ភាគ៤៤

144 4 0
                                    

“ អ្នកណាជាឪពុកក្មេង? ”

  ឡូវែល ត្រឡប់មកធ្វើការនៅក្រុមហ៊ុនវិញ ដោយសារតែបញ្ហាមួយរយះមុនធ្វើឲ្យក្រុមហ៊ុនមានរឿងជាច្រើនឲ្យគេនៅដោះស្រាយ។ គេធ្វើការទាំងយប់ទាំងថ្ងៃមិនទុកឲ្យខ្លួនឯងទំនេរព្រោះខ្លាចនឹកដល់នាងទៀត គេសម្រេចចិត្តថាមិនទៅរកនាងហើយ គេត្រូវធ្វើឲ្យបាន។
  ក្រាក!
  លៀម កាន់ឯកសារជាប់ដៃមកដាក់នៅលើតុពីមុខចៅហ្វាយនាយ ហើយក៏នៅឈររងចាំយកចេញទៅវិញនៅពេល ឡូវែល ចុះហត្ថលេខារួច។
  « បានដំណឹងរបស់ យូរ៉ាន់ ដែរទេ? » ឡូវែល ហុចឯកសារដែលស៊ីញេរួចឲ្យ លៀម ហើយក៏ឆ្លៀតសួរពីដំណឹងរបស់ស្រីក្រមុំដែលគេសង្ស័យថាជាអ្នកឲ្យឃាតករទៅសម្លាប់ ដេរ៍ស៊ី លើកមុន។
  « អ្នកនាងយូរ៉ាន់ ពេលនេះលាក់ខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែង មិនហ៊ានចេញទៅណា ព្រោះមនុស្សទូទាំងប្រទេសសុទ្ធតែស្អប់នាងនិងគ្រួសារ »
   « មើលទៅពេលនេះនាងធ្វើអ្វីលែងបានហើយ ឯងមិនបាច់តាមដាននាងទៀតទេ »
   « ហើយចុះអ្នកនាង ដេរ៍ស៊ី វិញ? តើយើងនៅតាមរកដំណឹងបន្តទៀតទេ? »
   « ដេរ៍ស៊ី ក៏មិនចាំបាច់តាមរកដំណឹងទៀតដែរ » ឡូវែល តបខ្លីៗទាំងកែវភ្នែកនៅសម្លឹងឯកសារលើតុធ្វើដូចជាគ្មានអារម្មណ៍អ្វី ទាំងដែលបេះដូងរបស់គេនឹកនាងស្ទើរតែស្លាប់ទៅហើយ។
   « បាទ » លៀម ឱនគោរពបន្តិចហើយក៏ចេញទៅវិញ។

   ពីរខែក្រោយមក
   ទីក្រុងបារីសប្រទេសបារាំង

   ដេរ៍ស៊ី នៅក្នុងផ្ទះបាយកំពុងតែធ្វើអាហារពេលព្រឹកសម្រាប់នាងនិងភ្ញៀវដែលមកសុំស្នាក់អាស្រ័យផ្ទះរបស់នាងមិនព្រមទៅណា។
    « ក្លិន...ក្លិនអាហារថ្ងៃនេះម្តេចក៏អាក្រក់ម្លេះ? ខ្ញុំដាក់គ្រឿងខុសមែនទេ? » ដេរ៍ស៊ី ឈរហិតក្លិនអាហារដែលភាយមកហើយមានអារម្មណ៍ថាក្លិនរបស់វាធ្វើឲ្យនាងរអើមចង់ក្អួតយ៉ាងម៉េចក៏មិនដឹង។
    « ព្រឹកនេះបានអ្វីញុំ? ឈ្ងុយខ្លាំងណាស់! »
    ឌឹប!
    រ៉ូណាន់ ទើបតែដើរចូលមកដល់ក៏ត្រូវរាងស្តើងរត់បុកស្មាគេចេញទៅបន្ទប់ទឹកបាត់ហើយក៏លឺសំឡេងនាងក្អួតនៅក្នុងបន្ទប់ទឹក។
    « នាងមិនស្រួលមែនទេ? » រ៉ូណាន់ រហ័សរត់ចេញទៅតាមមើលនាង។
    ដេរ៍ស៊ី ចេញពីបន្ទប់ទឹកមកវិញទាំងស្លេកមុខស្លេកមាត់។
    « តើមិនស្រួលខ្លួនមែនទេ? ទៅមន្ទីរពេទ្យទេចាំខ្ញុំជូនទៅ? » រ៉ូណាន់ ជួយគ្រានាងឲ្យអង្គុយលើសាឡុនក្នុងផ្ទះ។
    « ញុំបាយហើយចាំទៅ ពេលនេះលោកទៅមើលសម្លក្នុងផ្ទះបាយសិនទៅ » ដេរ៍ស៊ី ដេញឲ្យ រ៉ូណាន់ ទៅមើលសម្លដែលនាងទុកចោលនៅលើភ្លើង ហើយក៏ដាក់ខ្លួនសម្រាកបន្តិច។
    រ៉ូណាន់ ក្រោកទៅមើលសម្លនៅផ្ទះបាយ ពេលសម្លឆ្អិនហើយគេក៏លើកមកដាក់លើតុពីមុខនាង តែ ដេរ៍ស៊ី គ្រាន់តែក្រឡេកឃើញអាហារក៏រត់ទៅក្អួតទៀតភ្លាម ទើប រ៉ូណាន់ រត់ទៅមើលនាង។
   « ខ្ញុំថាមិនស្រួលទេ គួរតែទៅមន្ទីរពេទ្យឥឡូវនេះទៅ »
   «...» ដេរ៍ស៊ី ងាកមកងក់ក្បាលយល់ព្រមទាំងមុខមាត់ស្លេកស្លាំងគ្មានកម្លាំងក្នុងខ្លួន។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now