ភាគទី ៦៤

177 12 0
                                    

   បងប្អូនទាំងពីរក៏សម្រេចរកកន្លែងគួរសមដើម្បីនិយាយគ្នាតាមការស្នើសុំរបស់ស៊ុលហ្គី។ ពួកគេឈរនៅរានហាលនៃភូមិគ្រឹះដែលអាចមើលទេសភាព និងផ្កាយនាពេលរាត្រី ជាពិសេសគឺជាកន្លែងសម្រាប់ស្រូបខ្យល់ផងដែរ។
“មានរឿងអីក៏ឆាប់និយាយមក” ជីនយ៉ុងពោលទាំងភ្នែកមើលទៅមុខត្រង់ និយាយឱ្យចំគឺគេមិនងាកមកនិយាយចំមុខរបស់ស៊ុលហ្គីឡើយ។
“គឺរឿងអាយរីន” ជីនយ៉ុងរៀងភ្ញាក់ផ្អើលក្នុងចិត្តបន្តិចដោយនាយគិតថាគេប្រហែលជាចង់ធ្វើអ្វីម្យ៉ាងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនាង តែនាយនៅរក្សាទឹកមុខស្មើធេងដដែល។
“ឯងគិតបែបណាលើនាង?” សំណួរសួរចប់ ជីនយ៉ុងដកដង្ហើមធំគឃូសទាំងទឹកមុខធុញទ្រាន់ដោយមិនចង់ឆ្លើយនឹងសំណួរនេះ។
“ឯងសួរនេះចង់មានន័យយ៉ាងម៉េច?” នាយតបទាំងរក្សាមុខនៅកន្លែងដដែល និយាយឱ្យចំនាយមិនងាកមើលមុខស៊ុលហ្គីវិញសូម្បីតែបន្តិច។
“យើងចង់ដឹងពីចិត្តឯងថាឯងមានអារម្មណ៍បែបណាចំពោះនាង មិនមែនយើងសួរហើយតាមបំបែកឯង និងនាងទេ”
“តែក៏មិនមែនជារឿងរបស់ឯងមកត្រូវចេះដឹងរឿងផ្ទាល់ខ្លួនយើង”
“បើឯងស្រឡាញ់នាងមែន ឯងគួរតែមើលថែនាង ប្រយ័ត្នតែមានគេដណ្ដើម”
“យើងប្រាប់ហើយថាមិនមែនជារឿងរបស់ឯងទេ! យកពេលទំនេររបស់ឯងទៅគិតពីរឿងជីវិតរបស់ឯងទៅ! កុំភ្លេចឱ្យសោះថាយើងមិនបានទុកឯងជាបងយើងទេ ដូច្នេះឯងគ្មានសិទ្ធិមកស្ដីថាឬប្រាប់យើងទេ!” ជីនយ៉ុងពោលមួយឃ្លាដ៏វែងនេះទាំងទឹកមុខខឹងសម្បារ ព្រោះនាយគិតថាស៊ុលហ្គីគ្មានសិទ្ធិអីមកប្រាប់នាយឱ្យធ្វើនេះធ្វើនោះទេ ទោះបីជានាយស្រឡាញ់អាយរីនក៏ពិតមែន តែនាយដឹងថាអាយរីនមិនមានអារម្មណ៍ល្អនឹងនាយឡើយ អាចនិយាយបានថានាយត្រឹមតែជាមិត្តម្នាក់របស់នាងតែប៉ុណ្ណោះ។
“តាមចិត្ត យើងប្រាប់ឯងឱ្យដឹងចុះថាសុវត្ថិភាពរបស់អាយរីនចាប់ពីពេលនេះទៅមិនមានអ្នកណាអាចធានាបានឡើយ ហើយឯងក៏ដឹងថាអ៊ុនសូវាក៏កំពុងតែធ្វើការលើរឿងរបស់អាយរីន”
