ភាគទី២៣ : "រវាងយើងទាំងពីរ"

246 18 2
                                    

@វិទ្យាល័យយ៉ុងសាន

មុខវិជ្ជាមួយបានកន្លងផុតទៅ សិស្សានុសិស្សក៏បានសម្រាកខួរក្បាល ពួកគេចូលចិត្តរំសាយអារម្មណ៍តាមទម្លាប់របស់ពួកគេរៀងខ្លួនដោយអ្នកខ្លះអង្គុយអានសៀវភៅ អ្នកខ្លះទៀតអង្គុយលេងហ្គេម អ្នកខ្លះទៀតក៏ទៅ Convenience Store របស់សាលាដែលមានលក់របស់ញ៉ាំនិងភេសជ្ជៈសម្រាប់សិស្សានុសិស្ស។ជាការពិតណាស់ស៊ុងវ៉ាន់មិនដែលចោលទម្លាប់របស់ខ្លួននោះទេគឺនាងនៅតែអង្គុយឈ្ងោកជាមួយសៀវភៅរបស់នាងទាំងនោះ តែទឹកមុខគេថ្ងៃនេះមិនល្អទាល់តែសោះអាចថាមកពីអាម្នាក់ចូលថ្មីនោះក៏ថាបាន គិតទៅក្ដៅមែនសុខៗគ្រូឱ្យគេទៅអង្គុយក្បែរស៊ូយ៉ុង ហើយប៉ះចំមនុស្សស្រីក្បាលរឹងមានះចង់ឈ្នះទៀត បើសិនជាមានរឿងអ្វីកើតឡើងលើស៊ូយ៉ុងទៀតនោះស៊ុងវ៉ាន់គ្មានមុខទៅជួបអាយរីនទៀតនោះទេ ព្រោះគេបាននិយាយព្រមព្រៀងជាមួយអាយរីនអស់ហើយថាគេនឹងថែនាងឱ្យបានល្អតែមើលចុះចុងក្រោយឈ្លោះគ្នាហើយមិនមើលសូម្បីតែមុខគ្នា។

"ស៊ុងវ៉ាន់! ទឹកមុខឯងមិនល្អសោះ មានរឿងអ្វីឱ្យយើងជួយទេ?" យេរីសួរទៅកាន់មិត្តរបស់ខ្លួនដែរកំពុងអង្គុយសម្លឹងស៊ូយ៉ុងមិនដាក់ភ្នែកពីចម្ងាយនោះ។

"គ្មានអ្វីត្រូវឱ្យឯងជួយទេ យើងចង់នៅម្នាក់ឯង ឈប់សួរយើងបានទេ?" ស៊ុងវ៉ាន់បន្លឺឡើងដោយសំឡេងខ្សោះដូចជាមនុស្សគ្មានកម្លាំងនឹងតប។

"អ្ហឹម តាមចិត្តតែបើមានអ្វីឱ្យយើងជួយហាមាត់មួយម៉ាត់មក យើងចាំជួយម្ភៃបួនម៉ោងប្រាំពីរថ្ងៃ" យេរីតបរួចទើបដើរទៅក្រៅថ្នាក់បាត់ដោយបន្សល់ឱ្យស៊ុងវ៉ាន់អង្គុយមើលនាយកម្លោះនោះអង្គុយញញឹមដាក់ស៊ូយ៉ុង ហើយនៅអង្គុយពន្យល់មេរៀនដល់នាងទៀតផង ស៊ុងវ៉ាន់បានត្រឹមតែអង្គុយស្ងៀមមិនមានសិទ្ធិអ្វីហាមឃាត់ពួកគេបាន។

