ភាគ០២

180 4 0
                                    


     “ អង្គប្រជុំទម្លាក់អ្នកដឹកនាំ ”

    ក្រុមហ៊ុន ឡូវែល ហ្វ្រី ជាក្រុមហ៊ុនមួយដែល ឡូវែល ជាអ្នកបង្កើតឡើងដោយផ្ទាល់ គេបង្កើតក្រុមហ៊ុនមួយនេះឡើងក្នុងគោលបំណងចង់ធ្វើជំនួញមួយដែលប្លែកនិងខុសពីក្រុមហ៊ុន រ៉ូប៊ីនសុន ដែលជាក្រុមហ៊ុនរបស់លោកប៉ាគេ តែក្រុមហ៊ុនមួយនេះចុងក្រោយនៅតែឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន រ៉ូប៊ីនសុន បន្ទាប់ពីលោកប៉ានិងអ្នកម៉ាក់របស់គេស្លាប់ទៅ គេក៏ឡើងបន្តវេនជាអ្នកដឹកនាំក្រុមហ៊ុន រ៉ូប៊ីនសុន បន្ត គេក៏ដាក់ក្រុមហ៊ុន ឡូវែល ហ្វ្រី មកក្រោមការគ្រប់គ្រងរបស់ រ៉ូប៊ីនសុន។
    ពេលនេះក្រុមហ៊ុន ឡូវែល ហ្វ្រី ស្ទើរតែដួលរលំទើបជះឥទ្ធិពលយ៉ាងខ្លាំងមកលើក្រុមហ៊ុន រ៉ូប៊ីនសុន។ រ៉ូប៊ីនសុន ចាប់ផ្តើមរង្គោះរង្គើស្ទើរតែទប់មិនជាប់រាល់ថ្ងៃ ភាគហ៊ុនប្រាក់ចំណេញធ្លាក់ដល់បាតងើបលែងរួច ព្រោះតែ ឡូវែល យកទៅជួយទ្រទ្រង់ក្រុមហ៊ុន ឡូវែល ហ្វ្រី មិនឲ្យបិទទ្វា ហើយបើនៅតែបែបនេះទៀត មិនមែនមានតែក្រុមហ៊ុន ឡូវែល ហ្វ្រី ទេ ដែលត្រូវដួលរលំ ប៉ុន្តែក្រុមហ៊ុន រ៉ូប៊ីនសុន ក៏នឹងត្រួវដួលរលំដូចគ្នា។   
បន្ទប់ប្រជុំក្នុងក្រុមហ៊ុន រ៉ូប៊ីនសុន    បុគ្គលសំខាន់ៗក្នុងក្រុមហ៊ុនកំពុងមកអង្គុយរងចាំអគ្គនាយកយ៉ាងអន្ទះសារ ព្រោះក្រុមហ៊ុនស្ទើរតែដួលរលំទៅហើយតែមកដល់ពេលនេះហើយនៅមិនទាន់ទទួលបានដំណោះស្រាយអ្វីពី ឡូវែល រ៉ូប៊ីនសុន សោះ។ គ្រប់គ្នាក្នុងក្រុមហ៊ុនមិនពេញចិត្តនឹង ឡូវែល តាំងពីគេឡើងកាន់ដំណែងដំបូងក៏ព្រោះតែគេគិតតែក្រុមហ៊ុនដែលគេបង្កើតឡើងតែប៉ុណ្ណោះ គេមិនដែលខ្វល់នឹងក្រុមហ៊ុនដែលលោកប៉ារបស់គេបន្សល់ទុកឲ្យនេះទេ។
ក្រាក!
