ភាគទី១១

147 8 0
                                    

@ភូមិគ្រឹះត្រកូលប៊េ

អាយរីនបោះជំហ៊ានមួយៗចូលទៅក្នុងភូមិគ្រឹះនាងដែលមានឪពុកម្ដាយនាងកំពុងអង្គុយលើសាឡុងដ៏ប្រណីត។អាយរីនដើរសម្ដៅទៅកាន់សាឡុងនោះរួចដាក់ខ្លួនអង្គុយដោយទឹកមុខមាំទាំ។

"តើស៊ុលហ្គីយ៉ាងម៉េចហើយ? នាងដឹងខ្លួនឬនៅ?" លោកស្រីស៊ូជុងប្រញាប់ប្រញាល់សួរទៅកូនស្រីដែលទើបនឹងដាក់ខ្លួនអង្គុយមុននេះ។

"នាងដឹងខ្លួនវិញហើយម៉ាក់" អាយរីនតបទៅម្ដាយវិញដោយប្រើសម្លេងស្មើរ។

"ល្អហើយដែលនាងមិនកើតអ្វីខ្លាំងជាងនោះ" លោកស្រីយកដៃទប់ទ្រូងបញ្ជាក់ថាគាត់ធូរទ្រូងពេលឮថានាងមិនអី។

"តែកូនសង្ស័យលើនាងរឿងមួយ" អាយរីននិយាយដោយប្រើសម្លេងស្មើរដដែល។

"រឿងអ្វីទៅកូន!" លោកដុងយ៉ុកទម្លាក់កាសែតចុះរួចងាកទៅសួរកូនស្រីខ្លួន។

"ប៉ាគិតថាគេអាចជាកូនរបស់លោកកាងជុងវ៉ុនទេ?"

"លោកកាងមិនដែលប្រាប់ថាគេមានកូនម្នាក់ទៀតទេ ឬគេចង់លាក់នឹងយើង?"

"ដើម្បីឲអស់ចម្ងល់ ខ្ញុំចង់ឲលោកប៉ាអញ្ជើញគាត់ឲមកពិនិត្យDNAនៅថ្ងៃស្អែកនេះ"

"អ៊ីចឹង ស្អែកប៉ានឹងទៅនិយាយរឿងនេះជាមួយគាត់ អូហ៍ម៉្យាងទៀតប៉ាចង់ប្រាប់ថា ប៉ុន្មានថ្ងៃទៀតប៉ានឹងម៉ាក់ឯងត្រូវទៅអាមេរិកហើយព្រោះនៅទីនោះពូឯងមានបញ្ហាបន្តិចបន្តួច"

"ចាស៎ លោកប៉ានិងម៉ាក់ទៅយូរដែរឬទេ?"

"មិនយូរណាស់ណាទេ ប្រហែលជាពីរសប្ដាហ៍ ប៉ាបានរកអង្គរក្សម្នាក់ទៀតជំនួសស៊ុលហ្គីហើយ គេនឹងមកធ្វើការនៅថ្ងៃស្អែក!" លោកដុងយ៉ុកនិយាយបន្ត។

"លោកប៉ាខ្ញុំថាមិនចាំបាច់ទេ!"

"មិនបានជាដាច់ខាត ប៉ាមិនទុកចិត្តអ្នកណាទាំងអស់"

"ពិតមែនហើយកូនស្ដាប់តាមប៉ាកូនទៅ វាមិនខុសនោះទេ ម៉្យាងទៀតមនុស្សសម័យឥឡូវពិបាកនឹងទុកចិត្តណាស់" លោកស្រីស៊ូជុងនិយាយទៅកាន់កូនស្រីក្នុងទឹកមុខបែបបារម្ភ អាយរីនឃើញបែបនេះក៏លែងប្រកែកនឹងសម្ដីរបស់ឪពុកម្ដាយខ្លួន។

__

ស៊ុលហ្គីកំពុងតែដេកយកដៃគងថ្ងាសសញ្ចឹងគិតពីរឿងដែលគេបាននិយាយជាមួយអាយរីនកាលពីថ្ងៃមិញ គេមិនភ័យទេតែគេគ្រាន់តែមានអារម្មណ៍មិនសប្បាយចិត្ត មួយសន្ទុះក្រោយមកក៏មានវត្តមានរបស់ស៊ុលអាចូលមកក្នុងបន្ទប់ដោយមានកាន់ឯកសារមួយចំនួននៅក្នុងដៃ។

"យ៉ាងម៉េចហើយអ្នកជំងឺ! មានឈឺមុខរបួសទេ?" ស៊ុលអាអង្គុយលើកៅអីមួយនៅក្បែរគ្រែដែលស៊ុលហ្គីកំពុងដេក។

"មុខរបួសមិនឈឺទេ តែឈឺកន្លែងផ្សេង!" ស៊ុលហ្គីតបវិញបែបមនុស្សគ្មានព្រលឹងក្នុងខ្លួនដៃគងថ្ងាសភ្នែកសម្លឹងមើលពិដាននៅខាងលើ។