__

ម៉ោងសិក្សាបានបញ្ចប់សព្វគ្រប់ក៏ដល់ពេលសិស្សានុសិស្សនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនដោយក្នុងថ្នាក់នៅសល់តែស៊ុងវ៉ាន់ ស៊ូយ៉ុងនិងមីនស៊ុកតែប៉ុណ្ណោះដែលនៅអង្គុយធ្វើលំហាត់មិនទាន់ទៅផ្ទះវិញសោះ។ស៊ុងវ៉ាន់អង្គុយធ្វើលំហាត់យ៉ាងស្មុកស្មាញ នាងធ្លាប់តែយល់គ្រប់លំហាត់ដែលគ្រូបានបង្រៀនតែថ្ងៃនេះគេមិនបានយកចិត្តទុកដាក់ស្ដាប់គ្រូឡើយ អារម្មណ៍របស់គេនៅតែខ្វល់ពីស៊ូយ៉ុង។ដៃកាន់ប៊ិចតែភ្នែកសម្លឹងមើលគ្រប់សកម្មភាពស៊ូយ៉ុងដោយមិនរំលងមួយសោះ។

"អរគុណលោកហើយដែលបានជួយពន្យល់លំហាត់ដល់ខ្ញុំ" ស៊ូយ៉ុងបន្លឺទៅកាន់មីនស៊ុកបន្ទាប់ពីរៀបចំសម្ភារចូលក្នុងកាតាបរួច។

"មិនអីទេ និយាយអ៊ីចឹងនាងគ្មានអ្នកជួយបង្រៀនទេមែនទេ?" នាយតបវិញទាំងញញឹមរួចសួរនាងបន្ថែម។

"គ្មានអ្នកណាមកខ្វល់នឹងខ្ញុំទេ!" ស៊ូយ៉ុងបន្លឺបែបធម្មតាហីៗ តែប្រយោគនេះច្បាស់ណាស់ថានាងចង់ផ្លែផ្កាដល់អ្នកក្បែរៗនេះ។ស៊ុងវ៉ាន់ឮប្រយោគនេះហើយរៀងអន់ចិត្តបន្តិច នាងថាគ្មានអ្នកខ្វល់ពីនាងតែតាមពិតទៅគឺមានស៊ុងវ៉ាន់ម្នាក់ដែរតែងតែតាមឃ្លាំមើលនាងគ្រប់សកម្មភាព។

"អ្ហា... អ៊ីចឹងយើងទៅផ្ទះជាមួយគ្នា ល្អទេ?"

"ទេខ្ញុំមានអ្នកមកទទួលហើយ ខ្ញុំទៅសិនហើយ!"

"អ្ហេ ឈប់សិន!"

"មានអីក៏និយាយមក"

"ខ្ញុំសុំលេខទូរស័ព្ទបានទេ ស្រួលនិយាយគ្នាពីមេរៀនណាដែលមិនយល់" មីនស៊ុកបន្លឺឡើងទាំងឈរកាន់ទូរស័ព្ទ។

"អ្ហឹម នេះរួចហើយ" ស៊ូយ៉ុងក៏ដើរទៅយកទូរស័ព្ទដែលមីនស៊ុកហុចឱ្យរួចចុចលេខទូរស័ព្ទរបស់នាងហើយក៏ហុចឱ្យគេវិញ។

"អរគុណ! ជួបគ្នានៅថ្ងៃចន្ទ!" នាយបន្លឺទៅផែនខ្នងរបស់ស៊ូយ៉ុងដែលដើរចេញទៅ។

បន្ទាប់ពីស៊ូយ៉ុងចេញទៅបាត់ស៊ុងវ៉ាន់ក៏ប្រញាប់រៀបចំសម្ភារចូលកាតាបដើម្បីចេញទៅឱ្យទាន់ស៊ូយ៉ុង។ស៊ុងវ៉ាន់ឈានជើងមួយជំហ៊ានចេញពីតុមិនបានប៉ុន្មានផងនាយកម្លោះក៏ដើរកាត់ពីមុខនាងធ្វើឱ្យនាងឈប់ងក់។

"សួស្ដី! ថ្ងៃនេះខ្ញុំមិនបានរាក់ទាក់ដល់ឯងសោះ!"

"មិនបាច់មករាក់ទាក់ទេ ខ្ញុំគ្មានពេលទេសូមចៀសផ្លូវ!"

"ឯងជាប្រធានថ្នាក់នេះ មែនទេ?"

"..."

"ឯងមិនយល់លំហាត់ថ្ងៃនេះដោយសារតែអង្គុយមើលស៊ូយ៉ុងមែនទេ?"

"មិនមែនជារឿងរបស់ឯង ហើយយើងហាមឯងកុំទៅពាក់ព័ន្ធនឹងស៊ូយ៉ុងទៀត!"

