ភាគទី៣៩

92 12 0
                                    

អង្គរក្សក្លែងក្លាយ/Fake Guard
ភាគទី៣៩

@ភូមិគ្រឹះត្រកូលកាង
រាត្រីកាលបានចូលមកដល់ ស៊ុលហ្គីបានទទួលដំណឹងពីឪពុករបស់ខ្លួនថាស៊ុងវ៉ាន់មិនចេញពីបន្ទប់ធ្វើឱ្យនាងប្រញាប់មកផ្ទះធំទាំងយប់ដោយក្ដីបារម្ភ។
ងឺត...! សំឡេងហ្រ្វាំងម៉ូតូលាន់ពេញបរិវេណនៃភូមិគ្រឹះកាង រាងខ្ពស់ស៊ុលហ្គីវៃចន្ទល់ម៉ូតូចតរួចចុះពីលើម៉ូតូយ៉ាងប្រញាប់រួចបោះជំហ៊ានលឿនៗចូលទៅក្នុងភូមិគ្រឹះ។

"ជម្រាបសួរលោកប៉ា! ស៊ុងវ៉ាន់យ៉ាងម៉េចហើយ?" ចូលមកដល់បន្ទប់ទទួលភ្ញៀវភ្លាមស៊ុលហ្គីមិនភ្លេចគួរសមដាក់ឪពុកខ្លួនឡើយ ព្រមទាំងលើកសំណួរទៅកាន់ជុងវ៉ុន។

"សាលាផ្ដល់ដំណឹងមកប៉ាថាស៊ុងវ៉ាន់ចេញពីសាលាមុនម៉ោង ហើយមុននេះប៉ាទៅនិយាយជាមួយមិនព្រមចេញមកនិយាយជាមួយប៉ាទៀត ប៉ាបារម្ភពីគេណាស់ព្រោះឃើញគេប្លែកខ្លាំងប៉ុន្មានថ្ងៃនេះ" កាង ជុងវ៉ុនតបទៅកូនស្រីច្បងរបស់ខ្លួនទាំងទឹកមុខស្មើតែបង្កប់នូវក្ដីបារម្ភ។

"ខ្ញុំដឹងថាត្រូវធ្វើយ៉ាងណាហើយ ចាំខ្ញុំទៅនិយាយជាមួយគេ" ស៊ុលហ្គីតបរួចក៏បោះជំហ៊ានទៅកាន់ជាន់លើនៃភូមិគ្រឹះរួចសម្ដៅទៅបន្ទប់របស់ស៊ុងវ៉ាន់។
(តុកៗ តុក...!) សំឡេងគោះទ្វាបន្លឺឡើងដោយស៊ុលហ្គីតែមិនមិនសំឡេងតបវិញសោះ ស៊ុលហ្គីព្យយាមគោះជាលើកទីពីរ ទីបីតែនៅតែគ្មានសំឡេងតប។

"ស៊ុងវ៉ាន់-អ្ហា! ឯងមិនឮបងគោះទ្វាទេឬ? កាង ស៊ុងវ៉ាន់ នេះជាបងស្រីឯងណា!" ស៊ុលហ្គីបន្លឺឡើងទាំងគោះទ្វាខ្លាំងៗតែនៅតែគ្មានសំឡេងតប។

"មិនកើតទេ ត្រូវតែទម្លុះទ្វា" ស៊ុលហ្គីថាតិចៗរួចត្រៀមកម្លាំងដើម្បីទម្លុះទ្វា នាងថយទៅក្រោយឱ្យឆ្ងាយពីមុខទ្វារួចប្រមូលកម្លាំងទាំងប៉ុន្មានរត់ទៅរកទ្វា។
(ក្រាក... ព្រូស!) ទ្វាបានបើកដោយស៊ុងវ៉ាន់ដែលគ្រងសម្លៀកបំពាក់ឃ្លុំនិងមានកន្សែងនៅលើស្មាផង ឯស៊ុលហ្គីវិញដួលចូលទៅក្នុងបន្ទប់ស៊ុងវ៉ាន់ដោយសារតែស៊ុងវ៉ាន់បើកទ្វាភ្លាមៗពេក។