"ហាស៎ឯងកើតស្អី និយាយប្រាប់យើងបានទេ?" ស៊ុលអាស្ទុះវឹងទៅជិតមុខស៊ុលហ្គីរួចសួរទៅគេ។

"ខិតឲឆ្ងាយពីយើងបន្តិច កុំសូវមកជិតមុខយើងពេក!" ស៊ុលហ្គីគេចចេញពេលឃើញស៊ុលអាខិតមកជិតមុខខ្លួន។

"អឺៗ ឥឡូវឆាប់និយាយមក មានរឿងអីបានជាថ្ងៃនេះមិនសូវមានព្រលឹងព្រលះក្នុងខ្លួនសោះ?"

"អាយរីនបិះនឹងចាប់យើងបានថាយើងជាបក្សពួកអ៊ុនសូ ហើយនាងថែមទាំងចង់ពិនិត្យDNAរបស់យើងនិងលោកប៉ាយើងទៀតផង ឯងត្រូវតែជួយយើងណា!" ស៊ុលហ្គីដេករៀបរាប់ទៅស៊ុលអាយ៉ាងក្បោះក្បាយ។

"ហ្អាស៎! បានន័យថានាងកំពុងសង្ស័យឯងមែនទេ?" ស៊ុលអាឧទានឡើង។

"មែនហើយ ដូច្នេះហើយទើបយើងសុំជំនួយពីឯង ឯងប្រាកដជាដឹងហើយថាយើងចង់និយាយពីអ្វី!"

"អ្ហឹម យើងយល់ការណ៍ហើយ ឯងកុំភ័យដេកតែព្រួយទៅបានហើយ"

"ឯងនេះប៉ិនណាស់អាលេងពាក្យសម្ដី អ...អួយឈឺដៃ..." ដោយក្នាញ់នឹងអាកប្បកិរិយារបស់ស៊ុលអាពេកធ្វើឲស៊ុលហ្គីខំលើកដៃទៅវៃនាងតែវៃមិនទាន់ដល់ផងបែរជាឈឺដៃខ្លួនឯងទៅវិញ។

"ហាសហា សុំទោសសម្លាញ់លើកនេះយើងដឹងខ្លួនទាន់ តែលើកក្រោយកុំប្រើដៃត្រូវរបួសទៀតណា វាអាចនឹងមានបញ្ហាជាងនេះទៅទៀត!" ស៊ុលអាសើចចំអកស៊ុលហ្គីបន្តិចរួចក៏ដើរចេញទៅក្រៅបន្ទប់បាត់ទៅ

"យ៉ាប់មែនហើយគ្រូពេទ្យចំគួតនេះ!" ស៊ុលហ្គីក្រវីក្បាលនឹងទង្វើរបស់ស៊ុលអាធ្វើប្រៀបដូចជាកូនក្មេង។

__

@ថ្ងៃថ្មី
អ៊ុនសូបានដើរចូលក្នុងអគារការិយាល័យរបស់ក្រុមស៊ើបអង្កេតនាង ភ្លាមនោះស្រាប់តែបានជួបលីសា។

"អេសម្លាញ់! សុំទោសដែលម្សិលមិញយើងទុកឯងចោល" លីសាដើរមកគៀកស្មារបស់អ៊ុនសូដែលកំពុងតែធ្វើមុខមាំមិននិយាយស្ដីអ្វីនោះ គេមើលទៅដូចជាគ្មានព្រលឹងក្នុងខ្លួនអ៊ីចឹង។

"អ៊ុនសូ ឯងមានរឿងអ្វីមែនទេបានជាមិននិយាយស្ដីបែបនេះ?" លីសាបន្តសួរទៅអ៊ុនសូគេនៅតែមិនតបដដែល រួចបន្តដើរហួសបម្រុងនឹងចូលបន្ទប់ធ្វើការ។នេះហើយជាឥទ្ធិពលនៃស្នេហ៍ វាអាចធ្វើឲមនុស្សផ្លាស់ប្ដូរចរិតបានយ៉ាងលឿន។

"អេៗ ឯងចូលបន្ទប់ឯងធ្វើស្អី? ថ្ងៃនេះលោកមេក្រុមមានការប្រជុំណា!" លីសាចាប់ដៃអ៊ុនសូដែលប្រុងនឹងលូកបើកទ្វារនោះ អ៊ុនសូឮហើយក៏ងក់ក្បាលបន្តិចរួចដើរចូលបន្ទប់ប្រជុំមុនលីសាបាត់ទៅ។

"វាកើតស្អីវាអញ្ចេះ? ម្ដងខ្មោចចេញម្ដងខ្មោចចូលតាមសឹងតែមិនទាន់!" លីសាឈរវិភាគអ៊ុនសូម្នាក់ឯងរួចកដើរចូលបន្ទប់ប្រជុំ។នៅក្នុងបន្ទប់ប្រជុំឃើញថាមានមនុស្សប្រុសម្នាក់ដែលមិនដែលឃើញវត្តមានរបស់គេពីមុនសោះ លីសាបើកភ្នែកធំៗហើយឆ្ងល់ជាខ្លាំងទើបសួរទៅបេមបេមដែលអង្គុយក្បាលតុ។

"លោកមេក្រុម គេជាអ្នកណា?"

