ភាគ១៩

219 8 0
                                    

“ មនុស្សសម្តីអាក្រក់ ”

ឈូ! ឈូ!
ភ្លៀងធ្លាក់ជោកជាំស្រោចស្រពព្រៃភ្នំទាំងមូលឲ្យពេញដោយសំណើម រ៉ូណាន់ ចូលមកក្នុងព្រៃក្រោយ ដេរ៍ស៊ី តែបន្តិច ប៉ុន្តែគេមិនអាចរក ដេរ៍ស៊ី ឃើញឡើយ។
  « ដេរ៍ស៊ី! អេណា! ដេរ៍ស៊ី នាងបានលឺខ្ញុំហៅទេ? » រ៉ូណាន់ ដើរកាត់ភ្លៀងកាត់ព្រៃទទឹកជោកប្រឹងស្រែកហៅស្រីក្រមុំនិងក្មេងស្រីដែលបាត់ខ្លួន ប៉ុន្តែប្រឹងហៅយ៉ាងណាក៏មិនបានលឺការឆ្លើយតបមកវិញ ទើបធ្វើឲ្យគេព្រួយបារម្ភកាន់តែខ្លាំង គេជាអ្នកនាំនាងមកទីនេះ បើនាងកើតអ្វីទៅ គេនឹងមិនអភិទោសឲ្យខ្លួនឯងទេ។
   « ហ៊ឹក! ហ៊ឺ! »
   រ៉ូណាន់ ឈប់ជើងង៉ក់ពេលលឺសំឡេងក្មេងយំល្វើយៗមកព្រមជាមួយសំឡេងតំណក់ទឹកភ្លៀង ទើបគេនៅស្ងៀមខំផ្ទៀងត្រចៀកស្តាប់ ចង់ដឹងថាសំឡេងមកពីខាងណាឲ្យពិតប្រាកដ។
  « អេណា...! អេណា មែនទេ? » រ៉ូណាន់ ឈានជើងទៅតាមសំឡេងមួយៗដោយស្រែកសួរម្ចាស់សំឡេងពីចម្ងាយ ដើម្បីឲ្យនាងព្រមឆ្លើយតបទើបគេអាចរកនាងឃើញ។
  « ហ៊ឹក! ជួយផង! ហ៊ឺ! ជួយផង! »
រ៉ូណាន់ រហ័សរត់ទៅតាមសំឡេងក្មេងស្រីស្រែកសុំជំនួយ ហើយក៏បានឃើញនាងនៅអង្គុយយំខាងក្រោយដើមឈើធំមួយ។
  « អេណា...យ៉ាងម៉េចហើយ? មានឈឺកន្លែងណាដែរទេ? » រ៉ូណាន់ រត់ចូលមកអង្គុយពីមុខ អេណា ហើយសួរនាំដោយក្តីព្រួយបារម្ភនិងមិនភ្លេចដោះអាវក្រៅគ្របក្បាលឲ្យក្មេងតូចកំពុងឲ្យនាងត្រូវទឹកភ្លៀងបន្តទៀត ។
  « ហ៊ឹក! ជើងរបស់ខ្ញុំ ឈឺណាស់! ហ៊ឺ! » អេណា ឆ្លើយផងយំផងតាមរបៀបក្មេងដែលមិនចេះអត់ទ្រាំ។
  រ៉ូណាន់ ពិនិត្យមើលជើងតាមសម្តីរបស់ក្មេងតូចទើបឃើញក្បាលជង្គង់នាងកំពុងតែហូរឈាម ទំនងជា អេណា ដើររអិលដួល ព្រោះដីនៅទីនេះរអិលខ្លាំងណាស់ សូម្បីតែគេមនុស្សចាស់ដើរមិនប្រយ័ត្នក៏នៅតែរអិល។
  « ទ្រាំបន្តិច ពូនឹងនាំឯងចេញពីទីនេះ » រ៉ូណាន់ ប្រាប់ អេណា ហើយក៏លើកពក្មេងតូចឡើង ដោយកែវភ្នែកព្រួយបារម្ភទាំងគូចោលសម្លឹងសព្វកន្លែង ក្រែងលោអាចឃើញ ដេរ៍ស៊ី នាងប្រហែលនៅក្នុងព្រៃនៅឡើយ គេចង់នៅរកនាងឲ្យឃើញសិនចាំចេញទៅជាមួយគ្នា ប៉ុន្តែក្មេងមានរបួស ហើយរឹតតែមិនអាចនៅក្រោមភ្លៀងយូបានទៀត គេជាមនុស្សចាស់អាចទ្រាំនឹងភាពរងាបាន តែក្មេងមិនអាចទេ គេមានតែបង្ខំចិត្តនាំ អេណា ចេញទៅសិន ហើយចាំមករកនាងវិញ។
  « ហ៊ឹក! ហ៊ឺ! » អេណា គិតតែពីយំមិនឈប់ ខ្លួនតូចរងាឡើងញ័រទទ្រើក មាត់ឡើងស្លេកអស់។
  « កុំយំ លោកពូនាំឯងទៅផ្ទះវិញហើយ » រ៉ូណាន់ លួងក្មេងហើយក៏រហ័សដើររកផ្លូវចេញពីព្រៃវិញយ៉ាងលឿន ដើម្បីឆាប់បានយកក្មេងទៅមន្ទីរពេទ្យហើយក៏ត្រឡប់មករក ដេរ៍ស៊ី វិញ មុនមាឃងងឹត។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now