ភាគទី៤១

142 14 0
                                    

បន្ទាប់ពីបាត់ឱកាសចាប់អ្នកលួចថតស៊ុលហ្គីនិងអាយរីន អ៊ុនសូក៏ត្រឡប់មកកន្លែងធ្វើការរបស់គេវិញ។អ៊ុនសូដាក់បង្គុយលើកៅអីធ្វើការមួយទំហឹងដោយអារម្មណ៍ធុញថប់និងមួម៉ៅ។
  
   “(ផាំង!) ហ្អឺយ! ការងារជុំទិសតែម្ដង រឿងស៊ុលហ្គីផងជីនយ៉ុងផង ហើយនៅចាប់អាម្សៀរអម្បាញ់មិញមិនបានទៀត ចំមែនហើយ!” អ៊ុនសូគោះតុមួយដៃតាមកំហឹង ពេលនេះនាងមិនដឹងថាត្រូវចាត់ការរឿងណាមុនទេព្រោះទាំងនេះសុទ្ធតែសំខាន់ទាំងពីរ។ថ្ងៃស្អែកនាងរៀបគម្រោងដើម្បីទៅមន្ទីពេទ្យនិងសម្ភពនីមួយៗក្នុងសេអ៊ូលដើម្បីសម្ដែងធ្វើជាស៊ើបឱ្យជីនយ៉ុងទោះបីនាងដឹងថាអ្នកណាជាបងស្រីរបស់គេក៏ដោយ។
  
   “ហ្អឺស? ឯងទើបតែមកពីណាមុននេះ?” លីសាដែលទើបតែមកពីទិញកាហ្វេជិតៗនេះដើរកាត់តុរបស់អ៊ុនសូឃើញវត្តមាននាងនៅទីនេះទើបភ្ញាក់ព្រោះមុននេះនាងមិនឃើញគេសោះ។
  
   “មកពីធ្វើធុរៈខាងក្រៅ” អ៊ុនសូតបទាំងហីៗទៅលីសាវិញ។
  
   “អ្ហេ... ធុរៈស្អីយប់ថ្មើរនេះ?” លីសាក៏រកពាក្យដើម្បីញ៉ោះមិត្តលេង។
  
   “មិនមែនរឿងឯងទេ អ្ហ មែនហើយយើងមានរឿងចង់និយាយជាមួយឯង”
  
   “រកតែជីកគាស់រឿងវាតិចមិនបាន ហើយរឿងស្អីនិយាយឱ្យលឿនមក!” នាងខ្សិបនៅខាងដើមប្រយោគតែក៏និយាយឮនៅចុងប្រយោគវិញ។
  
   “ថ្ងៃស្អែកឯងមានការងារត្រូវទៅជាមួយយើងពេញមួយថ្ងៃ ត្រៀមខ្លួនផងណា”
  
   “រឿងស្អីទៅបានជាធ្វើដល់ថ្នាក់ពេញមួយថ្ងៃ!”
  
   “ស្អែកឯងគង់តែដឹងទេ” អ៊ុនសូតបទាំងភ្នែកមើលឯកសារ ឯលីសាវិញជ្រួញចិញ្ចើមឡើងទាំងមិនយល់នឹងសម្ដីរបស់អ៊ុនសូ ដោយសារតែអ៊ុនសូនិយាយជាមួយនាងស្ដាប់មិនចូលលីសាក៏សម្រេចចិត្តដើរទៅកន្លែងធ្វើការរបស់ខ្លួនវិញទាំងក្រវីក្បាលដោយសារតែចរិតដ៏សែនយ៉ាប់របស់មិត្តខ្លួន។
__

   @ព្រឹកថ្ងៃថ្មី
   ពេលនេះអ៊ុនសូនិងលីសាកំពុងនៅក្នុងមន្ទីរពេទ្យមួយកន្លែងបន្ទាប់ពីលោកកាងបានប្រាប់ពីពេទ្យដែលលោកស្រីឆេអ៊ុនមកសម្រាលស៊ុលហ្គីនោះ ដើម្បីឱ្យអ៊ុនសូស្រួលរកឯកសារនិងយកវាមករក្សាទុកមុននឹងធ្លាក់ទៅលើដៃជនខិលខូច ព្រោះមួយរយៈនេះមានអ្នកមានបំណងមិនល្អតាមស៊ុលហ្គីគ្រប់ពេល។តែអ្វីដែលគួរឱ្យបារម្ភនោះឯកសារដែលបញ្ជាក់ពីការសម្រាលនោះគ្មានឈ្មោះលោកស្រីឆេអ៊ុននោះទេ ជាហេតុធ្វើឱ្យអ៊ុនសូព្រួយបារម្ភ។
   (ក្រិបៗ!) ទ្វាឡានបានបិទដោយលីសានិងអ៊ុនសូ ពួកគេដើរចូលក្នុងឡានវិញទាំងទឹកមុខអស់សង្ឃឹមរៀងៗខ្លួន។នៅពេលនេះអ៊ុនសូក្រពុលមុខជាខ្លាំងដោយសារតែការងារមិនបានសម្រេចជាលើកទី២។
  
