ភាគ៣០

161 4 0
                                    

“ ឆាកល្ខោនបោកប្រាស់ ”

  ក្រោយពីធ្វើដំណើរតាមយន្តហោះឯកជនអស់ជាច្រើនម៉ោង ទីបំផុត ឡូវែលនិងដេរ៍ស៊ី ក៏បានមកដល់ប្រទេស អ៊ីតាលី ។ ឡូវែលនិងដេរ៍ស៊ី ចុះពីយន្តហោះ ឡើងឡានបន្តធ្វើដំណើរទៅសណ្ឋាគារដែលត្រូវស្នាក់នៅអំឡុងពេលនៅអ៊ីតាលីនេះ។ ដេរ៍ស៊ី ប្លែកភ្នែកនឹងពិភពលោកថ្មីមួយនេះជាខ្លាំង ទើបតាំងពីជិះឡានចេញពីប្រលានយន្តហោះមក នាងអង្គុយងាកមុខទៅកញ្ចក់ឡានមើលទេសភាពទីក្រុង រ៉ូម មិនដាក់ភ្នែក។ អគារចំណាស់ៗជាច្រើនផុសឡើងនៅចំពោះមុខរបស់នាង ធ្វើឲ្យនាងមានអារម្មណ៍ដូចជាខ្លួនឯងកំពុងតែវិលត្រឡប់ទៅសម័យមុន។
   វ៉ូ! វ៉ូ!
   ដេរ៍ស៊ី ភ្ញាក់បន្តិច ពេលកញ្ចក់ឡានស្រាប់តែបើកភ្លាមៗធ្វើឲ្យខ្យល់បរិសុទ្ធភាយមកប៉ះនឹងមុខរបស់នាង ទើបនាងងាកទៅមើលមុខអ្នកដែលអង្គុយក្នុងឡានជាមួយ។
   « បែបនេះស្រួលដកដង្ហើមបន្តិច » គេរអ៊ូតិចៗចង់បញ្ជាក់ឲ្យនាងដឹងថាគេបើកកញ្ចក់ឡានព្រោះតែក្នុងឡានថប់ខ្យល់ពេក មិនមែនបើកកញ្ចក់ឡានដើម្បីគាប់ចិត្តនាងទេ។
   ដេរ៍ស៊ី ស្តាប់គេរអ៊ូហើយក៏ងាកមកសម្លឹងទេសភាពទីក្រុងបន្តទៀត ព្រោះនាងមិនឲ្យទេសភាពស្អាតៗបែបនេះរំលងផុតបាននោះទេ ព្រោះមួយជីវិតនេះនាងប្រហែលបានមកទីនេះតែម្តងទេ។
   « ស្រស់ស្រាយណាស់ » ដេរ៍ស៊ី បិទភ្នែកញញឹមស្រស់ស្រូបយកខ្យល់បរិសុទ្ធតែបក់ប៉ះមុខរបស់នាងធ្វើឲ្យបេះដូងរបស់នាងកក់ក្តៅយ៉ាងចម្លែក ។
   ឡូវែល លួចសម្លឹងមើលសកម្មភាពរបស់នាងពីខាងក្រោយហើយក៏លួចញញឹមចេញមកម្នាក់ឯងពេលឃើញនាងចូលចិត្តកន្លែងដែលគេនាំនាងមក។

   សណ្ឋាគារលំដាប់ផ្កាយប្រាំនៅជាប់ទន្លេ

   ដេរ៍ស៊ី រត់ចូលបន្ទប់សណ្ឋាគារធំទូលាយដែលមានការតុកតែងយ៉ាងស្រស់ស្អាត។ ដេរ៍ស៊ី សម្លឹងមើលបន្ទប់ដល់ស្រស់ស្អាតដោយទឹកមុខញញឹមស្រស់ស្រាយហើយក៏រហ័សដើរបន្តទៅរានហាលដែលមានពន្លឺថ្ងៃពណ៌លឿងទុំកំពុងតែជះចូលមក។
   ដេរ៍ស៊ី ចេញមកឈរនៅរាលហាលខាងក្រៅសម្លឹងទេសភាពថ្ងៃលិចពីចម្ងាយ រួមនឹងទូកទេសចរណ៍ជាច្រើនកំពុងតែបណ្តែតខ្លួននៅលើផ្ទៃទឹកដែលចាំងពន្លឺព្រិចៗ ចំណែកឯទូកខ្លះទៀតក៏ចតនៅក្បែរច្រាំង។ អគារចំណាស់ៗជាច្រើននៅតាមបណ្តោយមាត់ទន្លេត្រូវប្រែពណ៌ដូចមាសតាមពន្លឺរបស់ព្រះសូរិយារាបអស្តង្គតធ្វើឲ្យអ្នកទស្សនាកាន់តែចង់គយគន់ សំឡេងសត្វព្រាបយំនិងជំនោរទន្លេបក់មកប៉ះរាងកាយស្តើងនៅពេលនេះប្រៀបដូចជាឱសថទិព្វដែលជួយព្យាបាលផ្លូវចិត្តនិងផ្លូវកាយរបស់នាងឲ្យជាផ្សះពីភាពឈឺចាប់គ្រប់យ៉ាងមួយរំព្រិច។
   ក្រឹប!
   សំឡេងលាន់ចេញពីកាំមេរ៉ាថតរូបក្នុងដៃមាំធ្វើឲ្យ ដេរ៍ស៊ី ភ្ញាក់បើកភ្នែកឡើងងាកមករកគេ។
   « លោកកំពុងធ្វើអ្វី? » ដេរ៍ស៊ី សួររាងក្រាស់ដែលកំពុងឱនពិនិត្យមើលរូបដែលគេថតមុននេះក្នុងកាំមេរ៉ា។
   « សាកកាំមេរ៉ា » គេឆ្លើយខ្លីៗទាំងភ្នែកនៅពិនិត្យមើលរូប ដេរ៍ស៊ី ដែលគេលួចថតមុននេះ។
   « ណាឲ្យខ្ញុំមើលផង » ដេរ៍ស៊ី រហ័សចូលមករកមើលរូបខ្លួនឯងក្នុងកាំមេរ៉ានៅជាប់ដៃរបស់គេដោយមិនខ្វល់ថាគេគ្រាន់តែថតសាកកាំមេរ៉ាឬថតមែនទេ។
   ឡូវែល លើកដៃរុញក្បាលស្រីក្រមុំដែលឱនចូលមកឲ្យថយទៅវិញមួយទំហឹង ធ្វើឲ្យ ដេរ៍ស៊ី ស្ទើរតែជាប់កព្រោះតែកម្លាំងដៃគេ។
   « មិនមើលក៏បាន » ដេរ៍ស៊ី រអ៊ូដាក់មនុស្សកំណាញ់ហើយក៏ងាកទៅសម្លឹងមើលទេសភាពដ៏ស្រស់ស្អាតវិញ។
   « តោះ »
   នាងងាកទៅសម្លឹងទេសភាពមិនទាន់ពេញភ្នែកផង គេក៏ចូលមកចាប់ដៃនាងហើយអូសនាងឲ្យចេញទៅខាងក្រៅតាមគេដោយមិនប្រាប់មួយម៉ាត់ថាគេចង់នាំនាងទៅណា។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១जहाँ कहानियाँ रहती हैं। अभी खोजें