ភាគ២៣

226 7 0
                                    

“ នាងគ្មានសិទ្ធិលើជីវិតគេឡើយ ”

  ត្របកភ្នែកស្តើងប្រឹងបើកឡើងពេលត្រូវរំខានដោយពន្លឺព្រះសូរិយានាពេលព្រឹកប្រលឹម។ ដេរ៍ស៊ី បើកភ្នែកមកក៏ភ្ញាក់នឹងរង្វង់ស្រស់សង្ហាដែលញញឹមយ៉ាងចម្លែកដាក់នាងទាំងព្រឹក ទើបនាងប្រុងក្រោកឡើង តែមិននឹកស្មានថាគេឱបនាងជាប់មិនលែង នាងចោលភ្នែកសម្លឹងប្រអប់ដៃរបស់គេដែលឱបចង្កេះនាងណែនហើយក៏ងាកមកសម្លក់មុខរបស់គេ។
  « តើលោកចង់ធ្វើអ្វី? » នាងសួរគេទាំងបេះដូងកំពុងលោតញាប់ញ័រភិតភ័យបន្តិច ពេលគេមកឱបនាងមិនលែងបែបនេះ។
  « សំណួរនេះទុកឲ្យខ្ញុំសួរនាងទើបត្រូវ តើនាងចង់ធ្វើអ្វី? » គេញញឹមយ៉ាងច្រឡឺមនិងល្បិចកលសួរបកមកនាងវិញ។
  « ខ្ញុំមិនបានធ្វើអ្វីទេ លែងខ្ញុំ!  » ដេរ៍ស៊ី ឆ្លើយទាំងមុខងឿងឆ្ងល់ឡេឡឺមិនយល់នឹងសំណួរបស់គេ ហើយក៏ប្រឹងរើចេញពីក្នុងរង្វង់ដៃគេ ប៉ុន្តែនាងកាន់តែរើគេកាន់តែឱបនាងណែនឡើយ រហូតមុខរបស់នាងត្រូវប៉ះអិបនឹងដើមទ្រូងមាំរបស់គេ។
  « នាងលួចឡើងគេងលើគ្រែជាមួយខ្ញុំម្តងហើយម្តងទៀត នៅហ៊ានប្រកែកថាមិនចង់ធ្វើអ្វីខ្ញុំទៀតមែនទេ? »
  « ខ្ញុំមិនបានចង់ឡើងគេងលើគ្រែជាមួយលោកទេ » ដេរ៍ស៊ី ព្យាយាមប្រកែកតវ៉ាជាមួយគេ។
  « បើថាចង់ប៉ះរាងកាយខ្ញុំក៏ប្រាប់តាមត្រង់មក ខ្ញុំនឹងឲ្យនាងប៉ះតាមចិត្តចង់ »
  « មនុស្សឆ្កួត! » នាងស្រែកជេរគេហើយក៏ច្រានគេចេញមួយទំហឹង ហើយក៏ស្ទុះក្រោកអង្គុយទាំងមុខក្រហម។
  « យ៉ាងម៉េចចង់ប៉ះកន្លែងណាដែរ ខាងក្រោយឬខាងលើ ឬក៏មួយតួខ្លួនដូចមុននេះ » ឡូវែល សួរនាងដោយទឹកមុខខូចខិល ហើយក៏ដោះឡេវអាវគេងយប់ចេញម្តងមួយម្តងមួយបង្ហាញនាង ធ្វើឲ្យ ដេរ៍ស៊ី ស្ទុះចុះពីលើគ្រែយ៉ាងឆាប់រហ័ស។
   « ខ្ញុំមិនបានចង់ប៉ះខ្លួនលោកទេ យប់មិញលោកគេងមមើ ទើបខ្ញុំឡើងទៅមើលហើយក៏ភ្លេចខ្លួនគេងលក់តែប៉ុណ្ណោះ » ដេរ៍ស៊ី បកស្រាយញាប់មាត់ព្រោះមិនចង់ឲ្យគេយល់ច្រឡំចំពោះនាងតទៅទៀត។
   « ខ្ញុំថានាងយកលេសចង់គេងជិតខ្ញុំច្រើនជាង » ឡូវែល ទាញឡេវអាវបិទវិញហើយតបមកនាងវិញជាមួយស្នាមញញឹមយ៉ាងច្រឡឺម រួចក៏ដើរចេញពីបន្ទប់នាងទៅដោយអារម្មណ៍ល្អទាំងព្រឹក ។
   « អ្នកណាចង់គេងជិតលោកទៅ! » ដេរ៍ស៊ី ឈររអ៊ូរទាំម្នាក់ឯងហើយក៏លេចស្នាមញញឹមមកលើផ្ទៃមុខអឹមអៀនហើយក៏រហ័សរត់ចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿន ខ្លាចគេត្រឡប់មកវិញឃើញនាងឈរមុខក្រហមអៀនព្រោះតែគេ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now