ភាគទី០៧

198 12 2
                                    

"ផាំង!" ជេមីនរុញអាយរីនចេញពីដៃរួចបាញ់មួយគ្រាប់ធ្វើឲគ្រាប់កាំភ្លើងបានហោះចេញពីកាំភ្លើងខ្លីរបស់ជេមីនសម្ដៅទៅរកអាយរីនតែស៊ុលហ្គីចាប់អាយរីនរួចបង្វិលខ្លួនគេបែរទៅរងគ្រាប់ភ្លើងនោះធ្វើឲមានរបួសត្រង់ដៃស្ដាំ។

"ហឺយ!"

"បងស៊ុល!"

"ស៊ុលហ្គី!" អ៊ុនសូ បូណានិងអាយរីនឧទានឡើងដំណាលគ្នា។

"នៅឲស្ងៀមទម្លាក់អាវុធចុះរួចលើកដៃឡើង!" ក្រុមប៉ូលិសបានចូលមកខាងក្នុងរួចផ្ចង់កាំភ្លើងព័ទ្ធជុំវិញជេមីននិងគ្នីគ្នារបស់គេ ជេមីនអស់ជម្រើសមានតែទម្លាក់អាវុធចុះទើបប៉ូលិសម្នាក់រត់ចូលទៅចាប់ព័ទ្ធដៃជេមីនទៅខាងក្រោយរួចវាយខ្នោះជាប់នឹងកដៃរបស់នឹងគ្នីគ្នាគេផ្សេងៗទៀត។ស៊ូហូពេលដែលបានឃើញទិដ្ឋភាពនេះគេខឹងនឹងស៊ុលហ្គីលើសដើមព្រោះមិននឹកស្មានថាស៊ុលហ្គីអាចតាមទាន់គំនិតពីរដងបែបនេះនោះទេ។

"ស៊ុលហ្គីនាងទ្រាំបន្តិចទៅ បន្តិចទៀតឡានពេទ្យមកដល់ហើយ" អាយរីនយកដៃខ្ទប់របួសនៅដៃស៊ុលហ្គីដើម្បីកុំឲឈាមហូរ។

"ខ្ញ...ខ្ញុំមិនឈឺទេអ្នកនាង...មិនបាច់យកដៃមកខ្ទប់របួសខ្ញុំទេ...នាំតែប្រលាក់ដៃ..." ស៊ុលហ្គីញញឹមនិយាយដាច់ៗព្រោះតែមុខរបួសរបស់គេហូរឈាមខ្លាំងធ្វើឲគេសន្លប់បាត់ទៅ។

"ស...ស៊ុលហ្គី!"

"បងស៊ុល! បងជីនយ៉ុងលែងខ្ញុំឲខ្ញុំទៅមើលបងស៊ុល!" បូណាបម្រុងនឹងទៅរកស៊ុលហ្គីតែជីនយ៉ុងចាប់ជាប់។

"បូ ស្ដាប់បងណា! ស៊ុលគេមិនកើតអីទេ ម៉្យាងទៀតមានអាយរីននៅមើលហើយ!" អ្នកជាបងពន្យល់ប្អូនស្រីមួយៗ។

"តែ..."

"បូ! កុំក្បាលរឹងពេកបានទេស៊ុលហ្គីអាចនឹងមានរឿងមិនល្អកើតឡើងបើឯងទៅក្បែរគេ!" ជីនយ៉ុងស្រែកមួយវ៉ាស់ធ្វើឲបូណាស្ងៀមមួយកន្លែង។

"ខ្ញ...ខ្ញុំមិនដឹងពិតមែនហេតុអ្វីបានជាគាត់នៅជាមួយបងអាយរីន?" បូណាបែរមកនិយាយទល់មុខបងប្រុសខ្លួន។

"រឿងនេះបងនឹងប្រាប់ឯងនៅពេលក្រោយ" ជីនយ៉ុងទះស្មាប្អូនស្រីថ្នមៗ។

"ចុះម្នាក់ពាក់ឈុតខ្មៅហើយជួយខ្ញុំមុននេះជាអ្នកណា?"

"គេគឺមិត្តភក្តិរបស់បងម្នាក់ដែរក្នុងចំណោមក្រុមរបស់បង"

"អ្នកណាគេ? ហេតុអ្វីបងមិនដែលឲខ្ញុំស្គាល់អញ្ចឹងក្រៅពីបងជូវីបងលីសាបងស៊ុលអានិងបងស៊ុលហ្គី?"

