ភាគទី៣៦

100 8 0
                                    

អង្គរក្សក្លែងក្លាយ/Fake Guard
ភាគទី៣៦

"...លោកប៉ា...វាគឺជារឿងកំប្លែងតើមែនទេ?"

"ឯងនិងបូណាមានបងស្រីម្នាក់ ប៉ាបានឱ្យគេតាមស៊ើបពីឆេអ៊ុនក៏ស្រាប់តែទទួលបានដំណឹងនេះ ប៉ាក៏ភ្ញាក់ផ្អើលមិនចាញ់ឯងដែរ" ប្រយោគរបស់លោកជុងដេធ្វើឱ្យជីនយ៉ុងគាំងស្ងេញ ទឹកមុខញញឹមក៏ធ្លាក់ទឹកមុខវិញ។

"នេះលោកប៉ាកំពុងតែនិយាយពីអ្វី?" ជីនយ៉ុងជ្រួញចិញ្ចើមឡើងមិនយល់ពីឪពុកខ្លួន។

"ឯងស្ដាប់មិនខុសទេ ប៉ាហៅឯងមកនេះគឺដើម្បីជួយរកនាង ឱ្យបានមុនថ្ងៃជប់លៀងគម្រប់ខួបដប់ប្រាំពីរឆ្នាំរបស់ក្រុមហ៊ុនយើង" លោកជុងដេបន្តពោលទាំងទឹកមុខមាំរួចងើបពីកៅអីប្រចាំតំណែងរួចបែរទៅមើលទេសភាពទីក្រុង ឯជីនយ៉ុងវិញភាំងស្មារតីអស់ទៅហើយ នាយមិននឹកស្មានថានាយនឹងត្រូវមកឮដំណឹងបែបនេះនៅពេលនេះទេ។

"តើលោកប៉ាចង់បានន័យថាម៉េច? ឱ្យខ្ញុំតាមរកយ៉ាងម៉េចទៅលោកប៉ា?" អ្នកកម្លោះជ្រឹមចិញ្ចើមដាក់ខ្នងឪពុកខ្លួន នេះនាយមិនយល់មែនឱ្យទៅតាមរកនៅឯណាទៅបើមិនដែលឃើញសូម្បីតែមុខរបស់អ្នកស្រីឆេអ៊ុនផងនោះ។

"ប៉ាមិនទាន់បានតម្រុយរបស់ឆេអ៊ុនទេ ហើយប៉ានិងនាងបែកគ្នាមកអស់ម្ភៃឆ្នាំជាងហើយ ហើយប៉ាក៏មិនដឹងថាម្ភៃឆ្នាំមកនេះនាងយ៉ាងណាដែរ ទើបប៉ាចាត់ឱ្យគេតាមស៊ើប ហឹម...មិននឹកស្មានថានាងមានកូនស្រីម្នាក់សោះ" លោកជុងដេដកដង្ហើមធំនឹកក្នុងចិត្តមិនយល់ថាហេតុអីពេលនោះនាងទៅចោលលោកថែមទាំងកំពុងមានផ្ទៃពោះទៀតនោះ។

"តើខ្ញុំគួរនិយាយរឿងនេះជាមួយអ៊ុនសូទេ? ព្រោះថាគេជំនាញខាងស៊ើបណាស់ អាចថាមិនដល់មួយខែផង" ជីនយ៉ុងលើកសំណើរនេះឡើងទៅលោកជុងដេធ្វើឱ្យលោកងាកមកមើលមុខជីនយ៉ុងបន្តិច។

"ល្អតើ! ប៉ានឹងបានជួបកូនស្រីច្បងរបស់ប៉ាឆាប់ៗ ហើយកូននិងបូណានឹងបានជួបបងស្រីផង" លោកជុងដេឧទានទាំងញញឹមទៅកាន់កូនប្រុស។

"អ៊ីចឹង ខ្ញុំនឹងណាត់អ៊ុនសូដើម្បីនិយាយគ្នាពីរឿងនេះ" អ្នកកម្លោះក៏ញញឹមតបវិញ នាយមានអារម្មណ៍ថាវាក៏មិនខុសដែរគ្រាន់តែមានបងប្អូនឈាមតែមួយម្ដាយទីទៃ។
__

@ព្រលានយន្តហោះអុីនឈន
ពេលវេលាក៏កន្លងផុតទៅមួយសប្ដាហ៍ វាក៏ដល់ពេលដែលស៊ូយ៉ុងត្រូវចាកចេញពីប្រទេសកូរ៉េខាងត្បូងត្រឡប់ទៅរកប្រទេសកំណើតរបស់ខ្លួនវិញ។នាងតូចអង្គុយគងអន្ទាក់ខ្លានៅលើកៅអីរង់ចាំជើងហោះហើររបស់នាងដោយមានថេនឈរក្បែរ នាងជ្រើសរើសមកតែឯងនិងទៅវិញតែឯងដោយមិនចង់រំខាននរណាទាំងអស់។ទឹកមុខមាំទាំបញ្ជាក់ថានាងគ្មានអារម្មណ៍អ្វីទាំងអស់ នាងព្យាយាមបញ្ឈប់ចិត្តគិតពីស៊ុងវ៉ាន់ ឈប់គិតពីរឿងល្អៗដែលនាងធ្លាប់ធ្វើដាក់ខ្លួនគ្រប់បែបយ៉ាង ហើយចាប់ផ្តើមសារជាថ្មីដោយខំរៀននិងបន្តជំនួញរបស់ឪពុកខ្លួន។