   “ចង្រៃយ៍! ការងារយើងបរាជ័យទៀតហើយ លោកមេក្រុមច្បាស់ជាស្ដីឱ្យយើងមិនខានទេ!” អ៊ុនសូវាយចង្កូតឡានមួយដៃទុកជាការបញ្ចេញកំហឹង។
  
   “អ្នកណាទៅជាបងស្រីរបស់ជីនយ៉ុង? ហ្អឺយ... ពេលនេះហើយទើបតាមរកកូនស្រី ចំមែនហើយការងារពួកយើងគដូចភ្នំឥឡូវបានការងារមកមួយទៀតហើយ!” លីសាប្រកូកឡើងទាំងទឹកមុខស្ងួតដោយសារតែហត់នឿយខ្លាំង។
  
   “យើងបារម្ភខ្លាចតែមានគេចេញព័ត៌មានរបស់អាស៊ុលជាមួយអាយរីនទេ ព្រោះដាវ៉ុនបានប្រាប់យើងថាមានអ្នកយករូបគេនិងអាយរីនឱ្យមកត្រៀមចុះផ្សាយ” ឮប្រយោគនេះភ្លាមលីសាងាកមើលមុខអ៊ុនសូដោយបើកភ្នែកធំៗ។
  
   “ស្អី? អាយរីននិងស៊ុលហ្គីទាក់ទងគ្នា? ហើយម៉េចយើងមិនដឹងរឿងនេះ?”
  
   “មកពីឯងមិនដែលតាមដានសកម្មភាពរបស់ស៊ុលហ្គី យើងតាមដានវាគ្រប់ជំហ៊ានទើបដឹងរឿងមកច្រើនគួរសម” អ៊ុនសូថារួចក៏បញ្ឆេះម៉ាសុីនឡានរួចចេញដំណើរទៅ។
  
   “ហ្អឺយ... មិត្តយើងមានស្នេហាយើងក៏ត្រេកអរ តែកាលដែលធ្វើឱ្យយើងមិនត្រេកអរនោះគឺវាទាក់ទងជាមួយកូនស្រីអ្នករត់ពន្ធគ្រឿងញៀន...” អ៊ុនសូពោលបន្តទាំងសំឡេងស្មើ ដោយសារគិតថាស៊ុលហ្គីមិនអាចធ្វើរឿងនេះទេ តែឥឡូវបែរជាផ្ទុយពីការគិតទៅវិញ។
   (រីង! រីង!) សំឡេងទូរស័ព្ទរបស់អ៊ុនសូរោទិ៍ឡើង នាងចុចទទួលតាមប៊ូតុងទទួលដែលមាននៅលើចង្កូតឡាន។
  
   “មានការអីមែនទេ?”
__  
  
   អ៊ុនសូនិងលីសាបានធ្វើដំណើរមកដល់ការិយាល័យរបស់សហព័ន្ធអ្នកយកព័ត៌មានដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទទួលដំណឹងពីមិត្តខ្លួនមុននេះថាមានអ្នកបញ្ជូនរូបភាពរបស់ស៊ុលហ្គីនិងអាយរីនមកជាបន្តបន្ទាប់។
  
   “អ៊ុនសូ នៅត្រង់នេះ!” សំឡេងដ៏ស្រួយស្រេះបានបន្លឺឡើងដោយនារីម្នាក់ព្រមទាំងលើកដៃគ្រវីជាសញ្ញា ដោយឮសំឡេងរបស់នាងអ៊ុនសូក៏ដើរទៅរកនាងភ្លាមឯលីសាក៏ដើរទៅតាមពីក្រោយ។
  
   “យ៉ាងម៉េចហើយ? រូបនេះផ្ញើមកពីណា?” អ៊ុនសូឈរក្បែរដាវ៉ុនដែលអង្គុយបញ្ជារកុំព្យូទ័រឱ្យចូលប្រអប់អុីម៉ែលររួចបើកសារដែលបានផ្ញើពីអ្នកមិនស្គាល់រួចបង្ហាញទៅអ៊ុនសូ។
  