"គេចូលចិត្តលាក់បាំងខ្លួនណាស់ ដូច្នេះបងមិនអាចនិយាយអ្វីពីគេដោយគ្មានការអនុញាតិទេ"

"ឡានពេទ្យមកដល់ហើយ" អ៊ុនសូប្រកូកឡើងពេលឃើញឡានពេទ្យមកដល់។ក្រុមអ្នកសង្គ្រោះបានលើកស៊ុលហ្គីដាក់លើក្ដាររួចយកគេឡើងលើឡានសង្រ្គោះបន្ទាន់។

"លោកប៉ាអ្នកម៉ាក់ទៅសម្រាកមុនទៅ ខ្ញុំនៅមើលស៊ុលហ្គីសិនសឹមទៅតាមក្រោយ" អាយរីននិយាយទៅកាន់លោកដុងយ៉ុកនិងអ្នកស្រីស៊ូជុង។

"អញ្ចឹងឲស៊ូយ៉ុងទៅកំដរកូនដែរទៅ" លោកស្រីស៊ូជុងនិយាយទៅកាន់អាយរីន។

"ឲស៊ុងវ៉ាន់ទៅកំដរដែរទៅ កុំឲពួកគេអផ្សុក" លោកជុងវ៉ុនប្រកូកឡើង គាត់ធ្វើនេះព្រោះបារម្ភពីកូនស្រីខ្លួនចង់ឲស៊ុងវ៉ាន់តាមដានស្ថានភាពគេជំនួសលោក។

"អញ្ចឹងខ្ញុំនឹងឲគេរៀបឡានមួយដើម្បីជូនពួកគេទៅ សេម! រៀបចំឡានឲប្រញាប់បំផុតរួចបើកតាមពីក្រោយឡានពេទ្យ" លោកដុងយ៉ុកស្រែកបញ្ជារមនុស្សជំនិត។

"អរគុណលោកខ្លាំងណាស់លោកដុងយ៉ុក ហើយក៏សុំទោសអ្នកទាំងពីរផងដែរសង្ឃឹមថាលោកនិងលោកស្រីមិនប្រកាន់ខឹងនឹងរឿងដែលកើតឡើងថ្ងៃនេះ"

"ទេមិនអីទេ ខ្ញុំមិនខឹងទេសំខាន់គឺត្រូវរកមេខ្លោងដែលរៀបចំរឿងនេះឡើងឲបានដើម្បីចាត់ការតាមផ្លូវច្បាប់"

"ពិតមែនហើយ! អរគុណដល់ក្មួយលីសានិងអ៊ុនសូខ្លាំងណាស់ដែលបានមកជួយពួកយើងទាន់" លោកជុងវ៉ុនងាកទៅអរគុណលីសានិងអ៊ុនសូ។

"មិនអីទេលោកពូវាជាភារកិច្ចរបស់ពួកខ្ញុំស្រាប់ទៅហើយ ពួកខ្ញុំនឹងសួរចម្លើយជនល្មើសដើម្បីរកមេខ្លោងពីក្រោយរឿងនេះ" លីសានិយាយទាំងញញឹម។

"ឡានមកដល់ហើយក្មួយៗឆាប់ឡើងទៅ!" លោកដុងយ៉ុកងាកនិយាយជាមួយស៊ុងវ៉ាន់និងស៊ូយ៉ុង។

"ចាស៎លោកពូអ្នកមីងខ្ញុំទៅសិនហើយ" ស៊ូយ៉ុងញញឹម។

"បាទ! ស៊ុងវ៉ាន់មើលថែស៊ូយ៉ុងផងណា!" លោកជុងវ៉ុននិយាយទៅកាន់ស៊ុងវ៉ាន់ ស៊ុងវ៉ាន់ងក់ក្បាលរួចក៏ឡើងឡានជាមួយស៊ូយ៉ុងបាត់ទៅ។

"អស់កិច្ចការពួកខ្ញុំហើយ ខ្ញុំគិតសុំលាលោកពូនិងអ្នកមីងទៅវិញសិនហើយ ខ្ញុំនឹងសួរចម្លើយជនល្មើសនៅថ្ងៃស្អែកសូមលោកពូជុងវ៉ុនជួយសហការជាមួយពួកយើងផងនៅថ្ងៃស្អែក!" អ៊ុនសូលាលោកជុងវ៉ុនលោកដុងយ៉ុកនោងលោកស្រីស៊ូជុង។