“ឯងចង់ឱ្យយើងធ្វើយ៉ាងម៉េច? នាំនាងរត់គេចខ្លួនឬ? យើងស្រឡាញ់នាងមែនតែក៏មិនការពារនាងដោយប្រើវិធីនេះដែរ”
“ក៏រកវិធីសមស្របមួយដើម្បីការពារនាងទៅ ឯងអាចធ្វើវាបានទេតើ មិនអ៊ីចឹងឬ?” ត្បិតតែស៊ុលហ្គីបានផ្ដាច់ទំនាក់ទំនងខ្លួន និងអាយរីនមែនពិត គេក៏នៅតែសម្ដែងចេញនូវទង្វើរ និងអារម្មណ៍ដែលគេបារម្ភពីនាង។
“មិនចាំបាច់ត្រូវការឯងមកប្រាប់យើងទេ រឿងរបស់អាយរីនយើងអាចចាត់ការបាន!” ជីនយ៉ុងងាកមកបោះប្រយោគដ៏សោះកក្រោះដាក់ស៊ុលហ្គីដោយមិនភ្លេចជ្រួញចិញ្ចើមសម្លក់ស៊ុលហ្គីផង។ នាយបោះជំហ៊ានដើរចេញពីរានហាលនៃភូមិគ្រឹះបាត់ទៅ ឯស៊ុលហ្គីវិញបានត្រឹមតែឈរដកដង្ហើមធំស្របពេលដែលកំពុងសម្លឹងមើលព្រះចន្ទ និងហ្វូងតារាលើផ្ទៃមេឃងងឹត ក្នុងចិត្តកំពុងតែច្របូកច្របល់ថាគួរធ្វើបែបណាដើម្បីឱ្យអាយរីនមានសុវត្ថិភាព។
__
   ព្រឹកថ្ងៃថ្មីបានមកដល់ នារីរូបសង្ហារមានកាយសម្បទារឹងមាំ សុន ជូយ៉ុន ឬអ៊ុនសូ បានមកដល់ក្រុមហ៊ុនដឹកជញ្ជូនប៊េផ្ទាល់ មូលហេតុនោះគឺគេមកសួរចម្លើយខ្លះៗដែលស៊ូហូទើបតែផ្ដល់ចម្លើយដល់ខាងប៉ូលិស គ្រាន់តែអ៊ុនសូឮដំណឹងថាស៊ូហូបានផ្ដល់ចម្លើយខ្លះៗ ភ្លាមនោះអ៊ុនសូក៏បានរៀបគម្រោងមកសួរចម្លើយអាយរីនដល់ក្រុមហ៊ុនភ្លាមតែម្ដង។
“ខ្ញុំអនុសេនីយ៍ សុន ជូយ៉ុន មានបញ្ជារពីថ្នាក់លើមកឱ្យសួរចម្លើយខ្លះៗពីអ្នកនាង ប៊េ ជូហ្យុន ពីការពាក់ព័ន្ធរឿងក្ដីរបស់លោកស៊ូហូ” គ្រាន់តែឃើញលេខារបស់អាយរីនមកទទួល អ៊ុនសូបានបង្ហាញកាតអង្គភាពរបស់ខ្លួនរួចបរិយាយអំពីការងាររបស់ខ្លួនដែលត្រូវធ្វើនៅទីនេះ។
“ខ្ញុំសូមការអនុញ្ញាតទៅផ្ដល់ដំណឹងជូនអ្នកនាងប្រធានសិន សូមអ្នកនាងអនុសេនីយ៍រង់ចាំបន្តិច” ថារួចលេខារូបនោះក៏បានចូលទៅការិយាល័យរបស់អាយរីនដើម្បីរាយការណ៍។ អ៊ុនសូឈររង់ចាំនៅខាងក្រៅមួយសន្ទុះក៏ត្រូវបានលេខារបស់អាយរីនចេញពីបន្ទប់រួចអញ្ជើញគេចូលទៅខាងក្នុង។
