ភាគទី ៥១ :

100 10 0
                                    

បន្ទាប់ពីជូនស៊ូជីនទៅសាលារួចស៊ុលហ្គីមកក្រុមហ៊ុនដូចសព្វមួយដងទោះបីជាគេមិនសូវចាំបាច់សម្រាប់អាយរីនដូចមុនទៀតក៏ដោយក៏គេនៅតែមុខក្រាស់ដើរតាមនាងក្នុងនាមជាអង្គរក្សដ៏សម្អប់។ស៊ុលហ្គីបានឆុងកាហ្វេឱ្យនាងដូចរាល់ដងរួចយកឱ្យនាងដែលនៅក្នុងបន្ទប់ធ្វើការ។
“នេះជាកាហ្វេរបស់អ្នកនាង” ស៊ុលហ្គីទុកកាហ្វេនៅលើតុធ្វើការរបស់នាងថ្នមៗ អាយរីនក៏ងាកមើលកាហ្វេនោះទាំងទឹកមុខងឿងឆ្ងល់។
“ខ្ញុំមិនបានប្រាប់ឱ្យនាងឆុងទេ យកចេញវិញទៅ” អាយរីនថាឡើងទាំងមិនសូម្បីមើលមុខអ្នកម្ខាងទៀត ឯស៊ុលហ្គីវិញបន្ទាប់ពីឮប្រយោគនេះរួចដូចត្រូវគេជះទឹកកណ្ដាលមុខអ៊ីចឹង។
“ខ្ញុំគ្រាន់តែធ្វើតាមតួនាទីរបស់ខ្ញុំតែប៉ុណ្ណោះ បើអ្នកនាងមិនពិសាទេអាចយកទៅចាក់ចោលបាន” ដោយមិនឱ្យចាញ់ចៅហ្វាយស៊ុលហ្គីក៏ពោលប្រយោគនេះឡើងដោយសំឡេងស្មើធេង ប្រយោគនេះធ្វើឱ្យភ្លើងក្នុងចិត្តរបស់នាងក្រមុំឆេះឡើងដោយខឹងនឹងស៊ុលហ្គីដែលហ៊ានពោលពាក្យនេះមកកាន់នាង។
“ខ្ញុំឱ្យនាងយកកាហ្វេនេះចេញ តែនាងបែរមកបញ្ជារឱ្យខ្ញុំយកទៅចាក់ចោលខ្លួនឯង នេះនាងស្ដាប់ខ្ញុំនិយាយមិនបានទេឬ?”
“មិនមែនស្ដាប់មិនបានទេ គ្រាន់តែខ្ញុំមិនចង់យករបស់ដែលខ្ញុំខំតាំងចិត្តឆុងមកនេះយកទៅចាក់ចោលទទេៗ តែមិនអីទេខ្ញុំនឹងយកវាចេញតាមអ្វីដែលអ្នកនាងប្រាប់” គេថាឡើងទាំងទឹកមុខស្មើធេងហើយមិនចាំយូរក៏យកពែងកាហ្វេក្ដៅមួយនោះចេញពីមុខនាងភ្លាម អាយរីនដឹងថាខ្លួនបានប្រើសម្ដីគ្រោតគ្រាតក៏មានអារម្មណ៍ថាខុសនៅក្នុងចិត្តតិចតួចដែលពោលបែបនោះ។
(គ្រឹក!) ទ្វារបានបិទអាយរីនក៏ប្រលែងដង្ហើមធំចេញរួចទ្រេតខ្នងទៅលើកៅអីនិងបិទភ្នែកដោយក្ដីនឿយហត់។នាងហត់នឹងសម្ដែងធ្វើជាស្អប់អ្នកដែលខ្លួនស្រឡាញ់ណាស់ មែនហើយនាងសម្ដែងក៏ព្រោះតែនាងមិនទាន់កាត់ចិត្តដាច់ពីស៊ុលហ្គីនៅឡើយ នៅក្នុងចិត្តនាងនៅតែមានគេឈ្មោះគេអណ្ដែតពេញខួរក្បាលនាងរាល់ពេលមិនថាដេកដើរឈរអង្គុយឡើយ។
