ភាគទី ៣៨

103 9 0
                                    

បន្ទាប់ពីពួកគេញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នារួច ពួកគេក៏ដើរចេញពីក្នុងបន្ទប់វីអាយភីនោះដោយម្នាក់ៗរៀបឬកពាយ៉ាងសមរម្យ តែមិននឹកស្មានថាបានជួបជីនយ៉ុងសោះ។

"អូហ៍ សួស្ដីអ្នកនាងជូហ្យុន!" អ្នកកម្លោះទុចដំណើរបន្តិចមុននឹងប្រកូកឡើងទៅកាន់នាងក្រមុំ ហើយក៏មិនភ្លេចចោលភ្នែកទៅស៊ុលហ្គីដើម្បីគួរសមដាក់គេក្នុងនាមជាមិត្ត។

"អ្ហា សួស្ដីលោកជីនយ៉ុង! ពិតជាចៃដន្យមែន!" ស្រីស្រស់តបវិញទាំងញញឹមទៅកាន់នាយ ឯអ្នកដែលឈរពីក្រោយឯណោះវិញបញ្ចេញទឹកមុខហាក់ដូចជាធុញទ្រាន់នឹងអ្នកកម្លោះជីនយ៉ុងណាស់។

"បាទ តើអ្នកនាងអញ្ជើញទៅវិញហើយមែនទេ?"

"ចាស ចុះលោក ទើបតែមកដល់ទេឬ?"

"បាទមែនហើយ ខ្ញុំមកជួបមិត្តរបស់ខ្ញុំ ពេលខ្ញុំទំនេរខ្ញុំនឹងនិយាយរឿងនេះប្រាប់អ្នកនាង"

"តើវាសំខាន់ដល់ថ្នាក់ត្រូវប្រាប់ខ្ញុំដែរមែនទេ?"

"មែនហើយ វាជាដំណឹងដែលអ្នកនាងនឹងនឹកស្មានមិនដល់"

"ពិសេសដល់ថ្នាក់នេះផងហ៎?"

"ហា៎ហា៎ មែនហើយបាទ!" នាយកម្លោះតបវិញទាំងសើចក្អាកក្អាយដាក់នាងតែគេក៏ឈប់ភ្លាមកាលបើបានឃើញខ្សែរភ្នែកពិឃាដរបស់ស៊ុលហ្គីមកកាន់ខ្លួន។

"អ៊ីចឹង ខ្ញុំសុំទៅខាងក្នុងមុនហើយបាទ ជួបគ្នាពេលក្រោយណា!" នាយនិយាយបន្តពីប្រយោគមុនរួចប្រញាប់ដើរទៅកាន់បន្ទប់វីអាយភីដែលមានអ៊ុនសូរង់ចាំនៅខាងក្នុង។
អាយរីនងាកមើលមុខស៊ុលហ្គីបន្តិចក៏ឃើញថាទឹកមុខនាងមិនសូវស្រស់បស់ ស៊ុលហ្គីដើរទៅខាងក្រៅរួចសម្ដៅទៅរកឡានមុនដោយមិនចាំអាយរីនឡើយ ឯនាងក្រមុំវិញមិនចាំយូរក៏ដើរតាមនាងយ៉ាងលឿនរួចចូលក្នុងឡានដែរ។

"បងបែបនេះទៀតហើយស៊ុល..." បន្ទាប់ពីបិទទ្វាឡានរួច អាយរីនក៏ចាប់ផ្តើមបែរមកនិយាយដាក់សង្សារតែនាងបែរជាបញ្ឆេះម៉ាសុីនឡានហើយធ្វើមិនដឹង។

"បងយ៉ាងម៉េច? បងមិនបានទៅវាយឬជេរគេឯណា" នាងក៏តបវិញបន្ទាប់ពីស្ងាត់អស់មួយសន្ទុះ។

"អូនមិនចង់បានន័យដូច្នេះទេ គឺបងចាប់ផ្តើមចេញអាការៈប្រចណ្ឌមកទៀតហើយ"