“អរុណសួស្ដីអ្នកនាងអនុសេនីយ៍ មិនគិតថាវាព្រឹកពេកទេឬសម្រាប់អ្នកនាងអនុសេនីយ៍មកសួរចម្លើយខ្ញុំ?” អាយរីនពោលទាំងញញឹមលាក់គំនួច នាងដឹងច្បាស់ណាស់ថាអាម្សៀរក្នុងគុកនោះប្រាកដជានៅមិនសុខខ្លួនដោយសាររឿងអី្វមួយបានជានៅសុខៗមានគេមកសួរចម្លើយនាងបែបនេះ។
“ការងាររបស់ខ្ញុំ វាមិនដែលគិតលើពេលព្រឹកព្រលឹមឬពេលព្រលប់យប់ជ្រៅទេ គឺវាគិតលើតួនាទី” អ៊ុនសូមិនខុសពីអាយរីនប៉ុន្មាន នាងក៏តបវិញទាំងឈរញញឹមដោយក្នុងដៃមានកាន់ឯកសារមួយចំនួន។
“សូមអញ្ជើញអង្គុយ!” អាយរីនលាដៃត្រដាងទៅសាឡុងនៅជ្រុងម្ខាងនៃបន្ទប់ដើម្បីផ្ដល់ការអញ្ជើញឱ្យភ្ញៀវដ៏ពិសេសនៅពេលព្រលឹមម្នាក់នេះអង្គុយ។
“ជាដំបូងសូមអរគុណអ្នកនាងដែលបានចូលរួមសហការ និងរីករាយផ្ដល់ចម្លើយដល់ខាងយើង”
“គ្មានបញ្ហាស្រាប់ហើយចំពោះរឿងនេះ ខ្ញុំរីករាយនឹងសហការជានិច្ច!”
“ខ្ញុំសូមអនុញ្ញាតចាប់ផ្តើមសំណួរ តើពិតទេដែលថាអ្នកនាងនិងលោក គីម ស៊ូហូបានរួមទុនគ្នាថែមទាំងសហការគ្នាជួញដូរគ្រឿងញៀនខុសច្បាប់?”
“ហឺស... បើនិយាយពីការសហការរួមទុនគ្នាក្នុងការបណ្ដាក់ទុនរកសុីគឺពួកយើងបានធ្វើពិតមែន ប៉ុន្តែមិនមែនការចែកចាយគ្រឿងញៀនដូចដែលស៊ូហូបានលើកឡើងទេ ខ្ញុំមានក្រុមហ៊ុនដឹកជញ្ជូនដ៏ធំប៉ុណ្ណេះហើយអ្នកនាងអនុសេនីយ៍គិតថាវាអាចទៅរួចដែរឬ?” អាយរីនបញ្ចេញសំឡេងសើចតាមបំពង់ករួចបន្តឆ្លើយសំណួររបស់អ៊ុនសូដោយមិនស្ទាក់ស្ទើរ។ ចម្លើយរបស់អាយរីនរៀងសមស្របបន្តិចតែធ្វើឱ្យអ៊ុនសូអស់សំណើចទៅវិញ។ អ៊ុនសូញញឹមទាំងបញ្ចេញសំឡេងសើចបន្តិច។
“ប៉ុន្តែអ្នកណាទៅដឹងទៅថាក្រុមហ៊ុននេះជាក្រុមហ៊ុនបម្រើអតិថិជនក្នុងស្រុកពិតប្រាកដ ឬជាក្រុមហ៊ុនបាំងមុខប៉ូលិសទៅ?” អ៊ុនសូពោលទាំងញញឹមជាប់ តែប្រយោគនេះហាក់ធ្វើឱ្យអាយរីនភាំងបន្តិចតែនាងនៅរក្សាចំហដើម្បីកុំឱ្យអ៊ុនសូសង្ស័យលើខ្លួន។
“អ្នកនាងអនុសេនីយ៍ប្រហែលជាស្ដាប់ពាក្យញុះញង់របស់ស៊ូហូពេកទេដឹង?”
“អ្នកណាទៅដឹងថាលោកស៊ូហូផ្ដល់ចម្លើយបែបញុះញង់ ឬការពិតនោះ អ្នកនាង ប៊េ ជូហ្យុន?”

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now