ភាគទី៥២ :

88 7 0
                                    

ធ្មេចបើកៗ ក៏ដល់ថ្ងៃប្រារព្ធពិធីគម្រប់ខួបដប់ប្រាំពីរឆ្នាំរបស់ក្រុមហ៊ុនឧស្សាហកម្មផាកដែលជាក្រុមហ៊ុននាំចេញនិងនាំចូលបន្លែឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។នារាត្រីនៅខាងមុខសាលប្រជុំដ៏ធំពេលនេះកំពុងតែមានភាពអ៊ូអរក៏ព្រោះតែពិធីនេះសម្បូរទៅដោយភ្ញៀវដែលមានឋានៈខ្ពស់និងមានមុខមាត់ក្នុងសង្គមផងដែរ។នៅក្នុងសាលឃើញថាកំពុងតែមានភាពមមាញឹកក្នុងការរៀបចំខាងក្នុងឱ្យមានសណ្ដាប់ធ្នាប់។
ឯអ្នកកម្លោះជីនយ៉ុងដែលគ្រងឈុតគ្រហ្សេពណ៌ផ្ទៃមេឃជាមួយនិងម៉ូតសក់វែកចំហៀងយ៉ាងសង្ហារនេះវិញកំពុងតែឈរទទួលភ្ញៀវកិត្តិយសជាមួយបូណាប្អូនស្រីតែមួយរបស់នាយ។
“បងជីនយ៉ុង! បងមានបានអញ្ជើញបងស៊ុលអាមកទេ?” ភ្ញៀវក៏ចូលទៅខាងក្នុងអស់នៅសុខៗបូណាក៏នឹកឃើញសំណួរមួយដែលនាងបានឆ្ងល់ទុកជាយូរមកហើយ។
“មិត្តរបស់បងគឺបងបានអញ្ជើញមកអស់ហើយ ទាំងអ្នកនាងដុកទ័រ អ្នកនាងអនុសេនីយ៍និងអនុសេនីយ៍ទោគឺថាអញ្ជើញមកគ្រប់ហើយ តើអូនសួរធ្វើអី?” នាយរៀបរាប់ប្រាប់ប្អូនស្រីរួចក៏ចោទសួរនាងវិញ។
“គឺសួរចង់ដឹង បងក៏ឆោតម្ល៉េះ?” នាងតបវិញទាំងសម្លក់នាយព្រោះនាយសួរអីឆោតៗ។
“ចំមែន” ជីនយ៉ុងក្រឡាប់ភ្នែកបែបធុញទ្រាន់កាលបើបានឮប្អូនស្រីឆ្លើយបែបនេះ។
“អីយ៉ា អ្នកនាងអនុសេនីយ៍ សុន ជូយ៉ុន និង អនុសេនីយ៍ទោ ឡាលីសា មកដល់ហើយហ៎?” នាយឧទានឡើងកាលបើក្រលេកឃើញមិត្តសម្លាញ់ទាំងពីរដើរមកយ៉ាងសង្ហារ។
“ភ្នែកឯងខ្វាក់ឬបានជាមកសួរភ្លើៗបែបនេះ?” អ៊ុនសូតបវិញទាំងមុខស្មើធ្វើឱ្យជីនយ៉ុងគាំងមិនស្ទើឯបូណាវិញក៏ឈរខ្ទប់មាត់សើចព្រោះថ្ងៃនេះបងប្រុសខ្លួនធ្វើអីប្លែកៗរហូត។
“សើចស្អីបូណា?”
“ខ្ញុំសើចបងហ្នឹង! នេះបងធ្វើខ្លួនប្លែកៗដូចអ្នកមានស្នេហា ហាហា!” បូណាតបវិញទាំងសើចឯអ្នកកម្លោះវិញមុខក្រហមដូចប៉េងប៉ោះទុំអ៊ីចឹងពេលឮបែបនេះ។
“និយាយស្អីហ្នឹង ស្នេហាស្អីបងគ្មានទេ!”