"បាទអរគុណក្មួយៗសារជាថ្មីណា ទៅចុះក្មួយ!" លោកជុងវ៉ុនតប។

"ជម្រាបលាលោកពូអ្នកមីង!" លីសានិយាយរួចពួកគេប្រញាប់ឱនគោរពហើយដើរចេញទៅ។

"អ៊ុនសូស្អែកយើងគួរទៅមើលអាលឹបទេ?" លីសាងាកទៅសួរអ៊ុនសូ។

"យើងថាកុំទាន់ គ្រាន់តែមុននេះបូណាស្រែកហៅអាស៊ុលបិះនឹងចប់ទៅហើយ!"

"អឺៗ! តាមចិត្ត!"

"សួរស្ដីសម្លាញ់!" ជីនយ៉ុងដើរមកជាមួយបូណាដើម្បីរាក់នឹងលីសានិងអ៊ុនសូ។

"ហីយ៉ាសម្លាញ់! បែកគ្នាយូរហើយនៅតែសង្ហារដដែល!" លីសារាក់ទាក់ជីនយ៉ុងតាមបែបបស្ចឹមប្រទេស។

"ឯងក៏ដូចគ្នា! បូណានេះគឺស៊ុនជូយ៉ុនហៅថាអ៊ុនសូមិត្តរួមថ្នាក់បងកាលរៀនវិទ្យាល័យ" ជីនយ៉ុងណែនាំអ៊ុនសូទៅកាន់បូណា។

"សួរស្ដីបងអ៊ុនសូ អរគុណបងណាស់ដែលបានជួយខ្ញុំមុននេះ" បូណារាក់ទាក់នឹងអ៊ុនសូ។

"មិនអីទេនេះជាតួនាទីបងស្រាប់ហើយ" អ៊ុនសូញញឹមបន្តិច។

"និយាយអញ្ចឹងស្អែកបើអាចយើងទៅមើលស៊ុលនៅពេទ្យមុនពេលអាយរីនទៅដល់ល្អទេ?" ជីនយ៉ុងប្រកូកឡើង។

"យើងសុំដេកគិតមួយយប់សិន!" លីសាតប។

"ខ្ញុំសុំទៅដែរបានទេ?" បូណានិយាយ។

"អូខេ ចាំចេឋញពីរៀនបងទៅទទួល!" ជីនយ៉ុងងក់ក្បាលតប។

__

បរិយាកាសនៅក្នុងឡានមានភាពស្ងាត់ជ្រងំ ស៊ុងវ៉ាន់និងស៊ូយ៉ុងមិននិយាយរកគ្នាសូម្បីបន្តិច។

"ខ្ញុំសួរនាងរឿងមួយបានទេ?" ស៊ូយ៉ុងចាប់ផ្ដើមការសន្ទនារមុន។

"..." ស៊ុងវ៉ាន់ងក់ក្បាលជំនួសឆ្លើយ។

"នាងនិងអង្គរក្សរបស់បងស្រីខ្ញុំជាបងប្អូននឹងគ្នាមែនទេ?"

"..." ស៊ុងវ៉ាន់មិនឆ្លើយរួចងាកមើលមុខស៊ូយ៉ុងទាំងមុខស្មើរ។

"ហេតុអ្វីមិនឆ្លើយ?"

"នាងគ្មានសិទ្ធិមកចេះដឹងរឿងផ្ទាល់ខ្លួនខ្ញុំទេ" ស៊ុងវ៉ាន់បែរទៅមុខវិញ។

"ខ្ញុំដឹងណាថានាងមិនចង់ប្រាប់ខ្ញុំ កុំបារម្ភខ្ញុំមិននិយាយប្រាប់បងអាយរីនទេ"

"មិនមែនជារឿងរបស់នាងទេ ខ្វល់តែពីរឿងរបស់នាងទៅបានហើយ" ស៊ុងវ៉ាន់តបទៅវិញទាំងសម្លេងស្មើរ។

"កាងស៊ុង-" ស៊ូយ៉ុងបម្រុងនឹងស្រែកដាក់ស៊ុងវ៉ាន់តែឡានបានចាប់ហ្រ្វាំងធ្វើឲស៊ូយ៉ុងបិះនឹងដួលតែស៊ុងវ៉ាន់យកដៃទៅទប់នាងទាន់តែទប់ចំដើមទ្រូងធ្វើឲស៊ូយ៉ុងស្រែកថាឲនាងម្ដងទៀត។

"Yah នាងកំពុងធ្វើស្អីខ្ញុំហាស៎កាងស៊ុងវ៉ាន់មនុស្សរោគចិត្ត!"

