ភាគ៤២

223 7 0
                                    


“ ផែនការចាប់មនុស្សអាក្រក់ ”

  ទីក្រុងប៉ារីសប្រទេសបារាំង

  ដេរ៍ស៊ី បានផ្លាស់មកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសបារាំងដោយមាន រ៉ូណាន់ នៅជួយនាងគ្រប់យ៉ាង។ ហើយលោកគ្រូពេទ្យជនជាតិបារាំងបានចូលមកពិនិត្យមើលអាការះអ្នកជំងឺដែលទើបនឹងផ្លាស់ចូលមកដូចគ្នា។
  « ស្ថានភាពរបួសរបស់អ្នកជំងឺបានធូរស្រាលច្រើនហើយ យ៉ាងណាក៏ត្រូវឲ្យអ្នកជំងឺសម្រាកឲ្យបានគ្រប់គ្រាន់ ហើយកុំគិតច្រើនពេក ព្រោះខ្ញុំពិនិត្យឃើញស្ថានភាពខួរក្បាលរបស់អ្នកនាងមិនល្អ »
  « តើអាការះខួរក្បាលរបស់នាងយ៉ាងម៉េចហើយ? » រ៉ូណាន់ សួរលោកគ្រូពេទ្យដោយក្តីបារម្ភ។
  « ខ្ញុំពិនិត្យឃើញថាមានឈាមកំពុងតែហូរចេញពីកន្លែងដែលធ្លាប់ប៉ះទង្កិចពីមុន ប្រហែលមកពីថ្នាំដែលអ្នកនាងលេបមួយរយះមុនធ្វើឲ្យឈាមដែលកកចាប់ផ្តើមរលាយ តើលោកគ្រូពេទ្យដែលផ្តល់ថ្នាំឲ្យអ្នកនាងបានប្រាប់អ្នកនាងហើយមែនទេ? ថាអ្នកនាងត្រូវធ្វើការវះកាត់បន្ទាប់ពីលេបថ្នាំបានមួយរយះហើយ »
  « ចាស ប៉ុន្តែតើខ្ញុំត្រូវវះកាត់ពេលនេះមែនទេ? » ដេរ៍ស៊ី សួរលោកគ្រូពេទ្យដោយទឹកមុខមិនល្អ ព្រោះនាងទើបតែរួចពីស្លាប់មកហើយនៅឈឺចិត្តមិនទាន់បាត់ទៀត តើនាងត្រូវមកឆ្លងកាត់ការស្លាប់រស់ម្តងទៀតចឹងមែនទេ?។
  « ស្ថានភាពមានឈាមហូរបែបនេះទុកយូមិនបានទេ ព្រោះអាចធ្វើឲ្យឈាមទៅកកនៅកន្លែងផ្សេងអាចប៉ះពាល់ដល់ខួរក្បាលផ្នែកៗទៀត »
  « ប៉ុន្តែបើធ្វើការវះកាត់ហើយតើនាងអាចវិញត្រឡប់មកជាប្រក្រតីដូចធម្មតាវិញដែរទេ? » រ៉ូណាន់ សួរបង្ការទុកមុន ព្រោះខ្លាចការវះកាត់ធ្វើឲ្យប៉ះពាល់ដល់នាងធ្ងន់ធ្ងរ។
   « អាចមានផលប៉ះពាល់ចំពោះកន្លែងដែលធ្ងន់ធ្ងរ តាមលទ្ធផលពិនិត្យពីមុនសរសៃប្រសាទដែលគ្រប់គ្រងការចងចាំរបស់នាងបានរងការប៉ះទង្កិចខ្លាំងជាងគេ ដូច្នេះក្រោយពីការវះកាត់រួចអ្នកជំងឺអាចនឹងបាត់បង់ការចងចាំឬក៏ធ្វើឲ្យអ្នកជំងឺចងចាំរឿងដែលភ្លេចមកវិញទាំងអស់ក៏ថាបាន ខ្ញុំមិនទាន់អាចប្រាប់មុនបានទេ » លោកគ្រូពេទ្យនិយាយចប់ហើយក៏លាចេញទៅវិញ ទុកពេលឲ្យអ្នកជំងឺសម្រេចចិត្តថាគួរវះកាត់នៅពេលណាឬក៏មិនវះកាត់ទេ ។
   « ដេរ៍ស៊ី តើនាងគិតបែបណា? » រ៉ូណាន់ សួរទៅស្រីក្រមុំដែលគេងលើគ្រែដោយទឹកមុខសោកសៅ។
   « បើខ្ញុំមិនធ្វើការវះកាត់ តើខ្ញុំនឹងស្លាប់មែនទេ? » ដេរ៍ស៊ី សួរមកគេវិញដោយទឹកមុខក្រៀមក្រំហេតុអ្វីបានជាជីវិតរបស់នាងមានតែបញ្ហាបែបនេះ? នាងមានការចងចាំល្អមួយរយះនេះ នាងខំតែគិតថាខ្លួនមិនចាំបាច់ធ្វើការវះកាត់ខួរក្បាលទេ ប៉ុន្តែចុងក្រោយនាងនៅតែត្រូវធ្វើការវះកាត់ដដែល។
   « នាងគួរតែធ្វើការវះកាត់ដើម្បីរស់នៅបន្ត កុំចុះចាញ់ត្រឹមនេះអី » រ៉ូណាន់ លូកចាប់ដៃនាងនិយាយលើកទឹកចិត្តឲ្យនាងតស៊ូបន្តទៀត។
   « បើក្រោយការវះកាត់ហើយ ខ្ញុំអាចភ្លេចគ្រប់យ៉ាងដែលកើតឡើងកន្លងមកប្រាកដជាល្អណាស់ ខ្ញុំនឹងអាចចាប់ផ្តើមជីវិតថ្មីមួយដែលគ្មានរូបគេទាំងស្រុងបានហើយ ហ៊ឹក! » ដេរ៍ស៊ី ឱនមុខចុះសម្ងំយំយ៉ាងឈឺចាប់ គ្រប់ពេលនឹកដល់គេ បេះដូងរបស់នាងឈឺចាប់ស្ទើរតែដាច់ខ្យល់ស្លាប់ នាងឈឺចាប់វេទនាដល់ថ្នាក់មិនចង់ដឹងមិនដឹងលឺអ្វីដែលទាក់ទងនឹងគេឡើយ នាងព្យាយាមមិនគិតពីគេ មិននឹកដល់គេ តែនាងធ្វើមិនបានសោះ។
   « បានហើយ ឈប់យំទៅ មិនយូទេនាងនឹងអាចបំភ្លេចគេបាន » រ៉ូណាន់ ចូលមកឱបលួងលោមនាង ទាំងក្នុងចិត្តឈឺចាប់មិនចាញ់នាងប៉ុន្មានឡើយ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Où les histoires vivent. Découvrez maintenant