"មនុស្សស្រីរបស់ឯងហ្អ៎?"

"អឺ! តើវាយ៉ាងម៉េច?"

"ហឺស! តែឯងមិនមែនជារបស់គេទេ"

"តែយើងមានសិទ្ធិលើនាងគ្រប់យ៉ាង"

"ឯងក៏គ្មានសិទ្ធិលើយើងដូចគ្នាដែរ"

"ឯងឈប់ដេញដោលទៅ យើងមិនចង់ឮពាក្យអ្វីចេញពីមាត់ឯងទៀតទេ"

"ខ្ញុំគ្មានបំណងអាក្រក់លើឯងទេ តែបើឯងចង់ឱ្យស៊ូយ៉ុងត្រឡប់មកនិយាយរកឯងវិញ ឯងត្រូវតែតាមទ្រនាង មនុស្សស្រីចូលចិត្តមានអ្នកមកថ្នាក់ថ្នម មិនចង់បានសំឡេងស្រែកដាក់នាងគំហកៗនោះទេ"

"ម៉េចបានជាឯងដឹងថាយើង..."

"ខ្ញុំទើបតែរើមកនៅក្បែរផ្ទះស៊ូយ៉ុងម្សិលមិញនេះ រឿងយប់មិញខ្ញុំឮទាំងអស់"

"ថាម៉េច? ឯងឮទាំងអស់?"

"សំឡេងឯងស្រែកឱ្យនាងយប់មិញនេះរៀងធ្ងន់ណាស់ លើកក្រោយមានរឿងអ្វីត្រូវនិយាយដោយចិត្តត្រជាក់"

"ឯងនិយាយត្រូវ ប៉ុន្តែពេលនោះយើងទប់អារម្មណ៍មិនបាន"

"ឆាប់ទៅលួងនាងទៅ ខ្ញុំទៅមុនហើយ" នាយស្ពាយកាតាបដើរចេញទៅបាត់នៅសល់តែស៊ុងវ៉ាន់ដែលឈរភ្លឹកទើបសម្រេចចិត្តរត់ចេញទៅឱ្យទាន់ស៊ូយ៉ុង។

ស៊ុងវ៉ាន់រត់មកដល់ខាងក្រៅអាគារក៏ឃើញថាស៊ូយ៉ុងឈរនៅក្បែររបងសាលានៅឡើយ ទើបសម្រេចចិត្តរត់ទៅទាំងញញឹមដើម្បីនិយាយជាមួយនាង។

"ស៊ូយ៉ុង-អ្ហា!" ស៊ុងវ៉ាន់ស្រែកពីចម្ងាយទៅកាន់ផែនខ្នងនាងក្រមុំដែលឈរក្បែររបងសាលាជាមួយមីនស៊ុក។

"ស៊ុងវ៉ាន់-អ្ហា!" ប៉ុន្តែក៏មានសំឡេងមួយមកកាត់ដំណើររបស់ស៊ុងវ៉ាន់ ធ្វើឱ្យស៊ុងវ៉ាន់ឈប់ងក់ឯស៊ូយ៉ុងវិញខំងាកទៅរកប្រភពសំឡេងក៏ឃើញថាស៊ុងវ៉ាន់កំពុងតែនិយាយជាស៊ូជីនទៅវិញ។ស៊ូយ៉ុងឃើញទិដ្ឋភាពនេះអត់មិនខឹងមិនបាន អ្នកណាមិនខឹងបើមុននេះឮសំឡេងហៅឱ្យច្បាស់ក្រលែតតែពេលងាកទៅបែរជាឃើញនិយាយជាមួយអ្នកផ្សេងទៅវិញ។

"កើតអីបានជាសុខៗមុខក្រង៉ូវបែបនេះស៊ូយ៉ុង?" មីនស៊ុកដែលឈរចាំអ្នកមកទទួលនៅក្បែរស៊ូយ៉ុងឃើញទឹកមុខមិនប្រក្រតីរបស់ស៊ូយ៉ុងក៏សួរឡើង។