“អ្ហេ មុខឯងឡើងក្រហមបែបនេះហើយនៅមកប្រកែកទៀតឬ?” លីសាថាឡើងទាំងចង្អុលមុខនាយ ជីងយ៉ុនក៏យកដៃស្ទាបមុខទាំងដែលនាយនៅអៀន។
“យើងគិតថាយើងចូលក្នុងមុនហើយ បងទៅខាងក្នុងសិនហើយណា បូ” អ៊ុនសូនិយាយទៅកាន់មិត្តទាំងពីរដោយក្ដីធុញទ្រាន់តែគេនិយាយបែបស្រទន់ទៅកាន់បូណា។
“ឈប់សិនបងអ៊ុនសូ!” បូណាចាប់ដៃគេបន្តិចដើម្បីឃាត់ដំណើរ អ៊ុនសូទុចដំណើរបន្តិចទើបងាកមកមើលបូណានិងមើលដៃរបស់នាងដែលកំពុងចាប់ដៃខ្លួន។
“អ្ហឹម... គឺថាបងស៊ុលអាមកដល់ឬនៅ?” នេះឬជាអ្វីដែលគេបានឮបន្ទាប់ពីបានជួបបូណាសារជាថ្មី? សំណួរនេះកាន់តែធ្វើឱ្យអ៊ុនសូធ្លាក់ទឹកមុខមួយកម្រិតទៀត។
“បងថាបូរង់ចាំសិនទៅ បន្តិចទៀតគេនឹងមកដល់ហើយ” អ៊ុនសូបេះដៃបូណាដែលតោងដៃខ្លួនជាប់នោះចេញរួចដើរចូលទៅខាងក្នុងទាំងទឹកមុខមើលមិនយល់។
“វាកើតស្អីហ្នឹង ឯងដឹងទេលីសា?” ជីនយ៉ុងសម្លឹងផែនខ្នងរបស់អ៊ុនសូដែលដើរចូលទៅក្នុងមុននេះដោយងឿងឆ្ងល់ព្រោះគេចេញចរិតប្លែកៗរហូតរាល់ពេលបូណារំឮកឈ្មោះស៊ុលអា។
“យើងទៅខាងក្នុងសិនហើយ ឯងនៅឈរទទួលភ្ញៀវចុះ!” ថារួចលីសាក៏បោះជំហ៊ានចូលទៅក្នុងសាលបាត់ទៅ។
“នេះបូទៅធ្វើស្អីអ៊ុនសូបានជាគេប្លែកៗដាក់អូនបែបនេះ?”
“ខ្ញុំមិនដឹងទេហើយខ្ញុំក៏មិនដែលទាស់សម្ដីជាមួយគាត់ដែរ” បូណាឆ្លើយតបទាំងទឹកមុខស្រពោន។
“អ្ហេ កុំធ្វើមុខបែបនេះវាមិនស្អាតទេ មុខឯងដូចយាយចាស់អ៊ីចឹងពេលធ្វើបែបនេះ” ជីនយ៉ុងញ៉ោះប្អូនស្រីធ្វើឱ្យនាងខឹងក៏តាមវាយនាយតែជីនយ៉ុងមិនបានប្រយ័ត្នក៏ប៉ះនឹងវត្តមានអាយរីនដែលដើរមកជាមួយអង្គរក្សរបស់ខ្លួន ជីនយ៉ុងងាកមកឃើញថានាងបិះនឹងដួលនាយក៏ត្រដាងដៃទ្រខ្លួននាងក្រមុំទាំងដែលស៊ុលហ្គីក៏ត្រដាងដៃទាំងពីរទ្រខ្លួននាងដូចគ្នាធ្វើឱ្យអ្នកកម្លោះនិងស៊ុលហ្គីងាកមកពាក់មុខយក្សដាក់គ្នាធ្វើឱ្យអាយរីនមានអារម្មណ៍មិនស្រួល នាងក៏ងើបចេញពីដៃរបស់ពួកគេ។
“ឱ្យខ្ញុំសុំទោសផងអ្នកនាងដែលខ្ញុំមិនប្រយ័ត្ន” ជីនយ៉ុងក៏រហ័សងាកមកនិយាយជាមួយនាងក្រមុំទាំងញញឹមប៉ព្រាយ។
“មិនអីទេខ្ញុំមិនប្រកាន់ទេ” នាងតបវិញទាំងញញឹមទៅកាន់នាយ។
“បើអ្នកនាងមិនប្រកាន់ទេអ៊ីចឹងពួកយើងចូលទៅខាងក្នុងទៅ អូហ៍ ចុះលោកពូអ្នកមីង?”
