ភាគ៦១

238 4 0
                                    


“ ហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារនារីដែលខ្លួនស្រលាញ់ ”

   កំពង់ផែចាស់ដែលត្រូវគេទុកចោលមួយកន្លែង មានទូកនេសាទធំមួយកំពុងតែចតនៅក្បែរនោះ ទីនេះហើយគឺជាទីតាំងដែលលោក យ៉ុនស៊ុក បានសរសេរនៅលើក្រដាសដែលទុកឲ្យ ឡូវែល។
   ង៉ក់!
   កង់ឡានឈប់វិលនៅលើដីមាត់កំពង់ផែ ហើយអ្នកដែលនៅក្នុងឡានទាំងពីរនាក់ក៏រហ័សចេញមកខាងក្រៅយ៉ាងលឿន។ ឡូវែល ចោលភ្នែកសម្លឹងបរិវេណស្ងប់ស្ងាត់នៅជុំវិញខ្លួនដោយក្តីព្រួយបារម្ភ ព្រោះទីតាំងនេះពិតជាអំណោយផលដល់លោក យ៉ុនស៊ុក ប្រព្រឹត្តបទរល្មើសពេកហើយ។
   ទីង!
   “ ឡើងមកលើទូកមក ” សារជាអក្សរពីលោក យ៉ុនស៊ុក លោតចូលមកក្នុងទូរស័ព្ទដៃរបស់ ឡូវែល បញ្ជាក់ច្បាស់ថាលោកកំពុងតែតាមមើលគេជាប់គ្រប់វិនាទី បើសិនជាគេហ៊ានទាក់ទងរកជំនួយនៅពេលនេះ លោក យ៉ុនស៊ុក ច្បាស់ជាសម្លាប់ ដេរ៍ស៊ី ហើយធ្វើការរត់គេចខ្លួនតាមផ្លូវទឹកមិនខានទេ។
   ឡូវែល ដាក់ទូរស័ព្ទចុះហើយក៏រហ័សដើរឡើងទៅលើទូកតាមសាររបស់លោក យ៉ុនស៊ុក ដោយមាន លៀម ដើរតាមពីខាងក្រោយចាំការពារគេ។

   នៅលើទូកនេសាទ
   រាងស្តើងត្រូវចងដៃនិងជើងជាប់ ហើយដាក់ឲ្យនាងអង្គុយនៅចុងទូក នាងព្យាយាមរើពីចំណងខ្សែប៉ុន្តែរើយ៉ាងណាក៏មិនរួច។
   « កុំព្យាយាមអី ព្រោះនាងរើយ៉ាងណាក៏មិនរួចដែរ » លោក យ៉ុនស៊ុក អង្គុយនៅលើកៅអីចំហៀងនាង ងាកមកប្រាប់នាងដោយស្នាមញញឹមគួរឲ្យស្អប់ ចំណែកកូនចៅបីនាក់ដែលឈរនៅខាងក្រោយលោកក៏នាំគ្នាសម្លឹងមុខនាងដោយក្រសែភ្នែកគួរឲ្យខ្លាចគ្រប់គ្នា។
   « លោកចាប់ខ្ញុំមកបែបនេះ តើលោកចង់បានអី្វ? »  ដេរ៍ស៊ី ព្យាយាមរំងាប់ភាពភ័យខ្លាចនៅក្នុងចិត្ត ហើយស្រែកសួរលោក យ៉ុនស៊ុក វិញ។
   « យើងចង់បានក្រុមហ៊ុន រ៉ូប៊ីនសុននិងក្រុម ដេលប៊ឺត » លោក យ៉ុនស៊ុក ញញឹមឡើងយ៉ាងឃោឃៅដាក់ ដេរ៍ស៊ី ។
   « ខ្ញុំមិនព្រមប្រគល់ក្រុមហ៊ុន ដេលប៊ឺត ឲ្យលោកទេ ហើយ ឡូវែល គេក៏មិនអាចយកក្រុមហ៊ុនរបស់គេមកដោះដូជាមួយខ្ញុំដែរ លោកគិតខុសហើយដែលចាប់ខ្ញុំមកដើម្បីគំរាមគេនោះ »
   « យើងជាអ្នកគិតខុសឬនាងជាអ្នកគិតខុសចំពោះគេ បន្តិចទៀតនឹងដឹងចម្លើយហើយ » លោក យ៉ុនស៊ុក តបជាមួយ ដេរ៍ស៊ី ដោយភាពជឿជាក់ហើយក៏ងាកទៅមើលកូនចៅដែលរត់មករាយការណ៍ ។
   « ចៅហ្វាយ គេឡើងមកលើទូកហើយ » កូនចៅដែលនៅចាំមើលផ្លូវ ឡូវែល រត់មករាយការណ៍។
   « នាំគេចូលមក ហើយឯងឆាប់ទៅយកក្រដាសផ្ទេរភាគហ៊ុនមក » លោក យ៉ុនស៊ុក ក្រោកឈរឡើងបញ្ជាទៅកូនចៅ។
   « ឡូវែល...អត់ទេ » ដេរ៍ស៊ី ព្យាយាមរើកាន់តែខ្លាំងពេលដឹងថា ឡូវែល មកតាមការគំរាមរបស់លោក យ៉ុនស៊ុក ពិតមែន។ មនុស្សឆ្លាតដូចជាគេច្បាស់ជាបានដឹងហើយថាលោក យ៉ុនស៊ុក មានគម្រោងសម្លាប់នាងនិងគេចោលនៅពេលដែលលោកបានគ្រប់យ៉ាងដូចបំណងហើយ ហេតុអ្វីគេនៅប្រថុយជីវិតមកទៀត? បើលើកនេះគេជ្រើសយើងក្រុមហ៊ុនហើយបោះបង់នាងចោលម្តងទៀតក៏នាងមិនបន្ទោសគេដែរ ហេតុអ្វីក៏គេមិនធ្វើការសម្រេចចិត្តដូចកាលពីលើកមុន? ហេតុអ្វីមកទីនេះទាំងដឹងថាលោក យ៉ុនស៊ុក បានរៀបចំផែនការសម្លាប់គេរួចហើយ?។
   « យកក្រណាត់ទៅចងបិទមាត់នាងទៅ កុំឲ្យនាងនិយាយអីផ្តេសផ្តាសទៀត » លោក យ៉ុនស៊ុក ស្រែកបញ្ជាទៅកូនចៅ ទើបគេរហ័សយកក្រណាត់ពណ៌ខ្មៅទៅចងបិទមាត់ ដេរ៍ស៊ី ជិត។
   «...» នាងស្រែកលែងចេញបានត្រឹមក្រវីក្បាលទៅវិញទៅមកប្រឹងរើមិននៅស្ងៀម ដើម្បីប្រឆាំងនឹងលោក យ៉ុនស៊ុក។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១जहाँ कहानियाँ रहती हैं। अभी खोजें