"ស៊ុងវ៉ាន់ជាមនុស្សដែលគួរឱ្យស្អប់ នាងឈ្លោះគ្នាជាមួយខ្ញុំហើយមិនព្រមតាមលួងខ្ញុំទេ ឥឡូវនាងកំពុងតែសាសងជាមួយស្រីបិសាចស៊ូជីននោះ!" ស៊ូយ៉ុងបន្លឺឡើងទាំងឈរក្ដាប់ដៃស្ដាប់ដែលមានទូរស័ព្ទនៅក្នុងដៃសឹងតែប្រេះអេក្រង់ទូរស័ព្ទទៅហើយ។

"ស៊ូយ៉ុងដៃរបស់នាងមានឈាមហើយ!" ដោយសារតែស៊ូយ៉ុងបញ្ចេញកម្លាំងដៃខ្លាំងពេកធ្វើឱ្យអេក្រង់ទូរស័ព្ទបែកខ្ទៀតអំបែងមុតដៃរបស់នាងរហូតដល់ថ្នាក់មានរបួស សំឡេងនាយកម្លោះប្រកូកឡើងទាំងភ្ញាក់ផ្អើលសំឡេងនាយក៏បានឮដល់ស៊ុងវ៉ាន់ដែលឈរក្បែរនោះ នាងប្រញាប់ប្រញាល់រត់មកមើលស៊ូយ៉ុងដោយក្ដីបារម្ភ។

"ស៊ូយ៉ុង-អ្ហា! កើតអីហា៎បានជាធ្វើឱ្យកញ្ចក់ទូរស័ព្ទមុតចូលដៃបែបនេះ?" ស៊ុងវ៉ាន់ចាប់ដៃរបស់នាងក្រមុំមកមើលតែលទ្ធផលមិនល្អសោះ។

"កុំយកដៃនាងមកប៉ះខ្ញុំ ហើយឈប់ខ្វល់ពីខ្ញុំទៀតទៅ នាងខ្វល់តែពីស្រីបិសាចនោះទៅ ព្រោះខ្ញុំវាមិនល្អដល់ស្រីបិសាចនោះ!"

"ស៊ូយ៉ុង-អ្ហា មានហេតុផលបន្តិចបានទេ? ខ្ញុំបារម្ភពីនាងហើយក៏ចង់មកសុំទោសនាង ម្ដេចបានជា-"

"បារម្ភហ៎? បើនាងបារម្ភហេតុអ្វីបានជាកាន់ជើងអ្នកដែលខុស? ហេតុអ្វីហ៎ា? នាងដែលបារម្ភពីចិត្តរបស់ខ្ញុំទេថាខ្ញុំនឹងមានអារម្មណ៍បែបណានៅពេលដែរស្រីម្នាក់នោះជាប្អូនស្រីរបស់អាក្រពើវង្វេងបឹងមកខាំខ្ញុំស្រស់ៗព្រមទាំងបងវាផងនោះ?" ស៊ូយ៉ុងស្រែកតបទៅស៊ុងវ៉ាន់ទាំងទឹកភ្នែកស្រក់ហូរកាត់ផែនថ្ពាល់ សិស្សដែលឈរក្បែរៗនោះនាំគ្នាឈរមើលខ្លះក៏ខ្សិបខ្សៀវធ្វើឱ្យស៊ុងវ៉ាន់កាន់តែមានអារម្មណ៍មិនស្រួល។

"យើងទៅនិយាយគ្នានៅផ្ទះទៅ"

"ខ្ញុំមិនទៅ! បើជ្រុលជានិយាយនៅត្រង់នេះហើយនិយាយគ្នាឱ្យចប់តែម្ដងទៅ"

"ស៊ូយ៉ុង-អ្ហា ខ្ញុំ-"

"កុំលើកសម្ដីរបស់បងស្រីខ្ញុំមកធ្វើជាលេស! នាងធ្វើទាំងអស់នោះមិនមែនចេញពីចិត្តទេ គឺចេញពីបញ្ជារមែនទេ?"