"អូយ កាង ស៊ុងវ៉ាន់! ឯងចង់សម្លាប់បងបង្កើតឯងមែនទេ?" ស៊ុលហ្គីស្រែកយ៉ៃបន្ទាប់ពីដួលបុកជញ្ជាំងព្រមទាំងថាឱ្យស៊ុងវ៉ាន់ផង។

"មកពីបងខ្លួនឯងទេ អ្នកណាឱ្យមកគោះទ្វាបន្ទប់គេបែបនេះ មនុស្សកំពុងតែងូតទឹក!" ស៊ុងវ៉ាន់បិទទ្វាបន្ទប់វិញរួចដើរសម្ដៅទៅកាន់ទូសំអាងដើម្បីយកម៉ាសុីនមកផ្លុំសក់ដែលកំពុងសើម។

"ហ្អឺយ មិនដឹងបាក់ឆ្អឹងឬអត់ទេនៀក ហើយឯងកើតស្អីថ្ងៃមិញបានជាឆ្លេឆ្លាចង់ជួបស៊ូយ៉ុង? ហើយប៉ាមកនិយាយជាមួយមិនឆ្លើយនឹងប៉ាទៀត!" ស៊ុលហ្គីដើរទៅអង្គុយមើលពូកទាំងប៉ាក់ប៉ើកដោយសារតែឈឺជើងឯថ្ងាសវិញក្រហមមួយដុំដោយសារតែបុកជញ្ជាំងមុននេះ។

"ខ្ញុំអារម្មណ៍មិនល្អ ផ្ដាំប្រាប់ប៉ាវិញផងថាខ្ញុំអារម្មណ៍មិនល្អចង់នៅតែឯង" ស៊ុងវ៉ាន់តបវិញបែបធម្មតាៗ។

"មានរឿងអីក៏ប្រាប់បងមក កុំបាច់លាក់" ស៊ុលហ្គីបន្លឺទៅកាន់ស៊ុងវ៉ាន់ដែលអង្គុយបែរខ្នងដាក់នាងនោះ។

"គ្មានអីទេ កុំសួរខ្ញុំច្រើនពេក"

"អ្ហេ... ឯងភ្លេចហើយឬថាបងស្រីឯងជាអ្នកណា?"

"បងកុំមកជីកកកាយខ្ញុំតើបានទេ ខ្ញុំចង់នៅម្នាក់ឯង!" ម្ដងនេះនាងតូចឧទានទៅកាន់ស៊ុលហ្គីវិញខ្លាំង ព្រោះនាងធុញខ្លាំងមិនចង់ឱ្យអ្នកណាមកសួរនាំច្រើន។

"នេះឯងដេញបង?" ស៊ុលហ្គីសួរឡើងទាំងលើកដៃចង្អុលខ្លួន។

"នៅក្នុងបន្ទប់មានតែពីរនាក់តើប្រុងឱ្យខ្ញុំដេញអ្នកណាទៀត? បងទៅវិញទៅខ្ញុំមិនអីទេ ប្រាប់លោកប៉ាផងថាខ្ញុំមិនអីទេ ទុកពេលឱ្យខ្ញុំនៅម្នាក់ឯងទៅ..." ស៊ុងវ៉ាន់ច្រត់ដៃទៅលើតុសម្អាងរបស់ខ្លួនរួចពោលពាក្យនេះឡើង។

"មិនអីទេ បងទៅវិញក៏បាន តែឯងហាមគិតអ្វីផ្ដេសផ្ដាសឮទេ?"