"អង្គុយចុះសិនមក នាងនឹងបានស្គាល់បន្តិចទៀតនេះ" ឮបេមបេមនិយាយរួច លីសាទម្លាក់ខ្លួនអង្គុយកៅអីដែលមានអ៊ុនសូអង្គុយក្បែរនោះ។

"ដូច្នេះយើងមកគ្រប់គ្នាអស់ហើយ អ៊ុនសូនាងមានរឿងអ្វីមែនទេបានជាថ្ងៃនេះមកយឺតទៀតហើយ?" បេមបេមងាកទៅសួរអ៊ុនសូដែលអង្គុយភ្លឹកៗ ដូចមនុស្សគ្មានវិញាណ។

"អ៊ុនសូ! ឯងមិនឮលោកមេក្រុមនិយាយទេឬ?" លីសាទះស្មាអ៊ុនសូបន្តិចធ្វើឲគេភ្ញាក់ព្រើត។

"ច-ចាស៎លោកមេក្រុម!"

"ខ្ញុំសួរថានាងមានរឿងអ្វីមែនទេបានជាមួយរយះនេះនាងប្លែកយ៉ាងនេះ!" បេមបេមសួរ។

"គ្មានរឿងអ្វីទេ!"

"ខ្ញុំសង្ឃឹមថានាងនឹងយកចិត្តទុកដាក់ធ្វើការឲបានល្អ យើងនៅមានរឿងច្រើនទៀតត្រូវប្រតិបត្តិ!" បេមបេមនិយាយដោយប្រើទឹកមុខម៉ឺងម៉ាត់បញ្ជាក់ថាការងារនេះមិនអាចលេងសើចបាននោះទេ។

"បាទ/ចាស៎ លោកមេក្រុម!" អ្នកនៅក្នុងអង្គប្រជុំនាំគ្នាតបនឹងសម្ដីបេមបេម។

"ដូច្នេះសូមណែនាំខ្លួនឲពួកគេស្គាល់ភ្លាមទៅ!" បេមបេមនិយាយទៅកាន់អ្នកដែលអង្គុយក្បែរខ្លួន។

"សួរស្ដីអ្នកទាំងអស់គ្នា! ខ្ញុំឈ្មោះលីឆៃយ៉ាផនកុល អាចហៅថាថេនបាន ខ្ញុំមកពីទីក្រុងបាងកកនៃប្រទេសថៃ!" ថេនណែនាំខ្លួនព្រមជាមួយទឹកមុខរីករាយបញ្ជាក់ថាគេសប្បាយចិត្តនឹងការងារនេះ។

"គេជាប៉ូលិសស៊ើបអង្កេតមកពីប្រទេសថៃដើម្បីមកចូលរួមធ្វើការស៊ើបអង្កេតពីរឿងមុខជំនួញត្រកូលប៊េដូចពួកយើងដែរ ថ្ងៃនេះថេនត្រូវចូលធ្វើការនៅផ្ទះត្រកូលប៊េដើម្បីជំនួសឲស៊ុលហ្គី ឯអ៊ុនសូ ត្រូវទៅប្រាប់មន្ទីរពេទ្យជុំវិញទីក្រុងសេអ៊ូលឲសហការណ៍ជាមួយខាងយើងហើយធ្វើយ៉ាងណាឲលទ្ធិផលឈាមនោះដូចទៅនឹងលទ្ធិផលដែលមិត្តរបស់នាងបានឲគេរៀបចំ!" បេមបេមរៀបរាប់ទៅកាន់កូនក្រុមខ្លួន។

"ទទួលបញ្ជារលោកមេក្រុម!" អ៊ុនសូងើបឈរទទួលបញ្ជារពីបេមបេមរួចក៏អង្គុយចុះវិញ។

"ចំណែកឯលីសាវិញ នាងត្រូវបន្តស៊ើបរកមេខ្លោងពីក្រោយរឿងក្ដីកាលពីប៉ុន្មានថ្ងៃមុននេះឲឃើញ គេអាចនឹងបកអាក្រាតប្រវត្តិស៊ុលហ្គីបានបើសិនជាយើងនៅតែបន្តធ្វើការយឺតបែបនេះ!"

"ទទួលបញ្ជារ!" លីសាតប

"ព្រមព្រៀងគ្នារួចរាល់ហើយ ដូច្នេះរំសាយការប្រជុំរួចចាប់ផ្ដើមបេសកកម្ម!" បេមបេមនិយាយទាំងងើបឈររួចដើរចេញទៅមុនបាត់ទៅ។
__

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now