"ខ្ញ...ខ្ញុំគ្មានចេតនាទេសុំទោស!"

"សុំទោសផងអ្នកនាងមុននេះមានសត្វឆ្កែរត់ចូលឡានទើបធ្វើឲខ្ញុំចាប់ហ្រ្វាំងទាន់ហន់បែបនេះ!" តែកុងឡានរហ័សសុំទោសពួកគេ។

"កាងស៊ុងវ៉ាន់ខ្ញុំស្អប់នាង!" ស៊ូយ៉ុងថាឲស៊ុងវ៉ាន់រួចបែរទៅមើលផ្លូវបាត់។

__

ឡានសង្គ្រោះបន្ទាន់បានដឹកស៊ុលហ្គីមកមន្ទីពេទ្យគ្រូពេទ្យបាននាំស៊ុលហ្គីចូលបន្ទប់សង្រ្គោះបន្ទាន់។

"សូមអ្នកនាងរង់ចាំនៅខាងក្រៅសិន" គ្រូពេទ្យម្នាក់និយាយទៅកាន់អាយរីនរួចចូលទៅខាងក្នុងបាត់។

"បងអាយរីន បងស៊ុលហ្គីយ៉ាងម៉េចហើយ?" ស៊ូយ៉ុងទើបដើរមកដល់ក៏សួរទៅអាយរីន។

"គេចូលបន្ទប់សង្គ្រោះបន្ទាន់ហើយ" អាយរីនតប។

"បងអាយរីនទៅសម្អាតដៃសិនទៅ ដៃបងសុទ្ធតែឈាម" ស៊ុងវ៉ាន់និយាយ។

"មែនហើយចាំខ្ញុំជូនបងទៅ" ស៊ូយ៉ុងនិយាយបន្តទើបអូសដៃអាយរីនទៅបាត់។ឯស៊ុងវ៉ាន់វិញបន្ទាប់ពីពួកគេទៅបាត់គេក៏អង្គុយរង់ចាំលទ្ធផលល្អពីបងស្រីខ្លួន បន្តិចក្រោយមកក៏មានវត្តមានគ្រូពេទ្យដ៏ស្រស់ស្អាតម្នាក់ទំនងជាស្គាល់ស៊ុងវ៉ាន់បានដើរសម្ដៅមកកាន់នាង។

"អេ ស៊ុងវ៉ាន់?អ្នកណាកើតអីមែនទេហេតុអ្វីមិនតេប្រាប់បង?" ដុកទ័រស្រីគីមហ្យុនជុងឬហៅកាត់ស៊ុលអាជាមិត្តក្នុងក្រុមជាមួយស៊ុលហ្គីកាលពីរៀនវិទ្យាល័យបានដើរមកសួរស៊ុងវ៉ាន់។

"... គឺបងស៊ុលត្រូវគ្រាប់កាំភ្លើង" ស៊ុងវ៉ាន់ងាកឆ្វេងស្ដាំទើបតបនឹងស៊ុលអា។

"ហាស៎ស៊ុលត្រូវគ្រាប់កាំភ្លើង? ហ៊ើយ ធ្វើយ៉ាងម៉េចបានទៅត្រូវគ្រាប់?" ស៊ុលអាភ្ងាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាមិត្តខ្លួនមានគ្រោះថ្នាក់។

"រឿងវែងឆ្ងាយណាស់តែសុំពឹងបងបន្តិចបានទេ?" ស៊ុងវ៉ាន់អង្រួនដៃស៊ុលអាបន្តិច។

"និយាយមកបើបងជួយបានបងនឹងជួយ" ស៊ុលអាងក់ក្បាលតបរួចស៊ុលអាឱនក្បាលឲស៊ុងវ៉ាន់ខ្សិបដាក់ត្រចៀក។

"អូខេៗ ដើម្បីមិត្តអត់បញ្ហារបងអាចធ្វើបាន" ស៊ុលអាញញឹមតបរួចលាស៊ុងវ៉ាន់ទៅបន្តការងារខ្លួន។

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now