“លោកប៉ាអ្នកម៉ាក់មិនបានអញ្ជើញមកទេ គាត់មានកិច្ចការបន្តិចបន្តួចត្រូវធ្វើ” ពួកគេឈរជជែកគ្នាយ៉ាងក្អាកក្អាយ ឯស៊ុលហ្គីវិញបានត្រឹមតែឈរស្ដាប់ដូចសិលា មិនយូរប៉ុន្មានជីនយ៉ុងក៏បណ្ដើរអាយរីនចូលខាងក្នុងឯបូណាវិញបានត្រឹមតែឈរហួសចិត្តនឹងទង្វើរនាយ។
“បងស៊ុលហ្គី-” បូណាហៅឈ្មោះរបស់ស៊ុលហ្គីតែគេលើកដៃជាសញ្ញាកុំឱ្យនាងហៅគេនៅទីនេះព្យាយាមនាំឱ្យមានបញ្ហា បូណាក៏យល់ពីអ្វីដែលស៊ុលហ្គីចង់ប្រាប់ក៏ងក់ក្បាលបញ្ជាក់ថាយល់។មិនយូរប៉ុន្មានវត្តមានដុកទ័រហ្យុនជុងឬស៊ុលអាបានមកដល់ បូណាញញឹមភ្លាមកាលបើបានឃើញវត្តមានរបស់គេ។
“អ្ហេ ឯងមកដែរ?” សំណួរនេះធ្វើឱ្យសុ៊លហ្គីសម្លក់ដុកទ័រតែម្ដង មើលគេសួរចុះធ្វើដូចជាមិនដឹង។
“ឯងសួរយកគួរឬសួរបែបមិនដឹងពិតមែន?”
“អូហ៍- ភ្លេចឱ្យឈឹង អ្ហា...បូណា!” ស៊ុលអាថារួចក៏ក្រលេកឃើញបូណាដែលដើរមកឈរក្បែរដៃមួយសន្ទុះមកហើយនោះ។
“ហេតុអីក៏បងមកយូរយ៉ាងនេះ?” បូណាសួរទៅស៊ុលអាទាំងកាន់ដៃនាងអង្រួនតិចៗ។
“បងជាប់រវល់ពិនិត្យអ្នកជម្ងឺម្នាក់ គេត្រូវមកពិនិត្យសុខភាពរាល់សប្ដាហ៍ដូច្នេះហើយបានជាបងមកយឺតបន្តិច”
“អ្ហ... បើអ៊ីចឹងយើងឆាប់ចូលក្នុងទៅ! បងស៊ុលខ្ញុំចូលទៅខាងក្នុងសិនហើយ” បូណានិយាយទៅកាន់ស៊ុលអារួចទើបងាកមកនិយាយជាមួយស៊ុលហ្គីបន្តិច។
“ស៊ុលហ្គី-អ្ហា យើងទៅខាងក្នុងសិនហើយសម្លាញ់”
“អ្ហឹម ទៅចុះ” ស៊ុលហ្គីងក់ក្បាលរួចពួកគេក៏ដើរចូលទៅខាងក្នុងដោយមានបូណាជាអ្នកបណ្ដើរស៊ុលអា។
មួយសន្ទុះក្រោយមកវត្តមានរបស់លោក កាង ជុងវ៉ុននិងកូនស្រីតែមួយរបស់លោកគឺ កាង ស៊ុងវ៉ាន់ បានមកដល់ពួកគេក៏ប្រទះវត្តមានស៊ុលហ្គីដែលកំពុងឈរនឹកភ្លឹកដល់រឿងអ្វីមួយ។
“បងស៊ុល!” ស៊ុងវ៉ាន់ងាកមើលឆ្វេងស្ដាំមុននឹងសម្រេចចិត្តហៅបងស្រីរបស់ខ្លួន។
“អូហ៍ លោកប៉ា ស៊ុងវ៉ាន់!” ស៊ុលហ្គីភ្ញាក់បន្តិចក្រោយពេលឃើញពួកគេ។
“ហេតុអីបានជាមកឈរថ្មឹងបែបនេះ?” លោកជុងវ៉ុនពោលឡើង។
“អ្ហ... គឺថាខ្ញុំបានជួបមិត្តមុននេះរួចក៏ឈរលេងនៅទីនេះមួយភ្លែត ខ្ញុំថាលោកប៉ានិងស៊ុងវ៉ាន់ប្រញាប់ចូលទៅខាងក្នុងទៅ ខ្ញុំលាសិនហើយ” ស៊ុលហ្គីថារួចក៏ប្រញាប់ដើរចេញពីមុខសាលនោះ។
“លោកប៉ាគិតថាបងស៊ុលប្លែកទេ?”
“ទាំងបងទាំងប្អូនចម្លែកដូចគ្នា គ្មានអ្នកណាខ្លាំងជាងអ្នកណាទេ ពួកឯងនេះកាត់រកគ្នាណាស់”
“បានហើយលោកប៉ាឆាប់ចូលទៅលោកពូជុងដេប្រាកដជាចាំយូរហើយ” ថារួចប៉ាកូនទាំងពីរក៏ដើរចូលទៅខាងក្នុងសាលដែលបានរៀបចំពិធីនោះ។

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now