ភាគទី២០

125 11 0
                                    

@ភូមិគ្រឹះត្រកូលប៊េ

ក្នុងភូមិគ្រឹះប៊េពេលនេះហាក់ដូចជាសមរភូមិដ៏ក្ដៅកគុកបន្ទាប់ពីអាយរីននិងស៊ុងវ៉ាន់ចេញទៅ។នាងក្រមុំស៊ូយ៉ុងនិងស៊ូជីនកំពុងអង្គុយនៅតុអាហារសម្លក់សម្លឹងគ្នាទៅវិញទៅមកសឹងតែជ្រុះនេត្រាទាំងទ្វេទៅហើយ ឯថេនវិញបានត្រឹមតែឈរមើលពួកគេទាំងពីរសម្លក់គ្នាទាំងព្រឺសម្បុរ អ្នកណាមិនព្រឺ ខ្លាចសុខៗពួកគេទះតប់គ្នាអីទៅតើវាទៅជាយ៉ាងណា។

"អ្នកនាងតូចឆាប់ពិសាអាហារពេលល្ងាចទៅ វាត្រជាក់អស់ហើយ!" មេផ្ទះដែលឈរក្បែរស៊ូយ៉ុងប្រកូកឡើងខណៈបរិយាកាសកាន់តែយ៉ាប់យុឺនទៅ។

"ផាំង! ខ្ញុំមិនញ៉ាំទេ! នាងសុីតែម្នាក់ឯងទៅស្រីបិសាច គីម! ស៊ូ! ជីន!" បន្ទាប់ពីឮប្រយោគរបស់មេផ្ទះរួច ស៊ូយ៉ុងទះតុមួយដៃរួចស្រែកទៅស៊ូជីនទាំងកំហឹងរួចនាងក៏ប្រញាប់ប្រញាល់ឡើងទៅខាងលើសម្ដៅទៅបន្ទប់។

"ឆឺស! នាងគិតថានាងសម្អាងស្អីមកហៅខ្ញុំថាស្រីបិសាច?" ស៊ូជីនទម្លាក់សមនិងស្លាបព្រានៅក្នុងដៃរួចងាកទៅស្រែកដាក់ស៊ូយ៉ុងដែលកំពុងទុចងក់លើជណ្ដើរ។

"នាងទទួលស្គាល់ទៅថានាងជាស្រីបិសាច!" ស៊ូយ៉ុងក៏មិននយតបទៅអ្នកម្ខាងទៀតយ៉ាងសមចិត្ត។

"ខ្ញុំមិនទទួលស្គាល់ទេ ព្រោះខ្ញុំមិនមែនដូចដែលនាងនិយាយ"

"នាងមិនទទួលក៏ហីទៅ ទុកឲខ្ញុំហៅនាងថាស្រីបិសាចតែឯងបានហើយ!"

"ផាក ស៊ូយ៉ុង!" អ្នកម្ខាងទៀតដូចជាចាញ់ប្រៀបអ្នកដែលឈរទល់មុខ នាងស្រែកទាំងកំហឹងទៅស៊ីយ៉ុង។

"យ៉ាងម៉េចស្រីបិសាច គីម ស៊ូជីន!" នាងតបទាំងឈរឱបដៃញញឹមយ៉ាងសមចិត្ត កំហឹងមុននេះក៏បានរំសាយអស់។

"នាងសមតែសុីកំផ្លៀងរបស់យើងទេ! ផាច់!" ចប់ប្រយោគនេះភ្លាមនាងរហ័សលើកដៃទះមុខរបស់ស៊ូយ៉ុងធ្វើឲមុខនាងរេទៅតាមកម្លាំងដៃរបស់ស៊ូជីន។

"នាងហ៊ានទះខ្ញុំៗក៏មានដៃទះនាងវិញដែរ ស្រីបិសាច គីម ស៊ូជីន!" ស៊ូយ៉ុងប្រកូកឡើងទាំងលើកដៃបម្រុងនឹងទះស៊ូជីន ថេននិងមេផ្ទះឃើញហើយភ្ញាក់ផ្អើលជាខ្លាំងដែលស៊ូជីនហ៊ានលើកដៃវាយស៊ូយ៉ុង ថេនចូលទៅឃាត់ស៊ូយ៉ុងនិងមេផ្ទះចូលទៅឃាត់ស៊ូជីនដើម្បីកុំឲមានរឿងធំជាងនេះ។