"បងមិនបានប្រចណ្ឌអូនទេ តែបងគ្រាន់តែមិនចង់ឃើញអូនរួសរាយដាក់គេ"

"ស៊ុល មើលមុខអូន!" នាងក្រមុំប្រកូកឡើងកាលបើបានឃើញសង្សារមិនមើលមុខនាងដូច្នេះ។

"..." ស៊ុលហ្គីឯនេះវិញនៅតែធ្វើមុខស្មើហើយមិនងាកមើលនាងវិញឡើយ។

"បងឮអូននិយាយទេថាឱ្យមើលមុខអូន!" ម្ដងនេះស៊ុលហ្គីក៏សម្រេចចិត្តបែរទៅរកនាងមែនតែទឹកមុខស្មើដដែល។

"ឱនមុខឱ្យជិតអូនមក" ឮនាងក្រមុំស្ដីបន្តបែបនេះស៊ុលហ្គីក៏ព្រមធ្វើតាមនាងនិយាយគ្រប់យ៉ាងតែនៅរក្សាទឹកមុខស្មើដដែល។

"ញញឹមដាក់អូនភ្លាម!"

"..."

"បងញញឹមតាមសម្រួលឬត្រូវការឱ្យអូនធ្វើឱ្យបងញញឹម?"

"ទេ- អុប" ដោយមិនចាំចម្លើយពីអ្នកម្ខាងទៀតនាងក្រមុំលើដៃទាំងគូឱបករបស់រាងខ្ពស់រួចទម្លាក់បបូរមាត់លើមាត់របស់ស៊ុលហ្គីភ្លាម ឯអ្នកម្ខាងទៀតក៏នៅស្ងៀមព្រមទាំងថើបតបវិញផង។

"អូនលេងផ្លូវកាត់ទៀតហើយ លួងបងមិនបាត់មកធ្វើបែបនេះមែនទេ?" ស៊ុលហ្គីដកឃ្លាពីការថើបរួចសម្លឹងមុខនាងក្រមុំដែលញញឹមបិទមាត់មិនជិតនោះ។

"អ្នកណាប្រើឱ្យបងប្រចណ្ឌអូនធ្វើអី?"

"អូននៅបែបនេះយូរទៀតទេ? ឬក៏ចង់លើសពីថើប?" ដោយឃើញនាងក្រមុំនៅសម្លឹងមើលនាងព្រមទាំងឱបកមិនលែងទៀតនោះស៊ុលហ្គីក៏ផ្ដោះផ្ដងដាក់អាយរីនទាំងញញឹម។

"មិនត្រូវការលើសនេះទេ យើងទៅបានហើយឬនៅ?" អាយរីនដកដៃចេញពីការឱបរួចស្រដីបន្ត។

"បានហើយៗ អ្នកនាងម្ចាស់" ស៊ុលហ្គីប្រកូកទៅកាន់នាងទាំងញញឹមរួចបញ្ជាររថយន្តចេញទៅ។
សកម្មភាពទាំងប៉ុន្មានត្រូវបានបុរសម្នាក់ពាក់ម៉ាស់និងមួកជិតឈរក្បែរដើមឈើលើផ្លូវម្ខាងទៀតថតទុកគ្រប់សន្លឹក។បន្ទាប់ពីថតទុករួចគេក៏ចេញពីកន្លែងនេះយ៉ាងប្រញាប់។
__

"ថាម៉េច? តាមរកបងស្រីឯង?" អ៊ុនសូឧទានឡើងទាំងបើកភ្នែកធំៗសំឡេងលាន់ពេញបន្ទប់វីអាយភីដែលមានតែវត្តមានគេនិងជីនយ៉ុង។

"មែនហើយ លោកប៉ាទើបតែឱ្យគេស៊ើបពីអ្នកស្រីឆេអ៊ុនដែលជាសង្សារចាស់របស់គាត់ហើយក៏រកឃើញថាគាត់មានកូនស្រីម្នាក់"