ទ្វាបន្ទប់ប្រជុំបើកចំហរធំទូលាយឡើងបញ្ជក់ពីការមកដល់របស់អគ្គនាយកដ៏មានអំណាច ទើបគ្រប់គ្នានៅក្នុងក្រុមហ៊ុននាំគ្នាក្រោកឈរស្វាគមន៍ រាងខ្ពស់ស្រស់សង្ហាក្នុងឈុនគ្រ័រហ្សេពណ៌ទឹកប៊ិកចាស់ ទឹកមុខស្មើគ្មានស្នាមញញឹមរឹតតែមើលទៅអំណាចខ្លាំង ចូលមកអង្គុយនៅកៅអីខាងមុខអង្គប្រជុំដោយរិកពារក្អេងក្អាងមិនប្រែ។
    « តើមានរឿងអ្វី? ទើបហៅប្រជុំភ្លាមៗបែបនេះ? » ឡូវែល អង្គុយគងអន្ទាក់ខ្លាសួរទៅកាន់បុគ្គលសំខាន់ៗនៅក្នុងអង្គប្រជុំទាំងអស់ដោយរិកពារធម្មតាធ្វើដូចជាមិនដឹងពីបញ្ហាដែលក្រុមហ៊ុនកំពុងជួបប្រទះនាបច្ចុប្បន្ន។
    « លោកនៅមានមុខមកសួរទៀតមែនទេ? ពេលនេះក្រុមហ៊ុនស្ទើរតែប្រកាសក្ស័យទុនទៅហើយ តើលោកដឹងទេ? » បុរសវ័យចំណាស់ម្នាក់ លោកជាអ្នកដែលធ្វើជាមួយក្រុមហ៊ុន រ៉ូប៊ីនសុន តាំងពីជំនាន់លោកប៉ារបស់ ឡូវែល ស្ទុះក្រោកឈរ ស្រែកតឹងសរសៃកដាក់ ឡូវែល។
    « ពិតមែនហើយ បើលោកនៅតែមិនរកដំណោះស្រាយឲ្យក្រុមហ៊ុមទៀត ពួកយើងក៏ត្រូវដកលោកចេញ ហើយក៏យកអ្នកថ្មីដែលមានសុវត្ថិភាពជាងលោកមកជំនួយហើយ ពួកយើងមិនអាចអង្គុយស្ងៀមទុកឲ្យលោកបំផ្លាញ់ក្រុមហ៊ុនទៅដោយបែបនេះទេ »
    ផាំង!
    « ចប់ហើយមែនទេ? បើចប់ហើយខ្ញុំត្រឡប់ទៅវិញហើយ » ឡូវែល ទះតុប្រជុំលឺសូរតែផាំងហើយក៏ក្រោកឈរឡើងពេញជំហរទាញឡេវអាវបិទយ៉ាងរៀបរយមុននឹងងាកខ្លួនដើរចេញពីអង្គប្រជុំដែលគ្មានសារះសំខាន់សម្រាប់គេ។
    « ពួកយើងបោះឆ្នោតទៅ បើអ្នកណាមិនគាំទ្រឲ្យលោក ឡូវែល រ៉ូប៊ីនសុន កាន់តំណែងបន្តក៏លើដៃឡើង » បុរសចំណាស់ដែលប្រឆាំងនឹង ឡូវែល តាំងពីដំបូងស្រែកប្រកាសឲ្យគ្រប់គ្នាបោះឆ្នោតភ្លាមៗព្រោះមិនអាចពន្យាពេលតទៅទៀតបានទេ បើ ឡូវែល មិនយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ក្រុមហ៊ុននោះទេ។
    ឡូវែល ឈប់ជើងង៉ក់ហើយងាកមកមើលសំឡេងបោះឆ្នោតទម្លាក់គេវិញ អ្នកដែលលើកដៃគឺមានចំនួនដប់នាក់ហើយអ្នកដែលមិនលើកដៃមានន័យថាគាំទ្រគេនោះមានចំនួនតែប្រាំបួនតែប៉ុណ្ណោះ ដូច្នេះមានន័យថាគេត្រូវទម្លាក់ពីតំណែងហើយ។
    « សំឡេងដែលមិនគាំទ្រលោកឲ្យនៅបន្តមានច្រើនជាងសំឡេងដែលគាំទ្រលោក ដូច្នេះខ្ញុំសង្ឃឹមថាលោកនឹងចុះចេញពីតំណែងតាមមតិរបស់អ្នកភាគហ៊ុនផងចុះ »