"វាមិនទាក់ទងនឹងបងជូហ្យុនទេ ស៊ូយ៉ុងស្ដាប់ខ្ញុំ ខ្ញុំធ្វើទាំងអស់ដើម្បីឱ្យនាងល្អ ដើម្បីឱ្យនាងចេះមានទំនួលខុសត្រូវលើកំហុសខ្លួន"

"នាងឱ្យខ្ញុំទៅសុំទោសមនុស្សរមិលគុណ? គ្មានមនុស្សណាទៅឱនក្បាលក្រាបសុំទោសសត្វក្រពើទេ"

"ហើយខ្ញុំក៏មិនចង់បានពាក្យសុំទោសចេញពីមាត់ដ៏ស្មោកគ្រោករបស់នាងដែរ!" ស៊ូជីនដើរចេញពីក្រោយខ្នងស៊ុងវ៉ាន់ ឈរឱបដៃបោះសម្ដីឱ្យស៊ូយ៉ុងវិញភ្លាម។

"បិទមាត់ទៅនាងបិសាច!" ស៊ូយ៉ុងសម្លក់ស៊ូជីនបន្ទាប់ពីឮប្រយោគនាងបោះមកកាន់ខ្លួន។

"នាងគ្មានសិទ្ធិមកបំបិទមាត់ខ្ញុំទេ" អ្នកម្ខាងទៀតក៏មិនអន់តបទៅវិញយ៉ាងសមចិត្ត។

"តែខ្ញុំអាចធ្វើឱ្យនាងអត់ទីជ្រកកោនបាន នាងជឿទេថានាងនឹងបានដេកតាមចិញ្ចើមថ្នល់នៅយប់នេះ?"

"នាងកុំយករឿងនេះមកគំរាមខ្ញុំ អ្នកដែលមានសិទ្ធិគំរាមមានតែបងជូហ្យុនតែប៉ុណ្ណោះ!"

"សម្ដីថ្លោះណាស់ បើថ្ងៃនេះយើងមិនទះនាងឱ្យឈាមមាត់ទេ យើងមិនមែន ផាក ស៊ូយ៉ុង ទេ! ផាច់!" ស៊ូយ៉ុងបោះប្រយោគនេះរួចក៏ដើរសម្ដៅទៅរកស៊ូជីនថែមទាំងទះនាងមួយដៃ។

"នាងនាំខ្ញុំមុនទេណា៎ ផាច់!" ស៊ូជីនក៏ទះទៅវិញដោយមិនខ្វល់ថាមានសិស្សកំពុងចោមរោមមើលនោះឡើយ។

"នាងមាត់ស្អុយបែបនេះគួរតែត្រូវបាតដៃរបស់យើងបួនដប់ដៃទើបសម! ផាច់! ផាច់! ផាច់!"

"ស៊ូយ៉ុងឈប់ភ្លាមទៅ ស៊ូជីន!" ស៊ុងវ៉ាន់ស្រែកទៅកាន់ពួកគេដែលកំពុងទះតប់គ្នាននៀលដីនោះ។

"ស៊ូយ៉ុង! ស៊ូយ៉ុងឯងឈប់ភ្លាមទៅ!" យេរីរត់មកពីអាគារបន្ទាប់ពីឮសំឡេងទះតប់គ្នា ព្រមទាំងមានហានប៊ីនមកតាមពីក្រោយផងដែរ។

"ក្មេងៗធ្វើស្អីហ្នឹង ឈប់ឥឡូវនេះភ្លាម!" ហានប៊ីនដើរជ្រែកវង់សិស្សដែលឈរចោមរោមក៏ឃើញថាស៊ូយ៉ុងកំពុងតែអង្គុយលើស៊ូជីន សក់ម្នាក់ៗទៅជាសំពីងសំពោង មុខមាត់ជាំដោយសារតែទះតប់គ្នាទៅវិញទៅមក។

[...]

ពេលល្ងាចឈានចូលមកដល់ ស៊ុលហ្គីវិញបន្ទាប់ពីអាយរីនទៅតាមការណាត់របស់ជីនយ៉ុងដោយមិនឱ្យនាងទៅជាមួយនោះធ្វើឱ្យនាងកាន់តែមានចិត្តខឹងនឹងជីនយ៉ុងថែមទាំងប្រច័ណ្ឌនាងទៀតផង អារម្មណ៍ស្អីនៅសុខៗទៅប្រច័ណ្ឌចៅហ្វាយខ្លួនបែបនេះ។

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now