៍ស៊ី ម៉េចហើយទេ? គេពិតជាបារម្ភខ្លាំងណាស់។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now