"..." ស៊ុងវ៉ាន់មិនបានតបវិញឡើយឯស៊ុលហ្គីវិញក៏លែងស្ដីបន្តរួចដើរទៅរកទ្វា។

"បងទៅសិនហើយ មានរឿងអីអាចតេមកបងបាន" ស៊ុលហ្គីពោលតែប៉ុណ្ណេះក៏សម្រេចចិត្តបើកទ្វារួចដើរចេញទៅ។
__

@ភូមិគ្រឹះត្រកូលប៊េ
នាពេលនេះនាងក្រមុំអាយរីនកំពុងតែអង្គុយមើលឯកសារមួយចំនួនទាក់ទងពីថ្នាំដែលកំពុងតែផលិតថ្មីនឹងកំពុងត្រៀមចែកចាយនៅពេលខាងមុខនេះ។
(តុកៗ តុក) សំឡេងគោះទ្វាបានបន្លឺឡើងដាស់ ស្មារតីរបស់នាងក្រមុំ ទ្វាបានបើករំលេចនូវវត្តមានរបស់លោកដុងយ៉ុក។បុរសចំណាស់ដើរមកអង្គុយលើសាឡុងឯអាយរីនវិញក៏ដើរមកអង្គុយលើសាឡុងមួយទៀតក្បែរលោក។

"កូនបានដឹងអំពីថ្នាំដែលកំពុងផលិតឬនៅ?" លោកដុងយ៉ុកប្រកូកទៅកាន់កូនស្រីខ្លួន។

"ចាសលោកប៉ា ខ្ញុំទើបតែមើលមុននេះទេ"

"ប៉ាគិតថាការងារនេះប៉ាទុកឱ្យកូនជាអ្នកចាត់ចែងហើយ ប៉ាចង់មកប្រាប់តែប៉ុណ្ណឹងទេ" លោកពោលឡើងដោយទឹកមុខប្រាកដប្រជាឯនាងក្រមុំក៏ប្រញាប់ងក់ក្បាលតបវិញភ្លាម។

"ចាសលោកប៉ា" នាងតបវិញទាំងញញឹមតិចៗផង។

"អ្ហា មែនហើយមួយរយៈនេះកូនដូចជាសប្បាយចិត្តដល់ហើយ តើមានរឿងអ្វីទើបធ្វើឱ្យកូនស្រីប៉ាញញឹមច្រើនជាងមុនបែបនេះ?" លោកដុងយ៉ុកស្រាប់តែលើករឿងនេះមកនិយាយធ្វើឱ្យអាយរីនភាំងបន្តិច។

"អ្ហឹម... តាមពិតទៅកូនសប្បាយចិត្តនឹងការងាររបស់យើងដែលទៅមុខរលូនដោយគ្មានអ្នកមករាំងផ្លូវនោះអីប៉ា" នាងក្រមុំជ្រើសរើសកុហកចៀសវាងមានរឿងច្រើនជាងនេះ។

"ប្រាកដទេ? តែប៉ាគិតថាកូនមិនសប្បាយចិត្តនឹងរឿងនេះតែមួយមុខទេ" និយាយត្រឹមនេះអាយរីនក៏ប្រែទឹកមុខពីញញឹមមកស្ងួតវិញ។

"គឺគ្មានមែនណាលោកប៉ា"

"ចឹងប៉ាលែងសួរនាំហើយ ប៉ាគ្រាន់តែចង់ប្រាប់ឱ្យកូនប្រយ័ត្នខ្លួនព្រោះកូនកំពុងតែស្ថិតនៅក្នុងពិរុទ្ធភាពនៅឡើយ ខ្លាចគ្រែងនឹងមានរឿងថ្លោះធ្លោយ"

"កុំបារម្ភអីលោកប៉ា កូនចេះមើលថែខ្លួនឯងហើយ"

"ល្អហើយ ប៉ាទៅបន្ទប់វិញហើយ រាត្រីសួស្ដីកូនស្រីប៉ា"

"រាត្រីសួស្ដីលោកប៉ា" នាងតបទៅកាន់ឪពុកទាំងញញឹម លោកដុងយ៉ុកលើកដៃទៅអង្អែលក្បាលកូនស្រីថ្នមៗមុននឹងចេញទៅ។បន្ទាប់ពីលោកចេញទៅអាយរីនក៏នឹកឃើញគំនិតមួយភ្លាមៗ នាងប្រញាប់ទៅផ្លាស់សម្លៀកបំពាក់ភ្លាមៗរួចចាប់កាន់ទូរស័ព្ទទៅខាងក្រោមផ្ទះយ៉ាងលឿន។

[...]

