ភាគ១៥

140 4 0
                                    

“ លោកមិនជឿខ្ញុំទេឬ? ឡូវែល! ”

  ការិយាល័យអគ្គនាយក

  លៀម ដើរយ៉ាងប្រញាប់ប្រញាល់ចូលក្នុងបន្ទប់ការិយាល័យធំទូលាយដែលមានកម្លោះអគ្គនាយកអង្គុយនៅតុធ្វើការដ៏ប្រណិតរបស់គេ។
  « ចៅហ្វាយ! ថ្ងៃនេះភាគហ៊ុននៅក្រុមហ៊ុនលោក ដេលប៊ឺត មានការធ្លាក់ចុះជាខ្លាំង ព្រោះតែព័ត៌មានជម្លោះដណ្តើមតំណែងអគ្គនាយកត្រូវព័ត៌មានយកទៅចុះផ្សាយ » លៀម យកតារាងភាគហ៊ុនមកដាក់នៅលើតុពីមុខ ឡូវែល ដែលកំពុងតានតឹងខ្លាំង។
  « មិនបានទេ បើបែបនេះបន្តទៀតតម្លៃភាគហ៊ុនក្នុងក្រុមហ៊ុនយើងក៏ត្រូវធ្លាក់ចុះដូចគ្នា ដល់ពេលនោះច្បាស់ជាដួលរលំទាំងអស់គ្នាមិនខានទេ » ឡូវែល សម្លឹងតារាងភាគហ៊ុនក្នុងកុំព្យូទ័រលើតុទាំងទឹកមុខតានតឹង មើលទៅគេត្រូវតែព្រមឲ្យ ដេរ៍ស៊ី បង្ហាញខ្លួននៅក្រុមហ៊ុនដើម្បីបញ្ចប់រឿងជម្លោះក្នុងក្រុមហ៊ុនលោក ដេលប៊ឺត ហើយទើបបាន។ ឡូវែល ធ្វើការសម្រេចរួចហើយ ទើបងើបមកដាក់បញ្ជាឲ្យ លៀម ទៅធ្វើវិញ។
  « រៀបចំហៅប្រជុំអ្នកភាគហ៊ុននៅក្រុមហ៊ុន ដេលប៊ឺត នៅព្រឹកស្អែក ហើយជួយរៀបចំឈុនសម្រាប់ ដេរ៍ស៊ី ផង ខ្ញុំនឹងនាំនាងទៅក្រុមហ៊ុននៅព្រឹកស្អែកជាមួយគ្នា »
  « បាទ ចៅហ្វាយ » លៀម ទទួលបញ្ជាហើយក៏រហ័សចេញទៅធ្វើភ្លាម។

  ភូមិគ្រឹះត្រកូល រ៉ូប៊ីនសុន
  ទីង! ទីង!
  សំឡេងកណ្ដឹងផ្ទះធ្វើឲ្យ មីនី រហ័សរត់មកបើកទ្វា។
  « ខ្ញុំយកឈុនមកឲ្យអ្នកនាង ដេរ៍ស៊ី សុំជួយស៊ីញេទទួលផង »
  « ចាស! » មីនី ធ្វើមុខភ្ញាក់ផ្អើលពេលមានភ្នាក់ងារដឹកជញ្ជូនយកឈុនសម្លៀកបំពាក់ស្រស់ស្អាតមកឲ្យអ្នកទោសស្រីក្នុងផ្ទះបែបនេះ។
  មីនី ស៊ីញេទទួលហើយក៏កាន់ឈុនចូលមកក្នុងផ្ទះ តែនាងមិនបានយកទៅឲ្យ ដេរ៍ស៊ី ភ្លាមទេ នាងយកឈុនមកទុកនៅលើសាឡុនហើយថតផ្ញើរទៅឲ្យ យូរ៉ាន់ មើល។
  “ អ្នកប្រុសបានទិញសម្លៀកបំពាក់ថ្មីឲ្យនាង ប្រហែលជាចង់នាំនាងទៅកម្មវិធីសំខាន់អ្វីហើយ ”
  សារជាអក្សរផ្ញើរចេញទៅមិនដល់កន្លះម៉ោងផង វត្តមានរបស់ យូរ៉ាន់ ក៏មកដល់ក្នុងផ្ទះបាត់ទៅហើយ។
  « ឈុននាងនៅឯណា? » យូរ៉ាន់ ចូលមកដល់ក៏សួររកឈុនរបស់ ដេរ៍ស៊ី ដែល មីនី បានថតផ្ញើរទៅឲ្យនាងមើលមុននេះ។
  « គឺនៅទីនេះអ្នកនាង » មីនី រហ័សនាំ យូរ៉ាន់ មកមើលឈុនដែលនាងទុកនៅលើតុក្នុងបន្ទប់ទទួលភ្ញៀវ។
  « យកកន្រ្តៃមក! »
  « អ្នកនាងចង់ធ្វើអី? »
  « ឈុននេះមើលទៅមិនសូវស្អាត ទើបខ្ញុំចង់ច្នៃបន្ថែម » យូរ៉ាន់ លើកឈុនសម្លៀកបំពាក់ដែលមានសំពត់ខ្លីនិងអាវចេញពីក្នុងថង់មកមើលដោយកែវភ្នែកពេញដោយល្បិចកល។
  « នេះកន្រៃអ្នកនាង! » មីនី យកកន្ត្រៃមកហុចឲ្យ យូរ៉ាន់ តាមបញ្ជា។
  យូរ៉ាន់ យកកន្ត្រៃកាត់ឈុនរបស់ ដេរ៍ស៊ី ឲ្យរហែកអស់ហើយក៏យកឈុនទៅដាក់ក្នុងថង់ទុកយ៉ាងរៀបរយវិញ ធ្វើដូចមិនមានរឿងអ្វីកើតឡើង។
  « ឆាប់យកទៅទុកនៅក្នុងបន្ទប់របស់នាងស្ងាត់ៗកុំឲ្យនាងដឹង នៅពេលដែល ឡូវែល សួរក៏ប្រាប់ថាឯងបានប្រាប់នាងនោះរួចហើយ តែនាងប្រកែកថាមិនចង់ទៅ ទើបកាត់ឈុនដែលគេទិញឲ្យចោលបែបនេះ »
  « ចាស ប៉ុន្តែ...» មីនី ទទួលយកថង់សម្លៀកបំពាក់ពីដៃរបស់ យូរ៉ាន់ ហើយតែមិនព្រមទៅព្រោះ យូរ៉ាន់ មិនទាន់ឲ្យថ្លៃឈ្នួលនាងទេ។
  « លុយទាំងអស់នេះខ្ញុំឲ្យឯង » យូរ៉ាន់ ដកលុយមួយដុំហុចឲ្យ មីនី ទើបនាងរហ័សទទួលយកហើយក៏ចេញទៅធ្វើកិច្ចការបន្តតាមការផ្ដែផ្ដាំបស់ យូរ៉ាន់ ដោយទឹកមុខសប្បាយរីករាយ។
  មីនី ចូលទៅក្នុងបន្ទប់របស់ ដេរ៍ស៊ី ចំពេលដែលនាងកំពុងតែគេងលក់ ទើប មីនី យកថង់សម្លៀកបំពាក់ទៅទុកនៅក្បែរជើងតុ រួចក៏ចេញមកវិញ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now