ភាគទី៣១ : ប្រចណ្ឌ

227 12 0
                                    

ថ្ងៃថ្មីចូលមកដល់ នៅក្រុមហ៊ុនដឹកជញ្ជូនប៊េថ្ងៃនេះមានភាពមមាញឹកជាខ្លាំងដោយសារតែទំនិញទើបតែមកដល់ធ្វើឱ្យបុគ្គលិកផ្នែកវេចខ្ចប់និងដឹកជញ្ជូនរវល់សឹងតែដកឃ្លាមិនបាន ឯទំនិញដែលត្រូវដឹកទៅក្រៅប្រទេសក៏មានច្រើនទៀត ប៉ុន្តែវាក៏ជាចំណែកមួយដ៏ធំដែលធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនឡើងវិញចំនួន១.២% ដែលគិតជាទឹកប្រាក់សរុបជាងប្រាំមុឺនវ៉ុន។
ងាកមកមើលវត្តមាននារីដ៏ស្រស់សង្ហារវិញ នាងកំពុងតែយួរប្រអប់អាហារនិងកែវកាហ្វេសម្រាប់មនុស្សពីរនាក់ មើលទៅដូចជាយកទៅញ៉ាំជាមួយនរណាម្នាក់អ៊ីចឹង។ស៊ុលហ្គីបានយួរអាហារនិងកាហ្វេចូលទៅក្នុងបន្ទប់អាយរីនរួចដាក់ចុះនៅលើតុនៃជ្រុងម្ខាងនៃបន្ទប់។

"បងបានទិញអាហារពេលព្រឹកនិងកាហ្វេ ឆាប់មកញ៉ាំសិនមក ទុកការងារមួយឡែកសិនទៅ" រាងខ្ពស់បន្លឺឡើងទាំងកំពុងឈររៀបចំអាហារឱ្យនាងក្រមុំ ឯរាងស្ដើងកាលដែរបានឮហើយនោះក៏ងាកទៅផែនខ្នងគូស្នេហ៍ទាំងមានស្នាមញញឹមលើមុខ។នាងក្រមុំមិនតបបែរជាអង្គុយធ្វើការបន្តធ្វើឱ្យអ្នកម្ខាងទៀតឃើញហើយអត់មិនក្នាញ់មិនបាន។

"នេះអូនឌឺបងផង?" រាងខ្ពស់ឈរច្រត់ចង្កេះសម្លឹងទៅនាងក្រមុំទាំងចងចិញ្ចើមដាក់ នាងធ្វើឱ្យស៊ុលហ្គីក្នាញ់សឹងតែចង់ចាប់ក្រញិចឱ្យនាងរៀងចាលម្ដងទេ។

"..." នាងក្រមុំនៅតែធ្វើជាមិនឮអង្គុយមើលឯកសារធ្វើមិនដឹង ធ្វើឱ្យកំហឹងអ្នកម្ខាងទៀតឆេះឡើង។ស៊ុលហ្គីដើរសម្ដៅទៅតុធ្វើការរបស់នាងរួចចាប់ឯកសារចេញពីដៃនាងហើយបោះវាទៅលើតុ។

"បងធ្វើអីហ្នឹង?" អាយរីនងើយមុខសួរទៅកាន់រាងខ្ពស់ដែលឈរចងចិញ្ចើមច្រត់ចង្កេះទល់មុខនាង។នាងមិនផ្ដល់ចម្លើយឱ្យអ្នកម្ខាងទៀតឡើយ ស្រាប់ដៃវែងៗលូកចូលប្រលោះជើងស្រឡូននាងក្រមុំរួចលើកបីនាងដើរសម្ដៅទៅសាឡុងដែរមានរៀបចំអាហារលើតុរួចរាល់នោះ។

"នេះបងធ្វើស្អីហ្នឹង ប្រយ័ត្នមានគេមកឃើញទៅ!" ដៃតូចប្រើកម្លាំងអស់ពីខ្លួនវាយស្មាស៊ុលហ្គីពីរបីដៃ ឯអ្នកម្ខាងទៀតហាក់ដូចជាគ្មានអារម្មណ៍ឈឺសោះ។

"អ្នកណាឃើញទៅ? បងចាក់សោរបន្ទប់រួចហើយ គ្មានអ្នកមករំខានយើងទេ" ស៊ុលហ្គីពោលទាំងញញឹមចុងមាត់ធ្វើឱ្យអ្នកដែលត្រូវគេបីត្រកងស្ងាត់មាត់បន្តិច។

"បងនៅបីអូនដល់ពេលណាទៀត មិនគិតថាចង់ដាក់អូនចុះទេ?"