    « ...» ឡូវែល មិនតបតទៅវិញ គេគ្រាន់តែញោចចុងមាត់ញញឹមបន្តិចជាមួយកែវភ្នែកដ៏មុតស្រួចរបស់គេប្រើសម្លឹងចំណាំមុខបុគ្គលគ្រប់រូបដែលប្រឆាំងនឹងគេ ព្រោះគេមិនដែលទុកអ្នកដែលប្រឆាំងនឹងគេឡើយ។
    « ឈប់សិន! » សំឡេងក្រលរមានអំណាចបន្លឺមកតាំងពីខាងមុខទ្វាបន្ទប់ប្រជុំហើយក៏លេចរូបរាងចំណាស់វ័យពាក់កណ្តាលមួយរយចូលមកក្នុងបន្ទប់ប្រជុំ ធ្វើឲ្យគ្រប់គ្នារហ័សក្រោកឈរឡើងបន្ទន់ខ្លួនគោរពលោក។
    « លោកប្រធាន គីម យ៉ុនស៊ុក! » លៀម រហ័សថយក្រោយបើកផ្លូវឲ្យអ្នកដែលមានអំណាចបន្ទាប់ពី ឡូវែល ដើរចូលមកក្នុងអង្គប្រជុំ ថ្វីត្បិតតែលោក យ៉ុនស៊ុកមានតំណែងទាបជាង ឡូវែល តែលោកជាបុគ្គលតែម្នាក់ដែលគ្រប់គ្នាគោរពនិងឲ្យតម្លៃលោកបំផុត ព្រោះលោកជាបុគ្គលដំបូងដែលធ្វើការនៅក្នុងក្រុមហ៊ុនមួយនេះជាមួយលោកប៉ារបស់ ឡូវែល។
    « លោកពូ! » ឡូវែល បន្ទន់ខ្លួនគោរពលោកពូដែលគេគោរពស្រលាញ់បំផុតបន្តិច។
    លោក យ៉ុនស៊ុក ទះស្មាទូលាយរបស់ ឡូវែល ដោយញញឹមផ្តល់ទំនុកចិត្តឲ្យគេបន្តិចហើយលោកក៏ងាកទៅរកអង្គប្រជុំទាំងមូលវិញ។
    « ក្នុងនាមខ្ញុំជាអ្នកមានភាគហ៊ុនច្រើនបន្ទាប់ពីអគ្គនាយក ឡូវែល រ៉ូប៊ីនសុន តើខ្ញុំអាចបោះឆ្នោតបានទេ? »
    « ប្រាកដណាស់ សំឡេងឆ្នោតរបស់លោកប្រធាន គីម គឺមានតម្លៃជាងគេបង្អស់ »
    « អ៊ីចឹងខ្ញុំសូមបោះឆ្នោតឲ្យអគ្គនាយក ឡូវែល នៅដឹកនាំក្រុមហ៊ុននេះបន្ត ខ្ញុំជឿជាក់ថាគេអាចដោះស្រាយវិបត្តិលើកនេះបាន ហើយខ្ញុំក៏ចង់ឲ្យអ្នកទាំងអស់គ្នាជឿជាក់គេដូចជាខ្ញុំជឿជាក់លើគេដែរ »
    « បើលោកប្រធានគីម សម្រេចចិត្តបែបនេះហើយពួកយើងក៏មានតែយល់ស្របតាមតែប៉ុណ្ណោះ »
    អ្នកដែលប្រឆាំងជាមួយ ឡូវែល បានត្រឹមបង្ខំចិត្តយល់ព្រមឲ្យ ឡូវែល នៅដឹកនាំក្រុមហ៊ុនបន្ត ព្រោះតែជាការសម្រេចចិត្តរបស់លោក គីម យ៉ុនស៊ុក។
   
    ការប្រជុំដែលរៀបចំឡើងដើម្បីទម្លាក់ ឡូវែល ចេញពីតំណែងត្រូវបរាជ័យសារជាថ្មីដោយសារតែលោក យ៉ុនស៊ុក នៅតែគាំទ្រអគ្គនាយកវ័យក្មេងរូបនេះដដែល។
    « ថ្ងៃនេះអរគុណលោកពូហើយ » ឡូវែល ដើរចេញពីបន្ទប់ប្រជុំព្រមជាមួយលោក យ៉ុនស៊ុក។