"រឿងគឺវាបែបហ្នឹងណាលោកប៉ា" បន្ទាប់ពីត្រូវបានស៊ុងវ៉ាន់ដេញចេញពីបន្ទប់រួចស៊ុលហ្គីក៏បានមកអង្គុយនិយាយគ្នាជាមួយឪពុកខ្លួនពីរឿងថ្ងៃមិញដែលធ្វើឱ្យស៊ុងវ៉ាន់ប្លែក។

"កូនគិតថាពួកគេឈ្លោះគ្នាហើយខឹងគ្នា?"

"ខ្ញុំគិតថាមានតែរឿងនេះហើយ ព្រោះមិនមែនសុខៗស៊ុងវ៉ាន់ប្លែកបែបនេះទេលោកប៉ា ស៊ុងវ៉ាន់ពីមុនជាមនុស្សមិនចេះមាត់កហើយអត្មានិយមបន្តិចប៉ុន្តែបន្ទាប់ពីស្គាល់ស៊ូយ៉ុងគេប្លែកណាស់" ស៊ុលហ្គីថាឡើងទាំងមានអំណះអំណាងសមស្របធ្វើឱ្យលោកជុងវ៉ុនយល់ស្របនឹងគំនិតរបស់ស៊ុលហ្គីតែម្ដង។

"មែនហើយ កូននិយាយត្រូវណាស់ស៊ុលហ្គី" លោកពោលទាំងយកដៃច្រត់ចង្ការហើយគិតពីរឿងនោះ។
(រីង! រីង!) សំឡេងទូរស័ព្ទរបស់ស៊ុលហ្គីបានរោទិ៍ឡើងធ្វើឱ្យកាត់ផ្ដាច់ការគិតរបស់ឪពុកកូនពីរនាក់នេះ ស៊ុលហ្គីហូតទូរស័ព្ទចេញពីក្នុងហោប៉ៅអាវធំរបស់ខ្លួនឃើញថាវាជាលេខរបស់សង្សារសម្លាញ់ចិត្តក៏ប្រញាប់សុំការអនុញ្ញាតពីឪពុកខ្លួន។

"ខ្ញុំសុំអនុញ្ញាតលោកប៉ា" ស៊ុលហ្គីពោលប៉ុណ្ណេះលោកជុងវ៉ុនក៏ងក់ក្បាលជាការឆ្លើយតបទើបនាងដាច់ចិត្តងើបពីលើសាឡុងដ៏ប្រណីតទៅនិយាយទូរស័ព្ទនៅខាងក្រៅ។

"មានការអីមែនទេអូនសម្លាញ់ ថ្មើរនេះហើយអូនមិនទាន់ចូលគេងទៀតឬ?" ស៊ុលហ្គីបន្លឺទៅកាន់ចុងខ្សែរដោយប្រើសំឡេងទន់ភ្លន់។

"បងមករកអូនឥឡូវនេះបានទេ?" អាយរីនដែលកំពុងឈរនៅខាងមុខរបងភូមិគ្រឹះនាងតបវិញជាមួយសំឡេងគួរឱ្យបារម្ភមើលទៅនាងដូចជាហត់នឿយ។

"នេះអូនឱ្យបងទៅទាំងកណ្ដាលអធ្រាត្របែបនេះមែនទេ?" ឮនាងក្រមុំស្ដីបែបនេះស៊ុលហ្គីបើកភ្នែកធំៗប៉ុនផ្លែមៀនតែក៏បារម្ភពីនាងមួយកម្រិតទៀតព្រោះស្ដាប់សំឡេងនាងដូចជាមិនសូវស្រួលសោះ។

"អូនមិនសប្បាយចិត្ត អូនចង់ជួបបង បងឆាប់មកភ្លាមមកអូនចាំនៅខាងមុខរបង"

"ថាម៉េច? នៅមុខរបង? ចាំបន្តិចប្រាំនាទីទៀតបងទៅដល់ហើយ!" ថាតែប៉ុណ្ណេះស៊ុលហ្គីប្រញាប់ចូលទៅលាឪពុករួចបញ្ជារម៉ូតូទៅកាន់ភូមិគ្រឹះត្រកូលប៊េភ្លាមៗដោយមិនបង្អង់យូរ។

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now