"នាយឆាប់លែងខ្ញុំភ្លាមទៅ ខ្ញុំនឹងទះវាឲស្វាងម្ដង នាងស្រីបិសាច នាងស្រីកញ្ជ្រោងកន្ទុយប្រាំបួន នាងក្រពើ នាងភ្លេចហើយឬបងប្រុសនាងមានដល់សព្វថ្ងៃដោយសារតែអ្នកណា?" ស៊ូយ៉ុងខំរើបម្រាស់ខ្លួនពីថេនដែលឃាត់គេមិនឲទៅវាយស៊ូជីន នាងបោះសម្ដីទាំងកំហឹងទៅកាន់អ្នកម្ខាងទៀត។

"ខ្ញុំមិនខ្លាចនាងទេ ផាក ស៊ូយ៉ុង នាងខ្មោចអនាថា បើនាងខ្លាំងនាងចូលមក!" អ្នកម្ខាងទៀតក៏មិននយស្រែកតបទៅនាងវិញដោយមិនចាញ់អ្នកខាងនោះ។

"បាន យើងនឹងធ្វើឲនាងភ្លឺភ្នែកនៅថ្ងៃនេះថា ផាក ស៊ូយ៉ុង មិនមែនជាក្មេងកំបុិកកំប៉ុកមិនអាចធ្វើអ្វីនាងដូចដែលនាងបានឃើញនៅថ្ងៃនោះទេ!" ស៊ូយ៉ុងបោះសម្ដីរួចនាងក៏ច្រានថេនចេញពីមុខគេ ហើយដើរសម្ដៅទៅចាប់បោចសក់ស៊ូជីនចេញពីការបាំងរបស់មេផ្ទះ។

"ផាច់! មួយកំផ្លៀងនេះសម្រាប់បងប្រុសនាងដែររមិលគុណចំពោះលោកពូដុងយ៉ុក!" នាងទះស៊ូជីនមួយកំផ្លៀងទាំងដែលខ្លួនអង្គុយទ្រោបពីលើនាង។

"ផាក ស៊ូយ៉ុង! នាងហ៊ានទះយើងផង?"

"រឿងអីដែរយើងមិនហ៊ាន? មិនត្រឹមតែហ៊ានទះទេ យើងថែមទាំងមានសិទ្ធិលើនាងជាងនេះទៅទៀត!"

"យើងមិនចាញ់នាងទេ ព្រូស!" បញ្ចប់ប្រយោគភ្លាមនាងប្រញាប់ច្រានស៊ូយ៉ុងឲដួលនៅលើឥត្ឋ។

"ធ្វើយ៉ាងម៉េចទៅអ៊ំ? ស្ថានភាពកាន់តែយ៉ាប់ទៅៗហើយ" ថេនងាកទៅសួរមេផ្ទះដែលឈរធ្វើមុខភ្លើ។

"យើងមិនអាចប្រាប់អ្នកនាងធំបានទេ បើមិនដូច្នេះទេរឿងអាចកាន់តែធំទៅៗហើយ មានតែដោះស្រាយស្ងាត់ៗទើបបាន" មេផ្ទះតបវិញ។

"ផាច់! នាងទះយើងបានណាស់មែនទេ? ដល់វេនយើងវិញហើយ!" ស៊ូជីនអង្គុយទ្រោបលើស៊ូយ៉ុងវិញម្ដង នាងយៀរដៃបម្រុងនឹងទះស៊ូយ៉ុងជាលើកទីពីរទៅហើយស្រាប់តែមានដៃមួយលូកមកចាប់ដៃនាងជាប់ នាងឆ្ងល់ជាខ្លាំងតែពេលដែលនាងងាកទៅមើលធ្វើឲនាងភ្ញាក់ផ្អើលខ្លាំង។

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now