   “គណនីអុីម៉ែលមិនស្គាល់ឈ្មោះ សង្ស័យទើបតែបង្កើតបានប៉ុន្មានខែមុន ហើយគណនីនេះហើយដែលជាអ្នកផ្ញើរូបពួកគេពីរនាក់នោះមកញឹកញាប់ ថែមទាំងបម្រុងយកលុយមកបំបិទមាត់ខាងយើងទៀតផង” នារីម្នាក់នោះបង្វែរកៅអីរបស់ខ្លួនរួចពោលទៅកាន់អ៊ុនសូយ៉ាងក្បោះក្បាយ នាងគឺ ណាម ដាវ៉ុន ជាអ្នកសារព័ត៌មានម្នាក់ដែលមានវិជ្ជាជីវៈខ្ពស់ នាងនិងអ៊ុនសូស្គាល់គ្នាដោយសារតែពួកគេធ្លាប់រៀនគួរនៅសាលាជាមួយគ្នាទើបរាប់អានគ្នាដល់សព្វថ្ងៃនេះ។
  
   “ចង្រៃយ៍ វាជារូបកាលពីយប់មិញទេតើ! កាលពីយប់មិញយើងចាប់អាម្សៀរនោះបានតែចង្រៃអីវារត់រួច អ្នកដែលជួលប្រាកដជាអ្នកដែលស្គាល់ស៊ុលហ្គីច្បាស់ហើយបានជាមើលទៅវាជំនាញយ៉ាងនេះ” កាលបើបានឃើញរូបភាពរួចអ៊ុនសូលាន់មាត់ភ្លែត វាពិតជារូបភាពដែលស៊ុលហ្គីនិងអាយរីនអង្គុយនៅក្រោមស្ពានទន្លេហានកាលពីយប់មិញមែន។
  
   “កុំបារម្ភ យើងនឹងប្រាប់អ្នកសារព័ត៌មានក្នុងសម្ព័ន្ធរបស់យើងកុំឱ្យផ្សាយនិងយកលុយទាំងនោះ ចំណែកឯអ្នកសារព័ត៌មានផ្សេងៗទៀតយើងមិនអាចជួយឯងបានទេ មានតែឯងទេដែលអាចចាត់ការរឿងនេះបាន” ដាវ៉ុនថាបន្តធ្វើឱ្យអ៊ុនសូរៀងធូរចិត្តតែក៏តឹងឡើងវិញបន្ទាប់ពីស្ដាប់ប្រយោគខាងចុងរួច។
  
   “លីសា ឯងឆាប់ទៅចាត់ការរឿងនេះភ្លាម ដោយទៅគ្រប់ក្រុមហ៊ុនសារព័ត៌មាន ទស្សនាវដ្ដីនិងកាសែតទាំងអស់រួចហាមឃាត់ពួកគេកុំឱ្យផ្សាយព័ត៌មាននេះដោយលើកច្បាប់មកព្រមាន នៅក្នុងពេលនេះកុំឱ្យហួសមួយសប្ដាហ៍ឱ្យសោះ!”
  
   “ទទួលបញ្ជារ!” លីសាលើកដៃគោរពអ្នកដែលមានឋានៈលើខ្លួនរួចប្រញាប់ទៅធ្វើតាមបង្គាប់របស់អ៊ុនសូដោយមិនចាំយូរ។
  
   “ឯងប្រុងគិតធ្វើយ៉ាងម៉េចបន្ត?” ដាវ៉ុនងាកទៅសួរមិត្តរបស់ខ្លួនបន្ត ឯអ៊ុនសូឯណេះឈរជ្រួញចិញ្ចើមព្រោះខឹងនិងខ្លួនឯងនិងខឹងស៊ុលហ្គីដូចគ្នាដោយធ្វើឱ្យការងារខូចអស់។
  
   “យើងត្រូវរកមុខអ្នកយកឯកសារបញ្ជាក់ការសម្រាលបុត្ររបស់ស៊ុលហ្គីឱ្យឃើញសិន ទើបអាចរកមុខអ្នកធ្វើរឿងទាំងនេះបាន” អ៊ុនសូប្រកូកឡើងទាំងទឹកមុខប្រាកដប្រជា នៅក្នុងខួរក្បាលរបស់គេពេលនេះនឹកឃើញស៊ូហូនិងស៊ូជីនមុនគេ ហើយក៏បានដៅឈ្មោះពួកគេជាជនសង្ស័យទៀតផង តែក៏ត្រូវធ្វើការស៊ើបជាមុនទើបដឹងពិតប្រាកដ។

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now