ភាគទី៤៦

86 7 0
                                    

"កាង ស៊ុលហ្គី..." សំឡេងរបស់អាយរីនបានធ្វើឱ្យអ្នកនៅខាងក្នុងងាកមើលវត្តមាននាងភ្លាមៗ ឯអ្នកដែលទើបនឹងចូលមកដល់ឃើញទិដ្ឋភាពបែបនេះនាងក៏ប្រែទឹកមុខភ្លាម នាងមិនបានពាក់មួកម៉ាស់និងវែនតាដូចមុនទេដូច្នេះស៊ុលហ្គីអាចមើលដឹងយ៉ាងច្បាស់ថានាងកំពុងតែយល់ច្រឡំលើគេ។
"អាយរីនឈប់សិន!" មិនចាំបាច់គេបកស្រាយអាយរីនក៏ដើរចេញវិញយ៉ាងរហ័ស ឯស៊ុលហ្គីវិញក៏ប្រញាប់រត់ទៅតាមអាយរីនដោយទុកឱ្យជូវីអង្គុយញញឹមចុងមាត់តែឯង។
"អាយរីនស្ដាប់បងសិន! វាមិនដូចអ្វីដែលអូនគិតទេ"
"បងចង់ថាអូនមើលច្រឡំមែនទេ? នេះអូនឃើញច្បាស់ប៉ុណ្ណឹងហើយបងនៅចង់បកស្រាយអីទៀត?" នាងក្រមុំទុចដំណើរបន្តិចរួចងាកទៅរករាងខ្ពស់ដែលដើរតាមពីក្រោយមុននេះ នាងថាឡើងដោយប្រើទឹកមុខស្មើធេង។
"តែបងនិងនាងពិតជាមិនបានធ្វើអីមែន!"
"តែអូនមិនចង់ស្ដាប់បងនិយាយទាំងអស់!"
"ជូហ្យុន!"
"ឈប់ហៅខ្ញុំទៀត!" នាងបម្រុងនឹងដើរចេញតែក៏ត្រូវឈប់ដោយប្រយោគមួយ។
"អូនមិនជឿចិត្តបងបានជាអូនធ្វើបែបនេះ តើមែនទេ?" ប្រយោគនេះធ្វើឱ្យអាយរីនទុចដំណើរសារជាថ្មី។
"..." នាងងាកមកមើលអ្នកដែលពោលប្រយោគមុននេះរួចញញឹមចុងមាត់ដាក់នាងបែបមនុស្សដែលត្រូវគេក្បត់។
"ឬក៏អូនត្រូវជីនយ៉ុងពង្វក់បានហើយ?"
"(ផាច់!) បងប្រច័ណ្ឌអូនឡើងឆ្កួតហើយមែនទេ កាង ស៊ុលហ្គី?" អាយរីនលើកដៃទះកំប្លៀងអ្នកចំពោះមុខមួយកម្លាំងដៃធ្វើឱ្យមុខស្អាតរេទៅតាមកម្លាំងដៃនាង។នាងពោលទាំងទឹកភ្នែកស្រក់មកដោយក្ដីឈឺចាប់ក៏ព្រោះនាងគិតថាសង្សារខ្លួនមិនទុកចិត្តនាង។
"ឃើញទេអូនកំពុងតែការពារគេ ច្បាស់ៗបែបនេះហើយនៅចង់យកត្រូវទៀតមែនទេ?" ស៊ុលហ្គីក៏មិនចាញ់អ្នកម្ខាងទៀតដូចគ្នា នាងងាកមកតទល់នឹងនាងក្រមុំទាំងញញឹមចុងមាត់ដូចអម្បាញ់មិញតែលើកនេះមានឈាមនៅជាប់កែមមាត់ដោយសារតែត្រូវមួយកំប្លៀងមុននេះ។
"ចុះបងនិងនាងមុននេះ? ស្រស់ៗបែបនេះបងនៅចង់បកស្រាយអីទៀត?"
"បើអូនជឿចិត្តបងអូនប្រាកដជាស្ដាប់បងហើយ តែអូនមិនស្ដាប់បានន័យថាអូនគ្មានជំនឿចិត្តលើបងបន្តិចសោះ ឬក៏អូនចង់បែកហើយទៅរកជីនយ៉ុង?"
"រឿងរវាងមនុស្សពីរនាក់កុំយកអ្នកដទៃមកពាក់ព័ន្ធ"
"ហឺស បាន... តាមសំណូមពរអូនចុះ បន្តឬបញ្ចប់វាឋិតនៅលើអូនទេ" ថាត្រឹមនេះស៊ុលហ្គីក៏បោះជំហ៊ានបកក្រោយទៅកាន់បន្ទប់វិញទាំងខាំមាត់សង្កត់ចិត្ត គេដឹងថានាងត្រូវការការលួងលោមប៉ុន្តែវាដល់ពេលហើយ...ដល់ពេលដែលពួកគេត្រូវបញ្ចប់ផ្លូវនេះត្រឹមតែប៉ុណ្ណឹង ពួកគេមិនអានបន្តផ្លូវមួយនេះតទៅទៀតទេ ស៊ុលហ្គីជ្រើសរើសវិធីនេះគឺត្រឹមត្រូវបំផុត។គេដើរបណ្ដើរខាំមាត់សង្កត់ចិត្តបណ្ដើរត្រូវហាមទឹកភ្នែកកុំឱ្យស្រក់នៅពេលនេះ។
"បើសិនវាជាអ្វីដែលបងចង់បាន... យើងបញ្ចប់វាត្រឹមនេះទៅ!"ប្រយោគនេះមិនមែនជាអ្វីដែលស៊ុលហ្គីចង់បាននោះទេ តែគេនៅតែត្រូវទទួលវា។
"..." ជំនួសឱ្យការឆ្លើយតបគេមានតែងក់ក្បាលទាំងបែរខ្នងដាក់នាងរួចបន្តដើរធ្វើដូចជាគ្មានរឿងអ្វីកើតឡើងមុននេះ។
ឯអ្នកដែលទើបនឹងទទួលបានចម្លើយមុននេះកាលបើឃើញបែបនេះហើយនាងគ្មានអ្វីក្រៅពីដើរចេញទៅទាំងទឹកភ្នែកស្រក់មិនចាញ់អ្នកម្ខាងទៀតឡើយ។ពួកគេបញ្ចប់ផ្លូវមួយនេះទាំងទឹកភ្នែករៀងខ្លួន ទាំងដែលបេះដូងនៅត្រូវការគ្នានៅឡើយ។

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now