"អ្នកនាង ដល់ពេលឡើងយន្ដ​ហោះហើយបាទ!" ថេនប្រកូកឡើងនៅពេលដែលឮសេក្ដីប្រកាសអំពីជើងហោះហើររបស់ស៊ូយ៉ុង នាងមិនចាំយូរក៏ដើរសម្ដៅទៅរកកន្លែងCheck inដោយមានថេនជាអ្នកអូសវ៉ាលីឱ្យ។

@វិទ្យាល័យយ៉ុងសាន
ថ្ងៃនេះស៊ុងវ៉ាន់ប្លែកចិត្តខុសពីធម្មតាព្រោះនាងមិនឃើញវត្តមានរបស់ស៊ូយ៉ុងមករៀនសោះ ធ្វើឱ្យនាងតូចត្រកូលកាងមិនស្រួលចិត្ត នាងបារម្ភខ្លាចថានឹងមានរឿងអ្វីមិនល្អ តែនាងមិនបានគិតទេថាស៊ូយ៉ុងកំពុងតែចាកចេញពីនាងនោះទេ។

"ហេតុអីក៏មិនឃើញមករៀន? តើនាងឈឺមែនទេ?" ស៊ុងវ៉ាន់បន្លឺតិចៗតែយេរីដែលអង្គុយនៅក្បែរនេះអាចស្ដាប់ឮបាន។

"ឯងរកស៊ូយ៉ុងមែនទេ? នាងមិននៅទីនេះទៀតទេ" យេរីថារួចស៊ុងវ៉ាន់ក៏ជ្រួញចិញ្ចើមឡើងបញ្ជាក់ថានាងមិនយល់។

"ឯងចង់បានន័យថាម៉េច?"

"នាងត្រឡប់ទៅអាមេរិកវិញនៅថ្ងៃនេះហើយ" ឮប្រយោគរបស់យេរីរួចស៊ុងវ៉ាន់ភាំងស្មារតីភ្លាម នេះនាងប្រុងចាកចេញទៅទាំងមិនលាមួយម៉ាត់មែនទេ? សំណួរជាច្រើនកំពុងចោទសួរនៅក្នុងចិត្តរបស់នាងឯយេរីវិញជ្រួញចិញ្ចើមដាក់នាងដោយឃើញថានាងគាំងស្ងេញបែបនេះ។
ស៊ុងវ៉ាន់ទាញសៀវភៅដាក់ចូលក្នុងកាតាបរួចរត់ទៅក្រៅយ៉ាងលឿនដោយមិនចាំស្ដាប់សម្ដីរបស់យេរីឡើយ។ជើងរត់ដៃទាញទូរស័ព្ទចុចតេទៅអ្នកណាក៏មិនដឹង នាងរត់ចេញពីបរិវេណសាលារៀនយ៉ាងប្រញាប់។

"អាឡូបងស៊ុល បងមានដឹងថាជើងហោះហើររបស់ស៊ូយ៉ុងចេញនៅពេលណាទេ?" អ្នកដែលស៊ុងវ៉ាន់តេទៅនោះគឺបងស្រីខ្លួន នាងមើលទៅដូចជាអន្ទះសារខ្លាំងណាស់។

"បងមិនដឹងទេ តែឯងសួរធ្វើអី? បងកំពុងតែរវល់ណា" ស៊ុលហ្គីដែលកំពុងឆុងកាហ្វេឱ្យអាយរីននោះពោលឡើងទាំងដៃម្ខាងកាន់ទូរស័ព្ទដៃម្ខាងទៀតចាក់ទឹកក្ដៅចូលក្នុងកែវកាហ្វេ។

"ខ្ញុំរំខានបងជួយស៊ើបឱ្យខ្ញុំបន្តិចបានទេ? ខ្ញុំចង់ជួបនាងមុននឹងនាងត្រឡប់ទៅវិញ!" ស៊ុងវ៉ាន់តបវិញដោយសំឡេងអន្ទះសារ។

"អ្ហឹមៗ ចាំបន្តិចបងនឹងផ្ញើលេខរបស់ថេនតាមសារហើយឯងអាចសួរគេបាន ព្រោះគេទៅតាមស៊ូយ៉ុង" ចប់ត្រឹមនេះស៊ុលហ្គីក៏ចុចបិទទូរស័ព្ទរួចប្រញាប់ផ្ញើលេខទូរស័ព្ទរបស់ថេនទៅដល់ស៊ុងវ៉ាន់។បន្ទាប់ពីផ្ញើឱ្យនាងរួចរាល់ហើយ ស៊ុលហ្គីក៏ប្រញាប់យកកាហ្វេដែលឆុងសម្រាប់អាយរីនយកទៅទុកនៅលើតុឯបន្ទប់ប្រចាំតំណែងរបស់នាង។
ស៊ុលហ្គីឃើញថាមិនមានវត្តមានរបស់អាយរីននៅក្នុងបន្ទប់នាងក៏យកឯកសារខ្លះៗរបស់នាងយកមកអាន។

"ទាំងនេះសុទ្ធតែជាឯកសារយកទៅធ្វើភស្តុតាងបាន... ខ្ញុំគិតថាវាដល់ពេលដែលខ្ញុំត្រូវធ្វើរឿងនេះហើយ ឱ្យបងសុំទោសផងជូហ្យុន!" ស៊ុលហ្គីពោលទាំងភ្នែកមើលឯកសារជាប់ ភ្នែកនាងរកកលចង់យំតែក៏ត្រូវទប់ទឹកភ្នែកកុំឱ្យហូរចុះតឹងទ្រូងស្ទើរតែចង់ស្ទះឱ្យតែគិតពីរឿងនេះម្ដងៗ...

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now