ភាគ៤០

149 5 0
                                    

  “ ឆ្អែតចិត្ត ”

  ក្រាក!
  ទ្វាបន្ទប់សង្គ្រោះបើកចំហរឡើងទើប រ៉ូណាន់ រហ័សរត់ទៅសួរលោកដុកទ័រពីអាការះរបស់ ដេរ៍ស៊ី ។
  « លោកគ្រូពេទ្យតើនាងយ៉ាងម៉េចហើយ? »
  « ដោយសារតែនាងកម្រើកផ្តេសផ្តាសទើបធ្វើឲ្យមុខរបួសហូរឈាម យ៉ាងណាលោកត្រូវមើលថែនាងឲ្យល្អកុំឲ្យនាងដើរទៅណាផ្តាសផ្តេសទៀតអីព្រោះអាចធ្វើឲ្យរបួសឆ្លងមេរោគមិនជាផ្សះស្បើយក៏ថាបាន » លោក ដុកទ័រនិយាយណែនាំសាច់ញាតិអ្នកជំងឺហើយក៏ដើរចេញទៅ។
  « ខ្ញុំហាមនាងបានយ៉ាងម៉េច? បើនាងស្រែកយំចង់ទៅរក ឡូវែល យ៉ាងនេះ? » រ៉ូណាន់ ឈរព្រួយចិត្តមិនដឹងថានឹងប្រើវិធីណាដើម្បីមិនឲ្យ ដេរ៍ស៊ី ព្រមសម្រាកព្យាបាលខ្លួនឲ្យស្រួលបួលឈប់គិតពីមនុស្សក្បត់ចិត្តដូចជា ឡូវែល ទៀត។
  « អ្នកប្រុសតូចនាំនាងទៅកូរ៉េវិញទៅ » យោបល់របស់អង្គរក្សដែលដើរចូលមកធ្វើឲ្យ រ៉ូណាន់ ងាកទៅមើលគេដោយគិតពិចារណាលើពាក្យសម្ដីរបស់គេមុននេះ។
  « នាំនាងទៅកូរ៉េដើម្បីឲ្យនាងទៅជួបនឹង ឡូវែល ហើយក៏ត្រូវឈឺចាប់ខ្លាំងឡើងចឹងមែនទេ? » រ៉ូណាន់ គ្រាន់តែគិតក៏មានអារម្មណ៍ខឹងចិត្តជំនួយនាងដែរ គេម្តេចនឹងអាចនាំនាងឲ្យទៅគ្រាំចិត្តស្លាប់នៅកូរ៉េបានទៅ។
  « ឈឺចាប់ខ្លាំងម្តងក៏ល្អព្រោះនឹងឆាប់បានកាត់ចិត្ត តែបើនៅទីនេះបន្ត អ្នកនាងច្បាស់ជាឈឺចាប់ដល់ស្លាប់មិនខាន ព្រោះអ្នកនាងមិនអស់ចិត្តនឹងការចាកចេញភ្លាមៗរបស់ចៅហ្វាយទេ »
  « ឯងចង់ឲ្យយើងនាំនាងទៅជួបជាមួយ ឡូវែល ឲ្យពួកគេទាំងពីរនាក់និយាយដោះស្រាយជាមួយគ្នាឲ្យដាច់ស្រេចចឹងមែនទេ? » រ៉ូណាន់ ឈរគិតពិចារណាចំពោះគំនិតមួយនេះបន្តិច ហើយក៏យល់ឃើញថាល្អដែរ ព្រោះបើគេមិនព្រមនាំនាងទៅជួប ឡូវែល ទេ នាងច្បាស់ជាមិមព្រមគេងព្យាបាលខ្លួនស្រួលបួលទេ ។
   « ត្រៀមសំបុត្រយន្តហោះ ខ្ញុំនឹងទៅធ្វើសំបុត្រផ្លាស់ប្តូរ ដេរ៍ស៊ី ទៅព្យាបាលនៅប្រទេសកូរ៉េវិញ » រ៉ូណាន់ សម្រេចចិត្តហើយទើបងាកទៅបញ្ជាអង្គរក្សឲ្យទៅជួយចាត់ចែងរឿងសំបុត្រយន្តហោះ ចំណែកគេក៏ទៅចាត់ការធ្វើសំបុត្រសុំផ្លាស់ប្តូរអ្នកជំងឺ។

  ប្រទេសកូរ៉េ ភូមិគ្រឹះត្រកូល រ៉ូប៊ីនសុន

  លៀម នាំដំណឹងដែលទទួលបានមកពី អ៊ីតាលី ចូលមករាយការណ៍ឲ្យ ឡូវែល ទាំងព្រឹកប្រលឹម នៅក្នុងបន្ទប់ធ្វើការក្នុងផ្ទះរបស់គេ។
  « ចៅហ្វាយ បានដំណឹងមកពីមន្ទីរពេទ្យនៅ អ៊ីតាលី ទៀតហើយ »
  « ឆាប់រាយការណ៍មក » ឡូវែល នៅអង្គុយសម្លឹងឯកសារលើតុមិនបញ្ចេញប្រតិកម្មអ្វីឲ្យ លៀម បានឃើញថាគេបារម្ភពីនាងនិងចង់ដឹងដំណឹងរបស់នាងប៉ុណ្ណាឡើយ ព្រោះគេមិនចង់ឲ្យអ្នកដទៃថាគេជាមនុស្សដែលកំសាកមិនហ៊ានសូម្បីតែធ្វើតាមបេះដូងរបស់ខ្លួនឯង។
  « អ្នកនាង ដេរ៍ស៊ី ប្រកែកមិនព្រមស៊ីញេលើលិខិតលែងលះទេ នាងស្រែកយំថាចង់ជួបនិយាយជាមួយចៅហ្វាយរហូតសន្លប់ចូលបន្ទប់សង្គ្រោះបន្ទន់ »
  « នាងពិតជាក្បាលរឹងមែន គ្រាន់តែស៊ីញេក្រដាសលែងលះតើវាពិបាកប៉ុណ្ណាទៅ? ហើយតើពេលនេះនាងយ៉ាងម៉េចហើយ? » ឡូវែល ទម្លាក់ប៊ិកចុះហើយងើបមុខមកដោយអារម្មណ៍មិនល្អពេលលឺដំណឹងរបស់នាងហើយ ហេតុអ្វីនាងចូលចិត្តធ្វើបាបខ្លួនឯងយ៉ាងនេះ? ។
  « អ្នកនាងដេរ៍ស៊ី ត្រូវគ្រូពេទ្យជួយសង្គ្រោះហើយ ប៉ុន្តែអ្នកប្រុសតូចកំពុងតែរៀបចំផ្លាស់អ្នកនាងមកប្រទេសកូរ៉េវិញ »
  « រ៉ូណាន់ ក៏ម្នាក់ដែរ ហេតុអ្វីក៏តាមចិត្តនាងយ៉ាងនេះ? » ឡូវែល ក្រោកឈរឡើងទាំងចិត្តខឹងក្រោធនៅមិនសុខព្រោះគេមិនចង់ជួបមុខរបស់ ដេរ៍ស៊ី ទេ តែមូលហេតុដែល រ៉ូណាន់ ប្តូរនាងមកកូរ៉េវិញនេះប្រាកដជាដើម្បីនាំនាងមកជួបគេមិនខាន។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now