"អឺ... អ្ហឹមយើងដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ ទុកពេលឱ្យយើងមួយខែមកបានហើយ" អ៊ុនសូតបទាំងភ័យនៅក្នុងចិត្តតែក៏ទប់អារម្មណ៍ដើម្បីកុំឱ្យអ្នកកម្លោះសង្ស័យ។

"ប៉ុន្មានខែក៏បានដែរ ឱ្យតែរកគាត់ឃើញ លោកប៉ាច្បាស់ជាសប្បាយចិត្តហើយ" នាយប្រកូកឡើងទាំងញញឹមនឹកគិតថានឹងបានជួបបងស្រីគេឆាប់ៗនេះ។

"នេះ...ឯងមិនអន់ចិត្តទេឬកាលដែលដឹងថាឯងមានបងស្រី?" អ៊ុនសូមើលទៅជីនយ៉ុងហាក់ដូចជាសប្បាយចិត្តខ្លាំងនឹងដំណឹងនេះ។

"មានអីត្រូវអន់ចិត្តទៅហា៎? វាជារឿងមួយដែលគួរឱ្យសប្បាយទៅវិញទេ ទោះបីគាត់មិនមែនជាកូនម្ដាយរួមផ្ទៃក៏យើងត្រូវតែសប្បាយចិត្តដែរ" នាយនៅតែតបវិញជាមួយទឹកមុខញញឹមឯអ៊ុនសូវិញកំពុងតែភ័យក្នុងចិត្តព្រោះមិនដឹងថានៅថ្ងៃមុខជីនយ៉ុងនៅតែសប្បាយចិត្តឬអត់នៅពេលដឹងថាមិត្តរបស់ខ្លួនជាបងស្រីរបស់ខ្លួនវិញ។

"ល្អហើយដែលឯងគិតបែបនេះ យើងនឹងចាប់ផ្តើមស៊ើបចាប់ពីថ្ងៃស្អែកតទៅ" អ៊ុនសូនិយាយទាំងញញឹមស្ងួត។
__

@វិទ្យាល័យយ៉ុងសាន
នាងតូចស៊ូជីនកំពុងតែឈរចុចទូរស័ព្ទនៅបរិវេណមួយដែលស្ងប់ស្ងាត់ មើលទៅទឹកមុខនាងហាក់ដូចជាសប្បាយណាស់ ហើយនៅក្នុងទូរស័ព្ទនោះមានសុទ្ធតែរូបភាពរបស់ស៊ុលហ្គីនិងអាយរីនកំពុងតែស្និតស្នាលនឹងគ្នា។នាងចុចទូរស័ព្ទរួចតេទៅនរណាក៏មិនដឹង។

"ធ្វើបានល្អណាស់ យករូបភាពទាំងនេះទៅឱ្យអ្នកកាសែតល្បីៗនៅសេអ៊ូលនេះហើយប្រាប់គេឱ្យត្រៀមផ្សាយនៅសប្ដាហ៍ក្រោយ ហើយកុំភ្លេចយកលុយទៅបំបិទមាត់ពួកវាផង" នាងនិយាយតែប៉ុណ្ណេះក៏ទម្លាក់ទូរស័ព្ទចុះ ទឹកមុខញញឹមលាក់គំនួចក៏រំញោចឡើង។

"នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ នៅមានច្រើនជាងនេះទៀត! យើងនិងបងប្រុសយើងគ្មានសេចក្ដីសុខពួកឯងក៏ត្រូវតែដូចយើងដែរ!" នាងប្រកូកឡើងទាំងទឹកមុខកំណាច ចរិតពិសពុលរបស់នាងចាប់ផ្ដើមចេញមកម្ដងបន្តិចៗបន្ទាប់ពីអវត្តមានរបស់ស៊ូយ៉ុង នេះហើយជាមូលហេតុដែលស៊ូយ៉ុងមិនចូលចិត្តនាងពេលនេះអត់ពីស៊ូយ៉ុងនិងថេននាងអាចធ្វើអ្វីបានគ្រប់យ៉ាងហើយ...

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now