“ខ្ញុំត្រូវសម្ដែងដល់ពេលណាទៅ? ពេលណាទើបគេដាច់ចិត្តមកលួងខ្ញុំជំនួសឱ្យពាក្យបែក? ហ្អឺយ កាន់តែគិតកាន់តែឈឺក្បាល!” ពិតមែនហើយនាងត្រូវការពាក្យលួងលោមដើម្បីត្រូវរូវគ្នាតែនេះមើលចុះវាផ្ទុយពីការគិតនាងទៅវិញ។
“ស៊ុលហ្គីឯងត្រូវតែទ្រាំ! ដាច់ខាតគឺមិនត្រូវចិត្តទន់ម្ដងទៀតឡើយ!” ឯស៊ុលហ្គីវិញក៏នៅតែបន្តដាស់តឿនខ្លួនឯងដដែល គេក៏យកពែងកាហ្វេក្ដៅនោះមកក្រេបបន្តិចព្រោះថាបើចាក់ចោលគឺស្ដាយខ្លាំងណាស់។
ប៉ុន្មានម៉ោងក្រោយមកអាយរីនក៏ដើរចេញពីបន្ទប់ធ្វើការដោយមិនប្រាប់ស៊ុលហ្គីថានាងទៅណាឡើយ តែវាកៀកម៉ោងត្រូវញ៉ាំអាហារថ្ងៃត្រង់ស៊ុលហ្គីក៏គិតថានាងឃ្លានដូច្នេះមានតែទៅតាម។
ពេលនេះស៊ុលហ្គីកំពុងតែបញ្ជារឡានចេញពីចំណតក្រុមហ៊ុនដោយមានអាយរីនអង្គុយនៅបាំងក្រោយ។
“ជូនខ្ញុំទៅឃ្លាំងផ្ទុកទំនិញ” ចេញផុតពីក្រុមហ៊ុនបន្តិចអាយរីនក៏ប្រាប់ស៊ុលហ្កីពីគោលដៅដែលខ្លួនចង់ទៅធ្វើឱ្យស៊ុលហ្គីឆ្ងល់ជាខ្លាំង។
“នេះអ្នកនាងមិនពិសាអាហារថ្ងៃត្រង់ទេ?”
“ខ្ញុំជាចៅហ្វាយនាងឬនាងជាចៅហ្វាយខ្ញុំ?” ពាក្យមួយឃ្លានេះល្មមធ្វើឱ្យស៊ុលហ្គីឆ្អែតបាយថ្ងៃត្រង់ គេក៏ឈប់និយាយរួចបញ្ជារឡានទៅតាមទិសដៅដែលចៅហ្វាយបានដៅ។
__
ទីបំផុតពួកគេក៏មកដល់ឃ្លាំងផ្ទុកទំនិញ អាយរីនកំពុងតែដើរមើលបុគ្គលិកដែលឈរធ្វើការដូចជាឈរកត់បញ្ជីទំនិញឬរៀបទំនិញថ្មីៗចូលជាដើម ឯស៊ុលហ្គីដើរតាមនាងពីក្រោយធម្មតា។
“រៀបចំទំនិញប្រយ័ត្នប្រយែងផង កុំឱ្យបែកបាក់ឬខូចខាតឱ្យសោះ” អាយរីនប្រាប់ទៅកាន់បុគ្គលិកដែលកំពុងឈររៀបចំសម្ភារនិងទំនិញផ្សេងៗទៅក្នុងកេះ។
“នាងមិនបាច់ដើរតាមខ្ញុំទេ” នាងក្រមុំពោលទាំងមិនខ្ចីបែរមុខទៅរកអ្នកដែលនាងសម្ដៅលើតែស៊ុលហ្គីដឹងខ្លួនច្បាស់ថានាងចង់សម្ដៅលើខ្លួន គេក៏បញ្ឈប់ដំណើររបស់ខ្លួនរួចឈរមួយកន្លែង អាយរីនក៏បន្តដើរទៅមុខទៀត។
(នេះនាងពិតជាស្អប់ខ្ញុំណាស់មែនទេ?) ស៊ុលហ្គីឈរសញ្ចឹងគិតក្នុងចិត្តតែឯង។
__
@វិទ្យាល័យយ៉ុងសាន