    « គ្មានអ្វីត្រូវអរគុណទេ ពូគ្រាន់តែធ្វើតួនាទីនេះជំនួសលោកប៉ារបស់ឯងប៉ុណ្ណោះ ហើយពូក៏ជឿជាក់លើសមត្ថភាពរបស់ឯងដូចគ្នា »
    « ទោះយ៉ាងណាខ្ញុំនៅតែត្រូវអរគុណលោកពូ ព្រោះលោកពូបានជួយខ្ញុំច្រើនណាស់ »
    « បើចង់អរគុណពូ គ្រាន់តែជួយធ្វើរឿងមួយនេះឲ្យបានឆាប់ទៅបានហើយ »
    « តើជារឿងអ្វី? »
    « គឺរឿងពិធីរៀបការរបស់ឯងនិងយូរ៉ាន់នឹងហើយ យូរ៉ាន់ នាងនឹងបញ្ចប់ការសិក្សាពីបរទេសនៅ៣ខែខាងមុននេះ ទើបពូមកសួរឯងសាកមើលថាព្រមឬនៅ? តែពូមិនបង្ខំឯងទេ យ៉ាងណារឿងរៀបការក៏ត្រូវការសម្រេចចិត្តពីម្ចាស់ខ្លួនទាំងពីរនាក់ជាមុនសិនដែរ » លោក យ៉ុនស៊ុក ញញឹមស្រាលៗទះស្មាទូលាយតិចៗ ស្របពេលដើរចេញមកដល់ច្រកចេញខាងមុខក្រុមហ៊ុនរល្មម ទើបលោកនិយាយចប់ហើយក៏ឡើងឡានចេញទៅ លោកនឹងរងចាំស្តាប់ចម្លើយរបស់ ឡូវែល នៅពេលក្រោយ ព្រោះលោកដឹងថាពេលនេះគេមិនទាន់ផ្តល់ចម្លើយឲ្យលោកបានទេ។
    លៀម ឃើញលោក យ៉ុនស៊ុក ចេញទៅបាត់ ទើបគេរហ័សរត់ចូលមករកចៅហ្វាយនាយ។
    « អ្នកនាង យូរ៉ាន់ ជិតមកពីបរទេសវិញហើយ ចុះផែនការរបស់ចៅហ្វាយដែលចង់ចាប់កូនស្រីរបស់លោក ដេលប៊ីត ហាលី មកធ្វើប្រពន្ធនោះ តើនៅបន្តធ្វើទៀតទេ? បាទ »
    « ឯងប្រើពាក្យថាចង់ចាប់នាងមកធ្វើប្រពន្ធបែបនេះស្តាប់មើលទៅដូចជាឯងកំពុងតែមើលងាយយើងដឹងទេ? » ឡូវែល ងាកទៅសម្លក់ជំនួយការនិងកែពាក្យពេចន៍ដែលគេនិយាយមុននេះដើម្បីឲ្យស្តាប់ទៅពិរោះនិងផ្តល់កិត្តិយសឲ្យគេបន្តិច ព្រោះគេមិនមែនសេរីប្រុសដែលចាប់មនុស្សស្រីដើម្បីឲ្យនាងចិញ្ចឹមឬក៏បោកយកទ្រព្យសម្បត្តិនាងនោះទេ ទោះផែនការរបស់គេស្រដៀងគ្នាប៉ុន្តែគេខុសពីប្រុសទាំងអស់នោះ។
    « សុំទោសចៅហ្វាយ ប៉ុន្តែផែនការនៅបន្តទៀតទេ? »
    « ទោះ យូរ៉ាន់ មកកូរ៉េវិញឥឡូវនេះក៏ផែនការមួយនោះគ្មានការផ្លាស់ប្តូរដែរ ខ្ញុំត្រូវតែយកទ្រព្យសម្បត្តិទាំងអស់របស់លោក ដេលប៊ឺត ហាលី មកធ្វើជារបស់ខ្ញុំឲ្យបាន » ឡូវែល ទាញឡេវអាវបិទយ៉ាងរៀបរយ កែវភ្នែកមុឺងម៉ាត់ច្បាស់លាស់សម្លឹងទៅមុខត្រង់បញ្ជាក់ថាគេមិនកែប្រែផែនការដែលគេគ្រោងទុកឡើយ ហើយគេក៏ដើរចូលទៅក្នុងឡានដែលកូនចៅបើកមកទទួលនៅមុខក្រុមហ៊ុន ធ្វើដំណើរចេញទៅ។
   
              រងចាំភាគបន្ត

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now