“ សម្រេចចិត្តតាមបេះដូងរបស់ខ្លួនឯង ”
ឡូវែលនិងលៀម ប្រញាប់ប្រញាល់ចេញពីផ្ទះលំហែទាំងព្រឹកប្រលឹម ទើប ដេរ៍ស៊ី ដែលនៅរៀបចំតុអាហារពេលព្រឹកក្រឡេកឃើញគេប្រញាប់យ៉ាងនេះ ក៏តាមទៅសួរនាំគេ។
« ឡូវែល លោកប្រញាប់ទៅណាទាំងព្រឹក? » ដេរ៍ស៊ី ចេញមកទាន់ពេល ឡូវែល មិនទាន់ឡើងឡាន ទើបគេដើរចូលមករកនាងវិញ។
« នៅក្រុមហ៊ុនមានបញ្ហា ខ្ញុំត្រូវទៅមើលបន្តិច ប៉ុន្តែនាងកុំបារម្ភអី ព្រោះខ្ញុំមិនបង្ហាញមុខជាសាធារណៈទេ ខ្ញុំទៅចាត់ការគ្រប់យ៉ាងដោយសម្ងាត់បំផុត »
« ធ្វើដំណើរឲ្យសុវត្ថិភាពណា »
« ខ្ញុំទៅហើយ នាងនៅផ្ទះកុំចេញទៅណាផ្តេសផ្តាសឲ្យសោះដឹងទេ? »
« ខ្ញុំដឹងហើយ លោកកុំបារម្ភអី ឆាប់ទៅធ្វើការងាររបស់់លោកវិញទៅ » ដេរ៍ស៊ី ដេញគេឲ្យប្រញាប់ទៅ ព្រោះបើនាងមិនដេញទេ គេនឹងផ្ដាំផ្ញើនាងដល់ល្ងាចឥឡូវហើយ។
« ចឹងខ្ញុំទៅហើយ » ឡូវែល លើកដៃលានាងហើយក៏ចូលទៅក្នុងឡានទាំងមិនអស់ចិត្តពីនាង ប៉ុន្តែក៏ត្រូវបង្ខំចិត្តចាកចេញទៅ។ដេរ៍ស៊ី ឈរមើលឡានរបស់ ឡូវែល បើកចេញទៅផុតកន្ទុយភ្នែក ទើបនាងដើរចូលមកក្នុងផ្ទះវិញ ។ ដេរ៍ស៊ី ក្រឡេកឃើញអាហារលើតុដែលរៀបចំរួចរាល់ តែបែរជាគ្មានអ្នកណានៅញុំជាមួយនាងសោះ ទើបនាងនឹកឃើញខលហៅ រ៉ូណាន់ ដែលនាំ ដេលលី ចេញទៅហាត់ប្រាណនៅសួនសាធារណៈតាំងពីព្រឹកឲ្យត្រឡប់មកញុំអាហារពេលព្រឹកជុំគ្នា។ ម្រាមស្រឡូនចុចទៅលេខរបស់ រ៉ូណាន់ ហើយក៏លើកទូរស័ព្ទមកដាក់ជាប់ត្រចៀករងចាំការឆ្លើយតបពីអ្នកម្ខាងទៀតវិញ ខណៈពេលដែលនាងនៅឈរចាំការទទួលទូរស័ព្ទរបស់ រ៉ូណាន់ នាងក៏ស្រាប់តែមានអារម្មណ៍ដូចជាមានមនុស្សដើរចូលមកពីខាងក្រោយខ្នងនាង ទើប ដេរ៍ស៊ី ដាក់ទូរស័ព្ទចុះហើយងាកមើលខាងក្រោយយ៉ាងរហ័ស។
ឌឹប! ប្រូស!
រាងស្តើងដួលសន្លប់បាត់មាត់ទៅលើកម្រាលឥដ្ឋដោយទូរស័ព្ទរបស់នាងខ្ទាតទៅក្រោមតុបាត់។សួនសាធារណៈ
« ដេរ៍ស៊ី! ដេរ៍ស៊ី បានលឺដែរទេ? » រ៉ូណាន់ ទទួលទូរស័ព្ទហើយព្យាយាមស្រែកហៅអ្នកដែលខលមកជាច្រើនដងប៉ុន្តែមិនទទួលបានការឆ្លើយតបពីនាងសោះ ទើបធ្វើឲ្យគេចាប់ផ្តើមមានអារម្មណ៍មិនស្រួល។ រ៉ូណាន់ ក្រោកឈរផុតកៅអីនៅក្នុងសួនសាធារណៈហើយដកទូរស័ព្ទពីត្រចៀកមកពិនិត្យមើលសេវា ក្រែងលោទូរស័ព្ទរបស់គេគ្មានសេវាទើបនិយាយជាមួយនាងមិនកើត។
« ទូរស័ព្ទមានសេវាធម្មតា ហេតុអ្វីបានជានាងខលចូលមកហៅមិននិយាយ? តើមានរឿងអ្វីទេដឹង? » រ៉ូណាន់ ឈររអ៊ូរទាំម្នាក់ឯងទាំងទឹកមុខព្រួយបារម្ភខ្លាំង។
« លោកពូតើមានរឿងអ្វីមែនទេ? » ដេលលី ដែលនៅអង្គុយញុំការ៉េមទាំងព្រឹកសួរទៅ រ៉ូណាន់ ។
« គឺម៉ាក់របស់ ដេលលី ខលមកហើយមិននិយាយអ្វីសោះ »
« ម៉ាក់ៗរវល់លេងជាមួយលោកពូ ឡូវែល ទេដឹង? » ដេលលី និយាយស្មានតាមការមើលឃើញប៉ុន្មានថ្ងៃមកនេះ។
« ឡូវែល ពិតមែនហើយ » រ៉ូណាន់ នឹកឃើញថា ដេរ៍ស៊ី នៅផ្ទះជាមួយ ឡូវែល ទើបគេផ្ដាច់ទូរស័ព្ទពី ដេរ៍ស៊ី ហើយខលទៅសួរបងប្រុសគេវិញ ដើម្បីឲ្យអស់បារម្ភពីនាង។
YOU ARE READING
បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១
Romanceដំបូងគេជាសុភាពបុរសជិះសេះសបន្ទាប់មកគេក៏ប្រែក្លាយជាស្តេចបិសាចដ៏កាចសាហាវបំផុតសម្រាប់នាង គេដោះរបាំងមុខសុភាពបុរសរបស់គេចេញនៅពេលទទួលបានគ្រប់យ៉ាងតាមចិត្តប៉ងប្រាថ្នារបស់គេហើយ...ទង្វើល្អៗនិងក្តីស្រលាញ់ដែលគេធ្លាប់និយាយកន្លងមកសុទ្ធតែក្លែងក្លាយ។ ដេរ៍ស៊ី ហាលី នាង...