នៅពេលនេះអនុសេនីយ៍ជូយ៉ុនកំពុងតែដើរចូលទីធ្លាសាលាគោលដៅរបស់គេថ្ងៃនេះគឺមកជួបស៊ូជីនពីរឿងខ្លះដែលនាងចង់ដឹង។កំឡុងពេលនេះអ៊ុនសូកំពុងអង្គុយចាំវត្តមាននាងតូចនៅក្នុងបន្ទប់មួយនៃសាលាដែលមានតុមួយនិងកៅអីពីរទល់មុខគ្នា។មិនយូរប៉ុន្មាននាងតូចស៊ូជីនក៏បានមកដល់រួចដាក់បង្គុយលើកៅអីដែលនៅនឹងមុខអ៊ុនសូ។
“ខានជួបគ្នាយូរហើយ យ៉ាងម៉េចដែរសុខទុក្ខក្រោយពីបាននៅក្នុងផ្ទះត្រកូលប៊េ?” បើកក្បាលសន្ទនារអ៊ុនសូចាប់ផ្ដើមសួរពីសុខទុក្ខនាងតែម្ដងធ្វើឱ្យស្រីតូចដែលកំពុងអង្គុយគងអន្ទាក់ខ្លាឱបដៃនេះសើចបែបហួសចិត្ត។
“អនុសេនីយ៍មកទីនេះដើម្បីមកសួរសុខទុក្ខ? បើអ៊ីចឹងខ្ញុំទៅវិញហើយ”
“ខ្ញុំចង់សួរឯងពីសភាពនៅក្នុងផ្ទះត្រកូលប៊េ” ឮប្រយោគនេះស៊ូជីនក៏បង្អន់ដំណើររួចទម្លាក់ខ្លួនអង្គុយចុះយ៉ាងលឿន។
“អាចសួរបានគ្រប់សំណួរ តែថាខ្ញុំឆ្លើយតែសំណួរណាដែលខ្ញុំចង់ឆ្លើយតែប៉ុណ្ណោះ”
“ឯងធ្លាប់ឃើញកញ្ចប់ថ្នាំប្លែកៗទេ?”
“អ្ហេ... សំណួរមួយនេះខ្ញុំមិនឆ្លើយទេ នេះអនុសេនីយ៍ស្អីសួរសំណួរបែបនេះ? បើខ្ញុំឆ្លើយហើយអនុសេនីយ៍ហ៊ានធានាជីវិតខ្ញុំទេ?”
“ឆ្លើយសិនមកថាធ្លាប់ឃើញទេ?”
“គ្មានអ្នកណាយកគ្រឿងញៀនមកលក់ដោយដាក់កញ្ចប់ស្រស់ៗបែបនេះទេអនុសេនីយ៍ បើខ្ញុំធ្លាប់ឃើញខ្ញុំប្រាកដជារាយការណ៍ទៅអនុសេនីយ៍ហើយ”
“ក្មេងស្អីនេះដឹងថាខ្ញុំកំពុងនិយាយពីគ្រឿងញៀន?” ប្រយោគនេះធ្វើឱ្យស៊ូជីនភ្ញាក់ខ្លួនព្រោះមុននេះនាងបានជ្រុលមាត់និយាយមិនចេះគិតចេញមក នាងចង់ឃើញគ្រួសារនេះចូលគុកដូចអ្វីដែលពួកគេធ្វើដាក់បងប្រុសនាងតែមិនមែនពេលនេះទេ។
“ហ្អឺយ... ក្មេងអាយុដប់ពីរឆ្នាំក៏យល់ថាអនុសេនីយ៍ចង់និយាយពីស្អីដែរ”
“ចុះឯងធ្លាប់ប៉ះពាល់វាទេ?”
“អ្នកណាទៅចង់ប៉ះរបស់ស្មោកគ្រោកនេះទៅ?”
“ចុះឯងដឹងទេថាគេផ្ទុករបស់នេះនៅឯណា?”
“ខ្ញុំត្រឹមជាក្មេងស្នាក់អាស្រ័យ មិនមែនជាកូនចៅឬក្មួយទេ ខ្ញុំមិនអាចដឹងគ្រប់រឿងទេ” នាងឆ្លើយវិញបែបធម្មតាៗ ឯអ៊ុនសូវិញអង្គុយសង្កេតទឹកមុខរបស់ស៊ូជីនជាប់។

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now