"អ្ហា មែនហើយ មកពីអូនស្រាលពេកទើបបងបីមិនដឹងធ្ងន់" ឮគូសង្សារថាបែបនេះស៊ុលហ្គីប្រញាប់ដាក់នាងក្រមុំចុះនៅលើសាឡុងថ្នមៗដោយមិនភ្លេចញញឹមទាំងបាត់ភ្នែកទៅកាន់នាង។

"យ៉ាប់មែន ចូលចិត្តមករំខានពេលអូនធ្វើការរហូត!" នាងក្រមុំប្រកូកឡើងទាំងធ្វើមុខក្រង៉ូវបញ្ជាក់ថានាងខឹងកាលដែរមានអ្នកមករំខាន។

"អ្ហេ អូនមិនគិតញ៉ាំអីសិនទេ? អាហារពេលព្រឹកសំខាន់ណាស់អូនត្រូវតែញ៉ាំឱ្យបានទៀងទាត់" នាងនិយាយទាំងដែលដៃកំពុងបើកប្រអប់បាយប៊ីប៊ីមបាប់រួចច្របល់គ្រឿងនិងបន្លែចូលគ្នាឱ្យសព្វ។

"បងដឹងថាអូនចូលចិត្តប៊ីប៊ីមបាប់?" អាយរីនប្រកូកឡើងសារជាថ្មីទាំងញញឹមពេលដែលបានឃើញអាហារដែលនាងចូលចិត្តនៅចំពោះមុខ។

"បើបងមិនដឹង បងមិនមែនជាសង្សារអូនទេ!" អ្នកម្ខាងទៀតតបទាំងញញឹមបាត់ភ្នែកពេលឮសំណួររបស់នាងក្រមុំ នាងដាក់ប្រអប់បាយប៊ីបុីមបាប់លើតុទល់មុខរាងស្ដើងបន្ទាប់ពីច្របល់គ្រឿងសព្វ។

"ឆាប់ញ៉ាំទៅ ឬក៏ចាំបងបញ្ចុក?" នាងឆ្លៀតសួរទៅកាន់នាងទាំងញញឹមចុងមាត់។

"មិនបាច់ទេ អូនញ៉ាំខ្លួនឯងបាន" អាយរីនតបរួចក៏លើកប្រអប់បាយប៊ីបុីមបាប់ឡើងហើយដួសញ៉ាំដោយមិនចាំយូរ។

"ញ៉ាំឱ្យច្រើនៗទៅ ព្រោះប៉ុន្មានថ្ងៃនេះអូនមិនសូវបានញ៉ាំអីពេញពោះទេ" ស៊ុលហ្គីបន្លឺឡើងស្របពេលដែលនាងយកដៃវាសសក់ដែលបាំងភ្នែករបស់នាងក្រមុំ។ឯនាងក្រមុំវិញរៀងភាំងនឹងទង្វើរបស់នាងសារជាថ្មី នាងពិតជាយកចិត្តទុកដាក់លើនាងខ្លាំងណាស់មិននឹកស្មានថានាងធ្វើល្អបែបនេះដាក់នាងគ្រប់ជំហ៊ានទាល់តែសោះ។នាងក្រមុំបញ្ឈប់ចិត្តគិតរួចបន្តញ៉ាំប៊ីប៊ីមបាប់របស់ខ្លួនទាំងថ្ពាល់ទាំងសងខាងក្រហម ស៊ុលហ្គីឃើញមុខនាងប្រែជាក្រហមបែបនេះក៏លួចសើចតិចៗមិនឱ្យនាងឮ។
__

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now